Friday, November 30, 2012

KI Media: រដ្ឋាភិបាល​កាត់ដី ៤១៥៨ ហិកតា​ពី​ក្រុមហ៊ុន​ភាពីម៉ិច...


រដ្ឋាភិបាល​កាត់ដី ៤១៥៨ ហិកតា​ពី​ក្រុមហ៊ុន​ភាពីម៉ិច​ជូន​ប្រជាជន

សូមកុំភ្លេចថាកន្លងមក ហ៊ុន សែន ក៏ធ្លាប់កាត់​ដីជាង​១២ ហិកតា ពីក្រុមហ៊ុន​ភាពីម៉ិច​គ្រុប  ​(Phea​ Pimex​ Group​) ឲ្យទៅ​អ្នកភូ​មិបឹងកក់ដែរ តែរហូតមកដល់  ពេលនេះអ្នក​ភូមិបឹង​កក់    គ្មាន​បានទទួលអ្វីក្រៅ​ពីភាព​ឈឺ​ចាប់និង​ជាប់​ពន្ធនាគារទាំងអយុត្តិធម៌នោះទេ ។​​  ហើយ​រឿង​​កាត់ដី​​​  យកទៅចែកឲ្យប្រជាពលរដ្ឋនៅ     កំពង់​ឆ្នាំង   ​លើកនេះ​ក៏មិនខុសពីរឿងអ្នកបឹងកក់ដែរ  គឺ ហ៊ុន សែន ចែក​ឲ្យ​តែខ្យល់ប៉ុណ្ណោះឯផ្ទៃដីពិតគឺ  ក្រុម​យាយភូ ជា​អ្នក​គ្រប់​គ្រង ។
 www.postkhmer.comFriday, 30 November 2012 ម៉ៃ ទិត្យថារ៉ា
ភ្នំពេញៈ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​អនុក្រឹត្យ សម្រេច​កាត់​ដី​សម្បទាន​សេដ្ឋកិច្ច ទំហំ​៤១៥៨​ហិកតា ចេញ​ពី​ក្រុមហ៊ុន​ភាពីម៉ិចគ្រុប ដែល​ជា​កម្មសិទ្ធិ​លោក​ស្រី ជឹង សុភាព ភរិយា​របស់​លោក ឡាវ ម៉េងឃីន សមាជិក​ព្រឹទ្ធសភា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ធ្វើ​អនុបយោគ​ជា​ដី​ឯកជន​របស់​រដ្ឋ សម្រាប់​ធ្វើ​ប្រទាន​កម្ម ជា​កម្មសិទ្ធិ​ជូន​ប្រជា​ពលរដ្ឋ ៤៥០៦​គ្រួសារ នៅ​ក្នុង​ខេត្ត​កំពង់ឆ្នាំង និង​ទុក​សម្រាប់​សហគមន៍​ព្រៃ​ឈើ។

យោង​ទៅ​តាម​សៀវភៅ​រាជ​កិច្ច ចេញ​ផ្សាយ​ដោយ​ទីស្តីការ​គណៈ​រដ្ឋ​មន្ត្រី​ ចុះ​ថ្ងៃ​ទី៨ ខែ​វិច្ឆិកា​ ដែល​ភ្នំពេញ ប៉ុស្តិ៍​ទើប​តែ​ទទួល​បាន​ កាល​ពីថ្ងៃ​ទី២៦ ខែ​តុលា​ ឆ្នាំ​២០១២ លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ បាន​ចុះ​ហត្ថលេខា​នៅ​ក្នុង​អនុក្រឹត្យ​ស្តី​ពី​ការ​កាត់​ដី​សម្បទាន​ សេដ្ឋកិច្ច​ទំហំ​៤​១៥៨ ហិកតា ពី​ក្រុមហ៊ុន​ភាពីម៉ិច​គ្រុប​(Phea​ Pimex​ Group​) ដើម្បី​ធ្វើ​អនុបយោគ​ ជា​ដី​ឯក​ជន​របស់​រដ្ឋ​សម្រាប់​ធ្វើ​ប្រទាន​កម្ម​ជា​កម្មសិទ្ធិ​ជូន​ប្រជា ពលរដ្ឋ​៤៥០៦​គ្រួសារ និង​ស្នើ​សុំ​ផ្តល់​សិទ្ធិ​ជា​កម្មសិទ្ធិ​ឯកជន ​ជូន​ប្រជា​ពលរដ្ឋ​១៨៤​គ្រួសារ​ លើ​៥៤៧​ក្បាល​ដី​ ដែល​បាន​​កាន់​កាប់​ប្រើប្រាស់ និង​ដាំ​ដុះ​ជាក់​ស្តែង​ និង​៤៨៤​ហិកតា​សម្រាប់​សហគមន៍​ព្រៃ​ឈើ​នៅ​ក្នុង​ខេត្ត​កំពង់ឆ្នាំង។
នៅ ក្នុង​អនុក្រឹត្យ​បាន​បង្ហាញ​ថា​ ស្រុក​ចំនួន​ពីរ​នៅ​ក្នុង​ខេត្ត​កំពង់ឆ្នាំង ដូច​ជា ​ស្រុក​ទឹក​ផុស​និង​ស្រុក​សាមគ្គី​មានជ័យ ដែល​មាន​ឃុំ​ចំនួន​បី​ដូច​ជា​ ឃុំ​ក្បាល​ទឹក​ ឃុំ​ក្រាំងល្វា​និង​ឃុំ​ត្បែង​ខ្ពស់​ នឹង​ត្រូវ​ទទួល​បាន​ដី​ពី​អនុក្រឹត្យ​នោះ​។ ​នៅ​ក្នុង​មាត្រា​ទី​២​នៃ​អនុក្រឹត្យ​បាន​ឲ្យ​ដឹង​ថា ត្រូវ​បាន​ប្រគល់​អាណត្តិ​កាន់​កាប់​និង​បែង​ចែក​ដី​របស់​រដ្ឋ​ដូច​មាន​ចែង​ ក្នុង​មាត្រា​១ ជូន​គណៈ​កម្មាធិការ​គ្រប់គ្រង​ដី​រដ្ឋ​ខេត្ត​កំពង់ឆ្នាំង គ្រប់គ្រង​និង​ប្រទាន​កម្ម​ជា​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​៤ ៥០៦​គ្រួសារ​ដែល​ស្ថិត​នៅ​ក្នុង​ស្រុក​ទាំង​ពីរ​ខាង​លើ​។
នៅ​ ក្នុង​មាត្រា​ទី៤ នៃ​អនុក្រឹក្យ​បាន​កំណត់​ថា ក្នុង​ពេល​ដំណើរ​ការ​វាស់​វែង​និង​បែង​ចែក​ជាក់​ស្តែង​ គណៈ​កម្មាធិការ​គ្រប់គ្រង​ដីរដ្ឋ​ខេត្ត​កំពង់ឆ្នាំង ​ត្រូវ​កាត់​ចេញ​នូវ​ចំណែក​ដី​មួយ​ចំនួន​សម​ស្រប​ដើម្បី​រក្សា​ទុក​សម្រាប់ បម្រើ​ផល​ប្រយោជន៍​សាធារណៈ ទាំង​សម្រាប់​ការ​អភិវឌ្ឍ​ហេដ្ឋា​រចនា​សម័្ពន្ធ​រូប​វន្ត​ និង​សង្គម​នៅ​ក្នុង​មូល​ដ្ឋាន​។​ អនុក្រឹត្យ​បាន​បង្ហាញ​ថា​៖ «បទប្បញ្ញត្តិ​ទាំង​ឡាយ​ណា​ ដែល​ផ្ទុយ​ពី​អនុក្រឹត្យ​នេះ​ត្រូវ​ចាត់​ទុក​ជា​និរាករណ៍​»។
បន្ទាប់ ពី​រដ្ឋាភិបាល​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ឲ្យ​ក្រុមហ៊ុន​ភាពីម៉ិច​ គ្រុប​ចំនួន​៣១៥០២៨ ហិក​តា ដែល​ស្ថិត​ក្នុង​ខេត្ត​ពោធិ៍សាត់​និង​ខេត្ត​កំពង់ឆ្នាំង សម្រាប់​អភិវឌ្ឍ​លើ​ការ​ដាំ​ដើម​អាកាស្យា ដំឡូង​មី និង​អភិវឌ្ឍ​ដំណាំ​កសិ-ឧស្សាហ៍កម្ម បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ពលរដ្ឋ​ចំនួន​៨ ២០០​គ្រួសារ ​នៅ​ក្នុង​ខេត្ត​ទាំង​ពីរ គឺ​ខេត្ត​កំពង់ឆ្នាំង​និង​ពោធិ៍សាត់​។ នៅ​ក្នុង​ខេត្ត​កំពង់ឆ្នាំ​មាន​ជម្លោះ​ដី​ធ្លី​ចំនួន​ពីរ​ស្រុក គឺ​ស្រុក​បរិបូណ៌​និង​ស្រុក​ទឹក​ផុស ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​​ពលរដ្ឋ ៣ ៨០០ គ្រួសារ នៅ​ក្នុង​បួន​ឃុំ ដែល​មាន​ផ្ទៃ​ដី​៧ ៥០០​ហិកតា។ រីឯ​ខេត្ត​ពោធិ៍សាត់ ធ្វើ​ឲ្យ​ប៉ះពាល់​ដី​ពលរដ្ឋ​ចំនួន​បី​ស្រុក​គឺ​ស្រុក​ក្រគរ ស្រុក​ភ្នំ​ក្រវាញ និង​ក្រុង​ពោធិ៍សាត់ នៅ​ក្នុង​ឃុំ​ចំនួន​១៣​នៃ​៥៩​ភូមិ ដែល​មាន​ផ្ទៃដី​ចំនួន​១៣ ១១៦​ហិកតា។
ទាក់់​ទិនទៅ​នឹង​ជម្លោះ​ដីធ្លី​ នេះ​មាន​ប្រជា​ពលរដ្ឋ​ចំនួន​១៨​នាក់​រួច​ហើយ ដែល​បាន​ទទួល​ដីកា​ពី​តុលាការ​ចាប់​តាំង​ពី​ខែ​វិច្ឆិកា​ ឆ្នាំ​២០១០ រហូត​ដល់​ខែ​មករា ឆ្នាំ​២០១១ ទាក់ទង​នឹង​​បណ្តឹង​របស់​ក្រុមហ៊ុន​ចោទ​ប្រកាន់​ថា បាន​ញុះញង់​បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ​អ្នក​ដទៃ​និង​រារាំង សមត្ថកិច្ច​មិន​ឲ្យ​អភិវឌ្ឍ។
លោក ជា សុផុន តំណាង​ពលរដ្ឋ​នៅ​ក្នុង​ ឃុំ​ក្រាំង​ល្វា ស្រុក​ទឹក​ផុស​ បាន​ប្រាប់​ឲ្យ​ដឹង​ថា សព្វថ្ងៃ​នេះ​ក្រុម​យុវជន​ស្ម័គ្រចិត្ត​បាន​ចាប់​ផ្តើម​វាស់​វែង​កាត់​ដី ​ពី​ក្រុមហ៊ុន​មក​ឲ្យ​ពលរដ្ឋ​វិញ​ហើយ​។ នេះ​គឺជា​ជោគជ័យ​របស់​ពលរដ្ឋ​ដែល​រួម​គ្នា​ធ្វើ​ការ​តវ៉ា​ស្ទើរ​គ្រប់​ ទីកន្លែង​ ដើម្បី​ទាម​ទារ​ឲ្យ​បាន​ដី​មក​វិញ​។
លោក​បន្ត​ថា៖ «​ពេល​នេះ​យើង​សប្បាយ​ចិត្ត​ដែល​សម្តេច​លោក​បាន​ឲ្យ​យុវជន​ស្ម័គ្រចិត្ត វាស់​ដី​ប្រគល់​ឲ្យ​ពលរដ្ឋ​វិញ​ តែ​ខ្ញុំ​នៅ​បារម្ភ​ទៅ​ថ្ងៃ​អនាគត​មិន​ដឹង​ថា ​នឹង​ទៅ​ជា​យ៉ាង​ណា​នោះ​ទេ​។ ប៉ុន្តែ​បើ​ដូច​បច្ចុប្បន្ន​នេះ​ខ្ញុំ​សប្បាយ​ចិត្ត​បំផុត​ ហើយក៏​អរគុណ​សម្តេច​បំផុត​ដែរ ​ដែល​បាន​គិត​គូរ​ដល់​ទុក្ខ​លំបាក​របស់​ពួក​យើង​»។
លោក​នាយក​រដ្ឋ មន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី៧ ខែ​ឧសភា​ ឆ្នាំ២០១២ បាន​ចេញ​សេចក្តី​ប្រកាស​ផ្អាក​ជា​បន្ទាន់និង​គ្មាន​កាល​កំណត់​នូវ​ការ ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ឲ្យ​ទៅ​ក្រុមហ៊ុន​ឯក​ជន​ ហើយ​ចេញ​បញ្ជា​ឲ្យ​ពិនិត្យ​មើល​ឡើង​វិញ​នូវ​ដី​សម្បទាន​ទាំង​ឡាយ​ណា​ដែល​ទុក ​​ចោល​និង​បង្ក​ទំនាស់​ជាមួយ​ពល​រដ្ឋ។
នៅ​ថ្ងៃ​ទី​១៤ មិថុនា លោក​នាយក​រដ្ឋ​មន្ត្រី​ក៏​​ថ្លែង​ជា​សាធារណៈ បញ្ជា​ឲ្យ​អាជ្ញាធរ​ទូទាំង​ប្រទេស​ធ្វើ​ការ​វាស់​វែង​បែង​ចែក​ដី​ធ្លី ឲ្យ​ប្រជា​ពលរដ្ឋ​ ដែល​មាន​ទំនាស់​ដី​ធ្លី​ជា​មួយ​ក្រុមហ៊ុន​ព្រៃ​សម្បទាន​ ដីសម្បទាន​សេដ្ឋកិច្ច យ៉ាង​យូរ​បំផុត​ត្រឹម​៦ខែ។ នៅ​ថ្ងៃ​ទី​២៨ ខែ​មិថុនា ក្រុម​យុវជន​ស្ម័គ្រចិត្ត​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ចំនួន​ ១ ១៧៨​នាក់ បាន​ចេញ​ដំណើរ​ទៅ​កាន់​ខេត្ត​ចំនួន​១៣ ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដើម្បី​ធ្វើ​យុទ្ធនាការ​វាស់វែង​ដី​ចែក​ជូន​ ប្រជា​ពលរដ្ឋ​ នៅ​លើ​ផ្ទៃ​ដី​ដែល​ត្រូវ​វាស់​វែង​ចំនួន​១២​សែន​ហិកតា​ នៅ​ទូទាំង​ប្រទេស​ ប្រគល់​ជូន​ពលរដ្ឋ​ចំនួន​៣៥​ម៉ឺន​គ្រួសារ។
លោក ចាន់ សុវ៉េត មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​សមាគម​សិទ្ធិ​មនុស្ស​អាដហុក​បាន​ថ្លែង ឲ្យ​ដឹង​ថា​ លោក​ស្វាគមន៍​ចំពោះ​ឆន្ទៈ​របស់​រដ្ឋាភិបាល​ដែល​ស្វែង​រក​ដំណោះ​ស្រាយ​ ដើម្បី​បញ្ចប់​ជម្លោះ​ដី​ធ្លី​ជូន​ប្រជាពលរដ្ឋ​។ លោក​ថា នេះ​គឺជា​សកម្មភាព​ល្អ​មួយ តែ​ក្នុង​នាម​សង្គម​ស៊ីវិល​លោក​ទទូច​សុំ​ឲ្យ​ធ្វើ​ដូច្នេះ​នៅ​ទូទាំង​ ប្រទេស ពីព្រោះ​ជម្លោះ​ដីធ្លី​រវាង​ប្រជាជន​ជា​មួយ​ក្រុម​ហ៊ុន​ដី​សម្បទាន គឺ​បាន​កើត​ឡើង​ពេញ​ក្នុង​ប្រទេស។​ លោក​ឲ្យ​ដឹង​ទៀត​ថា​ ៖ «ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ឲ្យ​ទៅ​ក្រុមហ៊ុន​ឯក​ជន​ធ្វើ​ការ​វិនិយោគ ​នោះ​គប្បី​ត្រូវ​គិតគូរ អំពី​ផល​​ប៉ះពាល់​ប្រជាពលរដ្ឋ​ជា​មុន។​ កន្លង​មក​ដោយ​សារ​តែ​ជម្លោះ​ដីធ្លី​នេះ​ បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​ជា​ច្រើន​ទទួល​ដីកា​ពី​តុលាការ​ ខូចខាត​ផ្ទះ​សម្បែង​និង​ទ្រព្យ​សម្បត្តិ​របស់​ខ្លួន»។ ​
លោក ទី គឹមតុក តំណាង​ឲ្យ​ក្រុមហ៊ុន​ភាពីម៉ិចគ្រុប មិន​អាច​ទំនាក់​ទំនង​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ កាល​ពី​ថ្ងៃ​ម្សិលមិញ៕

យុវជន​គណបក្ស សម រង្ស៊ី ដាក់​ពាក្យប្តឹង​សម្តេច ហ៊ុន សែន ក្នុង​រឿង​អ្នកស្លាប់នៅ​កោះ​ពេជ្រ



0
 
1
 
 
(ថ្ងៃទី 30 វិច្ឆិកា 2012, ម៉ោង 10:40:AM) | ដោយ: រតនា
ក- ក ក+ | Print
យុវជន​គណបក្ស សម រង្ស៊ី ដាក់​ពាក្យប្តឹង​សម្តេច ហ៊ុន សែន ក្នុង​រឿង​អ្នកស្លាប់នៅ​កោះ​ពេជ្រ
លោក សួង សុភ័ណ្ឌ ប្រធាន​ចលនា​យុវជនគណបក្ស សម រង្ស៊ី បាន​ដាក់​ពាក្យ​បណ្តឹង ទៅកាន់​តុលាការសាលាដំបូង​រាជ​ធានីភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១២ ចោទប្រកាន់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ពីបទមនុស្សឃាតដោយ​គិត​ទុក​ជាមុន​
1 of 3   
ភ្នំពេញ: លោក សួង សុភ័ណ្ឌ ប្រធាន​ចលនា​យុវជនគណបក្ស សម រង្ស៊ី បាន​ដាក់​ពាក្យ​បណ្តឹង ទៅកាន់​តុលាការសាលាដំបូង​រាជ​ធានីភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១២ ចោទប្រកាន់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ពីបទមនុស្សឃាតដោយ​គិត​ទុក​ជាមុន​។ ប្រធាន​ចលនា​យុវជន​គណបក្ស សម រង្ស៊ី បានអះអាង​ថា សម្តេច ហ៊ុន សែន ជា​អ្នកទទួលខុសត្រូវក្នុង​ហេតុការណ៍​មនុស្ស​ផ្អើល​រត់​ជាន់គ្នាស្លាប់នៅ​យប់​បង្ហើយ នៃ​ពិធី​បុណ្យ​អុំទូក កាលពី​យប់​ថ្ងៃ​ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១០​។​

​ពាក្យបណ្តឹង​របស់​លោក សួង សុភ័ណ្ឌ ត្រូវបាន​ក្រឡាបញ្ជី បោះត្រាទទួលយក​ហើយ កាលពីព្រឹក​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១២​។​

​លោក សួង សុភ័ណ្ឌ បានឲ្យដឹងថា បន្ទាប់​ពី​ពាក្យបណ្តឹង​ប្រឆាំង​នឹង​សម្តេច ហ៊ុន សែន លោក​ក៏​គ្រោង​នឹង​ដាក់​ពាក្យបណ្តឹង​ដូចគ្នានេះដែរ ប្រឆាំង​នឹង​សម្តេចចៅហ្វា​វាំង គង់ សំអុល រដ្ឋមន្ត្រី​ព្រះបរមរាជវាំង និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យ​ជាតិ និង​អន្តរជាតិ ព្រមទាំង​លោក ទូច ណារ៉ុថ អតីត​ស្នងការ​ប៉ូលិស​រាជធានី​ភ្នំពេញ និង​លោក កែប ជុតិមា អភិបាល​រាជធានី​ភ្នំពេញ ក្នុង​រឿងហេតុដែល​នាំឲ្យ​មាន​មនុស្ស​ស្លាប់នៅ​កោះ​ពេជ្រ ក្នុង​យប់​បង្ហើយ​នៃ​ពិធី​បុណ្យ​អុំទូក កាលពី​ថ្ងៃ​ទី​២២​វិច្ឆិកា ឆ្នាំ​២០១០​។​

​លោក សួង សុភ័ណ្ឌ បាន​បន្ថែមថា នៅ​ខែ​ធ្នូ​ខាង​មុខ​ឆាប់ៗ​នេះ លោក​នឹង​ធ្វើដំណើរ​ទៅកាន់​ប្រទេស​ហូ​ឡង់ ដើម្បី​ដាក់​ពាក្យបណ្តឹង​ដូចគ្នាទៅកាន់​តុលាការ​យុត្តិធម៌​អន្តរជាតិទី​ក្រុងឡាអេ​។​

បន្ទាប់ពី​ដាក់​ពាក្យបណ្តឹង​នៅ​តុលាការ លោក សួង សុភ័ណ្ឌ បាន​ថ្លែង​ទៅកាន់​ក្រុម​អ្នក​កាសែត​ថា "​នៅ​ថ្ងៃ​ទី​២២ ខែវិច្ឆិកា កន្លងផុត​ទៅ​រយៈពេល​ពីរ​ឆ្នាំនេះ ស្ពាន​កោះ​ពេជ្រ ត្រូវបាន​សម្លាប់​មនុស្ស ដែល​មាន​ពលរដ្ឋ និង​យុវជន ប្រមាណ ៣៥៣ នាក់ ហើយ​អ្នករងរបួស​ជាង ៤០០ នាក់ ហើយ​យើង​ឃើញថា ការរៀបចំ​បុណ្យជាតិ និង​ការគ្រប់​គ្រង​​ស្ថានការណ៍​ទាំងអស់នោះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺជា​អ្នកគ្រប់គ្រង​។ លោក ហ៊ុន សែន គឺជា​អ្នកគ្រប់គ្រង​ស្ថានការណ៍​ទាំងអស់នោះ​។ ប៉ុន្តែ​លោក ហ៊ុន សែន គាត់​បាន​បណ្តោយ​ឲ្យ​ស្ថានការណ៍​នោះ សម្លាប់​មនុស្ស​យ៉ាង​ច្រើន​នាក់ រាប់រយ​នាក់ រាប់ពាន់នាក់​។ ដូច្នេះ ក្នុងនាម​ខ្ញុំ​ជា​យុវជន ក្នុងនាម​ខ្ញុំ ដែល​ប្រកាន់​គោលជំហរ​ស្រលាញ់​យុវជន ប្រកាន់​គោលជំហរ​ដើម្បី​យុវជន គឺ​យើង​មិន​អាច​បណ្តោយ​ឲ្យ​ស្ថាន​ការណ៍​នេះ យក​ទៅ​លាក់ទុក ជាពិសេស​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​លើក​ឡើង​ច្បាស់​ណាស់​ថា នឹង​យក​ថ្ងៃទី​២២​វិច្ឆិកា ២០១០ ជា​ថ្ងៃ​បុណ្យ​ជាតិ ហើយ​មួយ​វិញ​ទៀត លោក​បាន​លើកឡើង​ថា នឹង​គោរព​ជា​រៀងរាល់ឆ្នាំ​។ ប៉ុន្តែ​ផ្ទុយទៅវិញ យើង​ឃើញ​​ពីរ​ឆ្នាំ​កន្លងមកនេះ គ្មាន​ការគោរព​វិញ្ញាណក្ខ័ន្ធ ដែល​លោកនាយក​រដ្ឋមន្ត្រី ដែល​ជា​អ្នក​រៀបចំ សោះឡើយ​"​។​

​ដោយ​អះអាង​ថា ការ​ដាក់ពាក្យ​ប្តឹង​នេះ ក្នុងនាម​តំណាង​ឲ្យ​ជនរងគ្រោះ និង​ក្នុងនាម​ជា​យុវជន​ខ្មែរ ដែល​មាន​យុវជន ដែល​ស្លាប់​នៅ​កោះ​ពេជ្រ លោក សួង សុភ័ណ្ឌ បាន​គូស​បញ្ជាក់ ដោយ​ក្តី​សង្ឃឹម​ថា បើសិន​ជា​តុលាការ​យុត្តិធម៌ គួរតែ​តុលាការ ចាត់កា​រលើ​ពាក្យ​បណ្តឹង​របស់​លោក ដែល​បាន​ប្តឹង​ចោទប្រកាន់​លើ​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ឧបទ្ទវហេតុ នៅ​កោះ​ពេជ្រ ខណៈ​ដែល​លោក បាន​ភ្ជាប់​មក​ជាមួយ​ពាក្យ​បណ្តឹង​​នូវ​ភស្តុតាង​ជា​រូបថត និង​ខ្សែ​វិដេអូ ជាដើម​។​

​ចំពោះ​មូលហេតុ ដែល​អ្នកកាសែត​ចោទសួរ​ថា ហេតុការណ៍​នៅ​កោះ​ពេជ្រ បាន​រំលង​ផុត ពីរ​ឆ្នាំ​ទៅ​ហើយ ហេតុ​អ្វី​ទើប​លោក សួង សុភ័ណ្ឌ ដាក់​ពាក្យបណ្តឹង ទៅ​តុលាការ នៅពេលនេះ​?​។ លោក សួង សុភ័ណ្ឌ អះអាងថា លោក​ទុកពេល​ប្រមូល​ភស្តុតាង និង​រង់ចាំ​មើល​ចំណាត់ការ​របស់​រដ្ឋាភិបាល លើ​ករណី​នោះ​។ 

​លោក សួង សុភ័ណ្ឌ បានបញ្ជាក់​ថា "​ខ្ញុំ​រង់ចាំ​អស់ពីរ​ឆ្នាំ​ហើយ​។ រង់ចាំ​ឲ្យ​រដ្ឋាភិបាល ក៏ដូចជា​លោក ហ៊ុន សែន ចាត់វិធានការ​។ ប៉ុន្តែ​ផ្ទុយទៅវិញ លោក ហ៊ុន សែន បាន​ចាត់វិធានការ​រៀបចំ​គណៈ​កម្មា​ធិ​ការបែ​បឡមៗ​។ រៀបចំ​គណៈកម្មាធិការ​គ្នាឯង ហើយ​ស៊ើបអង្កេត ហើយ​លើសពីនេះ​ទៀត លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ជំទាស់​រាល់​ការ​សំណូមពរ​របស់​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ ក្នុងករណី​ស៊ើបអង្កេត​លើ​ករណី​កោះ​ពេជ្រ​។ ដូច្នេះ​យើង​មើល​រូបភាព គឺ​ឃើញថា លោក ហ៊ុន សែន កំពុង​តែ​ព្យាយាម​លុបបំបាត់​ក៏ដូចជា​ឲ្យ​ភ្លេច​ករណី​កោះ​ពេជ្រ​នេះ​"​។​

​លោក សួង សុភ័ណ្ឌ បាន​បន្ថែមថា "​ភស្តុតាង​មួយទៀត ខ្ញុំ​សូម​បញ្ជាក់​ឲ្យបាន​ច្បាស់​ថា មុន​ការកើតឡើង​នូវ​ករណី​ស្លាប់​មនុស្ស​នៅ​កោះ​ពេជ្រ​នេះ យើង​ឃើញថា ផ្លូវ​ខាងលិច​ស្ពាន​នៅ​កោះ​ពេជ្រ​នេះ ត្រូវ​បាន​បិទ​។ ផ្លូវ​បិទ​នេះហើយ ធ្វើឲ្យមាន​ការកកស្ទះ ហើយ​ស្លាប់​។ មួយវិញទៀត ខ្ញុំ​បញ្ជាក់​ឲ្យបាន​ច្បាស់​ថា វា​មិនមែន​ជា​រឿង​ដែល​កើតឡើង​ឯងៗ ឬ​ជា​រឿង​ដោយ​ចៃដន្យ​ទេ គឺ​មាន​ការរៀបចំ​ទុក​។ យើង​មាន​ការសោកស្តាយ ក្រោយ​ហេតុការណ៍ នៅ​ម៉ោង​ជាង ៩ យើង​មិន​ឃើញ​ថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មាន​ចំណាត់ការ​អ្វី​ទាំងអស់ ក្រៅតែពី​ការបូមទឹក ការបាញ់ទឹក ដែល​នាំ​ឲ្យ​ជនរងគ្រោះ ដកដង្ហើម​មិន​រួច រឹតតែ​ស្លាប់​បន្ថែមទៀត​។ លើសពីនេះ​ទៀត នៅពេល​កើតហេតុ ក្រុមប៉ូលិស កង​ម្លាំង គឺ​មិន​មាន​ទាល់តែសោះ វា​ខុស​ប្លែក​អំពីខ្ញុំ​ធ្វើបាតុកម្ម និង​វា​ខុសប្លែក​ពី​ពេល​ប្រជាពលរដ្ឋ​បឹងកក់ និង​បុរី​កីឡា​ធ្វើបាតុកម្ម គឺ​មាន​ប៉ូលិស​ច្រើន​។ វា​ខុស​ប្លែក​ដាច់​តែម្តង​"​។​

​មេដឹកនាំ​ចលនា​យុវជន​គណបក្ស សម រង្ស៊ី ក៏​បាន​បញ្ជាក់ថា លោក​មិន​ខ្លាចញញើ​ត​នឹង​ការប្តឹង​បករបស់​សម្តេច ហ៊ុន សែន ប្រឆាំង​រូបលោក​វិញ ដូច​ករណី​លោក​ស្រី មូរ សុខ​ហួរ អ្នកតំណាងរាស្ត្រ​គណបក្ស សម រង្ស៊ី កាលពី​ឆ្នាំ​២០០៩​។​

លោក សួង សុភ័ណ្ឌ បាន​លើកឡើង​ថា "​ករណី​លោក​ជំទាវ មូរ សុខ​ហួរ និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជា​រឿង​បុគ្គល និង​បុគ្គល តែ​ករណី​របស់​ខ្ញុំ ជា​ករណី​ប្រជា​ពលរដ្ឋ ដែល​ស្លាប់ ៣៥៣ នាក់​។ ខ្ញុំ​ជា​អ្នក​ឈឺចាប់​។ ខ្ញុំ​មាន​បង មាន​ប្អូន មាន​ជីទួត​មួយ ដែល​រងគ្រោះ នៅក្នុង​ករណី​នឹង ហើយ​ខ្ញុំ​ជា​ជនរួមជាតិ​ម្នាក់ មិន​អាច​មើល​តែ​ភ្នែក​​ទទេ ហើយ​ឲ្យ​លោក ហ៊ុន សែន ធ្វើ​អ្វី​ស្រេច​តែ​ចិត្ត​ទេ ត្រូវតែ​យក​ច្បាប់​មក​អនុវត្ត មិនមែន​យក​ច្បាប់​មក​ដាក់​នៅ​ក្រោម​ទ្រនាប់​ជើងទេ​។ ដូច្នេះ ខ្ញុំ​សូម​បញ្ជាក់​ឲ្យបាន​ច្បាស់​​ថា បើទោះបីជា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្តឹង​បក​ក៏ដោយ ក៏​ខ្ញុំ​អត់​ខ្លាច ក្នុងការ​ទប់ទល់​ដែរ ព្រោះ​ខ្ញុំ​បញ្ជាក់​ឲ្យបាន​ច្បាស់​ថា ករណីនេះ គឺ​ឃើញនឹងភ្នែក​តែម្តង មាន​មនុស្ស​ស្លាប់ ៣៥៣ នាក់ គឺជា​ភស្តុតាង មាន​មនុស្ស​រងគ្រោះ ៤០០ នាក់​ជាង ស្ពាន​កោះ​ពេជ្រ ត្រូវ​បាន​វ៉ៃ​កម្ទេច បំបាត់​ភស្តុតាង ហើយ​មាន​ចេតិយ ដែល​តម្កល់​រួចជាស្រេច​"​។​

​ចំពោះ​ការដាក់​ពាក្យបណ្តឹង​ខាងលើនេះ ត្រូវបាន​លោក ទិត សុធា អនុប្រធាន និង​ជា​អ្នកនាំពាក្យ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស របស់​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា "​ការប្តឹង​ណាមួយ ជា​សិទ្ធិ​របស់​ពលរដ្ឋ ប៉ុន្តែ​ត្រូវ​ពិចារណា​ឲ្យបាន​ល្អិតល្អន់​អំពី​ទិដ្ឋភាព​ច្បាប់​។ ប្រសិនបើ​ការប្តឹង​ចោទប្រកាន់​នោះ ដែល​មិន​មាន​ភស្តុតាង​ច្បាស់លាស់ គឺ​អ្នក​ដែល​ទទួលរង​នូវ​ការប្តឹង ( សម្តេច ហ៊ុន សែន ) មាន​សិទ្ធិ​នៅក្នុង​ការពារ​នូវ​កិត្តិយស​របស់​ខ្លួន​។ ដូច្នេះ​អាច​ថា ជា​ការពិចារណា​របស់​រដ្ឋាភិបាល ជា​ពិសេស​របស់​សម្តេច​តេជោ នាយករដ្ឋមន្ត្រី ដើម្បី​នឹង​ប្តឹង​បក​វិញ​។ ប៉ុន្តែ​កម្រិត​នៃ​ការធ្វើ​យ៉ាងណា​នោះ គឺ​ជា​ការសម្រេច​របស់​សម្តេចនាយក​រដ្ឋមន្ត្រី​"​។​

​លោក ទិត សុធា បាន​បន្ថែមថា "​នេះ​ជា​ការយក​កិត្តិយស និង​ជា​ការ​ជាន់ឈ្លី​កិត្តិយស​របស់​ប្រមុខ​រាជរដ្ឋាភិបាល តាមរយៈ​កម្សោយ​នៃ​ជីវិត​នយោបាយ​របស់​ក្រុម​ខ្លួន មក​ភ្ជាប់​បញ្ហាទម្លាក់កំហុស​មកលើ​រដ្ឋាភិបាល ដែល​ជា​អ្នករក្សា​នូវ​ស្ថិរភាព​សង្គម ហើយ​រាជរដ្ឋាភិបាល​យកចិត្ត​ខ្ពស់ក្នុង​ការដោះស្រាយនៅពេល​មាន​ឧបទ្ទវហេតុចៃដន្យ នៅ​កោះ​ពេជ្រ​នោះ​កើតឡើង​។ រដ្ឋាភិបាល មាន​ចំណាត់​វិធានការជា​បន្តបន្ទាប់ និង​មាន​ការសោកស្តាយ​ជុំវិញ​គ្រោះថ្នាក់ដែល​កើតឡើងជា​យថាហេតុ​នោះ​"​។​

​លោក ទិត សុធា ក៏​បាន​បញ្ជាក់ថា "​មិន​គួរ​ត្រូវ​បាន​ក្រុមយុវជននៃ​គណបក្ស​ប្រឆាំង​យក​សាកសព​របស់​ពល​រដ្ឋ​រងគ្រោះមក​ធ្វើជា​ល្បែង​នយោបាយ ដើម្បី​ភាព​ឡប់ឡែ​របស់ខ្លួន​នោះ​ទេ​។ ម្យ៉ាងទៀត ការ​ធ្វើ​អ្វីមួយត្រូវ​ស្ថិត​នៅក្នុង​ក្របខ័ណ្ឌ​នៃ​ច្បាប់ ដែល​ត្រូវ​គិត​អំពី​កិត្តិយស​របស់​អ្នកដទៃ​ផង​"​។​

​សូម​រម្លឹកថា ព្រឹត្តិការណ៍​ផ្អើល​រត់​ជាន់គ្នានៅលើ​ស្ពាន​ពេជ្រ នៅ​កោះ​ពេជ្រ កាលពី​យប់​ថ្ងៃ​ទី​៣ នៃ​ពិធី​បុណ្យ​អុំទូក ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១០ នាំឲ្យ​មាន​មនុស្ស​ស្លាប់ចំនួន ៣៥៣ នាក់ និង​របួស​ជាង ៤០០ នាក់ ផ្សេងទៀត​។ 

​ក្នុង​ឧបទ្ទវហេតុផ្អើល​រត់​ជាន់​គ្នានៅ​កោះ​ពេជ្រ ត្រូវបាន​រាជរដ្ឋាភិបាល ប្រកាសថា ជា​ឧបទ្ទវហេតុដែល​នឹក​ស្មាន​មិន​ដល់ ហើយ​មិន​មាន​អាជ្ញាធរ​ណាមួយ ត្រូវ​បាន​ស្តីបន្ទោស ឬ​ក៏​ដាក់​ទណ្ឌកម្ម​នោះឡើយ​។​

​យ៉ាងណាក៏ដោយ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ដឹកនាំ​មន្ត្រី​រដ្ឋាភិបាល ទៅ​គោរព​វិញ្ញាណក្ខន្ធ​អ្នក​ស្លាប់នៅលើ​ស្ពាន​ពេជ្រ ព្រមទាំង​ផ្តល់​សំណងដល់​ក្រុមគ្រួសារ​អ្នកស្លាប់ និង​អ្នករងរបួស​។ ស្តូប​រម្លឹក​វិញ្ញាណក្ខន្ធ​អ្នកស្លាប់ ៣៥៣ នាក់ ក៏​ត្រូវ​បាន​រដ្ឋាភិបាលសាងសង់​នៅ​គល់​ស្ពាន​ពេជ្រ​ផងដែរ​។​

​ក៏ប៉ុន្តែ​ស្ពាន​ពេជ្រ ដែល​ជា​កន្លែង​កើត​ឧបទ្ទវហេតុ ជាប់​មនុស្ស រត់​ជាន់​គ្នា​ស្លាប់​នោះ ត្រូវបាន​គេ​វាយ​កម្ទេចចោល កាលពីដើមឆ្នាំ​២០១២​នេះ​៕ 

សម្តេច តេជោ គូសបញ្ជាក់ ពីសារ នយោបាយ រឿង ដីធ្លី ពាក់ព័ន្ធ នឹង គណបក្សនយោបាយ និង អង្គការក្រៅរដ្ឋាភិបាល



ភ្នំពេញ: ដើម្បី បញ្ជាក់ បន្ថែម លើ សារ នយោបាយ នៅ ខេត្ត ព្រះវិហារ ក្នុង បញ្ហា ដីធ្លី សម្តេច តេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ ព្រឹក ថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០១២ សម្តេច បាន ប្រកាស គូសបញ្ជាក់ ជាថ្មី ថា បើសិនជាគណបក្សនយោបាយ និង អង្គការ មួយចំនួន មាន ឆន្ទៈ ក្នុង ការស្វែងរក ដំណោះស្រាយដើម្បី បញ្ចប់ ជម្លោះ ដីធ្លី នោះ គឺ ពួកគេ អាច លូកដៃចូល រួមស្វែងរកដំណោះស្រាយជូនប្រជាពលរដ្ឋបាន

កាលពី ព្រឹក ថ្ងៃ សុក្រ ទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០១២ សម្តេចនាយក រដ្ឋមន្ត្រី ហ៊ុន សែន បាន ថ្លែង សារ នយោបាយ មួយ ក្នុង ពេល សម្តេច ចែក ប័ណ្ណកម្មសិទ្ធិ ដីធ្លីដល់ ប្រជាពលរដ្ឋ នៅ ខេត្ត ព្រះវិហារ ថា សម្តេច នឹង មិនជួយ ដោះស្រាយ បញ្ហា ដីធ្លីណាដែលមាន ការចូល ឡូ កឡំពី គណបក្ស នយោបាយ និង អង្គការ ក្រៅ រដ្ឋាភិបាល ដែល ជួយ ដល់ប្រជាពលរដ្ឋ ក្នុងជម្លោះដីធ្លីនោះឡើយ។

ក៏ ប៉ុន្តែ ក្នុង ពិធីបើកការដ្ឋាន សាងសង់ ស្ពាន ស្ទឹងមានជ័យ នា ព្រឹក ថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០១២ សម្តេច តេជោ ហ៊ុន សែន បាន គូសបញ្ជាក់ ជាថ្មីបន្ថែម លើ សារ នយោបាយ ក្នុង បញ្ហា ដីធ្លី នោះ ថា គណបក្សនយោបាយ និង អង្គការក្រៅរដ្ឋាភិបាល អាច ចូលរួម ដោះស្រាយ ដីធ្លី បើសិន ជា ពួកគេមាន គោលបំណង ពិតប្រាកដក្នុង ការបញ្ចប់ បញ្ហាដីធ្លី នោះ មែន

សម្តេច តេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន មានប្រសាសន៍ថា " ដោយ ថ្លែង ពី ព្រះវិហារ មក ខ្ញុំ ព្រះករុណា ខ្ញុំ បាន និយាយថា ខ្ញុំ ករុណា ខ្ញុំ មិន ដោះស្រាយ ទេ នៅ ពេល ដែល មាន ករណី នយោបាយ ចូល ឡូ កលំ លើ បញ្ហា ដីធ្លី ដោយ ក្នុង នោះ មាន ទាំង បក្ស នយោបាយ មាន ទាំង អង្គការក្រៅរដ្ឋាភិបាល ។ ខ្ញុំ ករុណា ខ្ញុំ ចង់ កែតម្រូវ ហើយ គូស បញ្ជាក់ លើ បញ្ហា នេះ បន្តិច ។ អ្វី ដែល ខ្ញុំ ព្រះករុណា ខ្ញុំ ចង់ ជៀសវាង គឺ បញ្ហា វា ពាក់ព័ន្ធ យក អា នឹង ធ្វើ នយោបាយ ។ រុញ បញ្ហា នយោបាយ ពង្រីក ជម្លោះ ដើម្បី កេងចំណេញ នយោបាយ ។ ប៉ុន្តែ ក្នុង ករណី ដែល បក្ស នយោបាយ នោះ ឬ ក៏ អង្គការ ក្រៅ រដ្ឋាភិបាល គេ មិន មាន ចេតនា ដើម្បី បំភ័ន្ត ការពិត ទេ នៅតែ អាច ចូលរួមបាន "

សម្តេចនាយក រដ្ឋមន្ត្រី ហ៊ុន សែន បាន គូសបញ្ជាក់ថា " យើង សំដៅថា សូម កុំឲ្យ នយោបាយ ចូល ឡូកលំ ។ បានសេចក្តីថា វា ចូល ឡូ កលំ ជា ទិដ្ឋភាព នយោបាយ មក តែម្តង អា នឹង ដោះ ងាប់ ទាំង ខ្លួន ក៏ មិន រួច ដែរ ។ អីចឹង បានជា ហាម តាំងពី ក្នុង គណបក្ស ប្រជាជន ក៏ ហាម ដែរ ។ កុំ យក បញ្ហា ជម្លោះ ណាមួយ ទៅ បង្កើត ជា រឿង នយោបាយ នៅក្នុង នឹង ។ ប៉ុន្តែ បើ ដោះស្រាយ ក្នុង ទិដ្ឋភាព ចង់ឲ្យ មាន ដំណោះស្រាយ ពិតប្រាកដ នៅតែ មាន ការចូលរួម បាន ពី អ្នក តំណាងរាស្ត្រ ឬ ពី អង្គការក្រៅរដ្ឋាភិបាល នានា ដែល មាន បំណង ពិតប្រាកដ ហើយ ជួយ រក ដំណោះស្រាយ ពិតប្រាកដ "

សម្តេច តេជោ បាន គូសបញ្ជាក់ យ៉ាង ដូច្នេះ ដោយ សម្តេច ថា អាច មក ពី សម្តេច មាន ប្រសាសន៍ មិន អស់ កាលពី ថ្ងៃ ទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០១២ នៅពេល សម្តេច ចុះ ចែក ប័ណ្ណកម្មសិទ្ធិ ដីធ្លី ដល់ ប្រជាពលរដ្ឋ នៅ ខេត្ត ព្រះវិហារ ហើយ សម្តេច បាន ប្រកាស ថា នឹង មិន ដោះស្រាយ បញ្ហា ដីធ្លី ណា ដែល មាន គណបក្សនយោបាយ ឬ ក៏ អង្គការ ក្រៅ រដ្ឋាភិបាល ចូលរួម ជួយ ស្វែងរក ដំណោះស្រាយ ដល់ ប្រជាពលរដ្ឋ នៅក្នុង ជម្លោះ ដីធ្លី នោះ

តែ តាមពិត សម្តេច តេជោ អះអាងថា សម្តេច ចង់ សំដៅ ដល់ ករណី ដែល អ្នកនយោបាយ ឬ អង្គការ ក្រៅ រដ្ឋាភិបាល ដែល គេ ហៅថា មាន ទិដ្ឋភាព នយោបាយ ឡូ កលំ ក្នុង ជម្លោះ ដីធ្លី នោះ តែ រាជរដ្ឋាភិបាល នៅតែ យក អង្គការក្រៅរដ្ឋាភិបាល ជា ដៃគូ ក្នុង ការដោះស្រាយ ជម្លោះ

ជាថ្មី ម្តងទៀត សម្តេចនាយក រដ្ឋមន្ត្រី ហ៊ុន សែន បាន មានប្រសាសន៍ ជា ថ្មី ថា " ក្នុង រឿង ជាក់ស្តែង កើតឡើង ក៏មាន អង្គការ ក្រៅ រដ្ឋាភិបាល ខ្លះ គេ មាន ចេតនា ល្អ ដែរ គេ ចង់ រក ដំណោះស្រាយ ជូន ប្រជាពលរដ្ឋ ដែរ គេ ចង់ ការពារ ប្រជាពលរដ្ឋ ដែរ ដោយ អំពើ ល្អ ដើម្បី គេចវេស ពី ការទន្ទ្រាន រំលោភ សិទ្ធិ ដីធ្លី ពី សំណាក់ អាជ្ញាធរ ឬ ពី សំណាក់ បុគ្គល ណា នោះ ។ អីចឹង នៅពេលដែល គេ មិន អាច រក អន្តរាគមន៍ ពី អាជ្ញាធរ បាន គេ ទៅ រក អន្តរាគមន៍ ពី អង្គការក្រៅរដ្ឋាភិបាល ។ វា ជា រឿង ឡូហ្ស៊ិច ជៀស មិន ផុត ។ អីចឹង ទេ ចំណុច នេះ បើ ប្រជាពលរដ្ឋ ទៅរក អាជ្ញាធរ ហើយ អាជ្ញាធរ មិន ជួយ ប្រជាពលរដ្ឋ ត្រូវ ទៅ រក អង្គការក្រៅរដ្ឋាភិបាល ដើម្បី ឲ្យជួយ "

សម្តេច តេជោ បាន គូសបញ្ជាក់ ឡើងវិញ ថា " យើង ស្វាគមន៍ ជាមួយ នឹង អ្វី ដែល វា មិន ជាប់ ពាក់ព័ន្ធ ជាមួយ នឹង នយោបាយ ក៏ ប៉ុន្តែ ក៏ សូម ផ្តាំ ដែរថា សូម កុំ ទម្លាយ ទ្វារ នៅពេល ដែល ទ្វារ បើក ស្រាប់ ។ អា រឿង នឹង មុខ ជា ត្រូវ ដោះ តាម ផ្លូវ នឹង ហើយ បែរ ជា ថា អូ ហ៎ ! កុំ តែ ខ្ញុំ ស្នើ កុំ អី ដោះ អត់ បាន ទេ ។ អីចឹង សូម កុំ ទម្លាយ ទ្វារ នៅពេល ទ្វារ វា ធ្លាយ វា បើកចំហរ ស្រាប់ ហើយ ..."

ជាមួយគ្នា នោះ សម្តេច តេជោ ហ៊ុន សែន ក៏ បាន គូសបញ្ជាក់ ជា ថ្មី ពី ការកែតម្រូវ និង បញ្ជាក់បន្ថែម ថា " បំណងល្អ ចេតនា ល្អ លើ បញ្ហា ការរួមចំណែក ដោះស្រាយ លើ បញ្ហា ប្រជាពលរដ្ឋ ទាក់ទង ទៅនឹង បញ្ហា ជម្លោះ ដីធ្លី រាជរដ្ឋាភិបាល ស្វាគមន៍ ។ ប៉ុន្តែ កុំឲ្យ មាន ការ គេ ហៅថា ញុះញង់ ខាង ផ្នែក នយោបាយ ។ ព្រោះ អ្វី ដែល ជា តំណម របស់ខ្ញុំ កាលណា នយោបាយ ចូល ហើយ ដោះ ងាប់ ទាំង ខ្លួន ទៀត ដោះ មិន ចេញ ទេ ... ។ ផ្នែក អង្គការក្រៅរដ្ឋាភិបាល ក៏ ជា ដៃគូ មួយ របស់ រាជរដ្ឋាភិបាល ដែរ "៕ 

ការលើកឡើង​របស់​នា​យក​រដ្ឋមន្ដ្រី ហ៊ុន សែន ធ្វើឱ្យមាន​ការរិះគន់​ជុំ​ទិស​



         ​ក្រុមមន្ដ្រី​សង្គម​ស៊ីវិល និង​តំណាង​សហគមន៍​ដែលមាន​ជម្លោះដីធ្លី​បាន សម្ដែង​ការសោកស្ដាយ​ចំពោះ​ការប្រកាស​របស់​នាយក​រដ្ឋមន្ដ្រី ហ៊ុន សែន ថា​កុំឱ្យ​តំណាងរាស្ដ្រ​មកពី​គណបក្សនយោបាយ​នានា និង​សង្គម​ស៊ីវិល​ចូល រួម​ឈឺឆ្អាល​ជាមួយ​ប្រជា​សហគមន៍​ទាំងនោះ ។ ក្រុមមន្ដ្រី​សង្គម​ស៊ីវិល និង​តំណាង​ប្រជា​សហគមន៍​រងគ្រោះ​បាន​រិះគន់ថា ការលើកឡើង​របស់ នាយករដ្ឋមន្ដ្រី ហ៊ុន សែន ដែលជា​ប្រមុខ​រដ្ឋាភិបាល​អាច​នាំឱ្យមាន​ការ បែងចែក​បក្ខពួក​នៅក្នុង​សង្គម ។តំណាង​សហគមន៍​មាន​ជម្លោះដីធ្លី និង​មន្ដ្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​ទទួលស្គាល់ថា ការប្រកាស​របស់​នាយ​ក រដ្ឋមន្ដ្រី ហ៊ុន សែន ថា​នឹង​ដោះស្រាយ​បញ្ហាដីធ្លី​ជូន​ប្រជា​សហគមន៍ គឺ ជា​ដំណឹង​ល្អ​ដែល​ឆ្លើយតប​តាម​ការរង់ចាំ​របស់​ប្រជាពលរដ្ឋ​រងគ្រោះ ប៉ុន្ដែ​រដ្ឋាភិបាល​គួរ​ចាត់ទុក​សង្គម​ស៊ីវិល និង​អ្នកនយោបាយ​ទាំងអស់​មក ពី​គ្រប់​គណបក្ស​ជា​ដៃគូ​ក្នុងការ​រួមចំណែក​អភិវឌ្ឍន៍​ប្រទេសជាតិ ។ មាន ន័យ​ថា រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោកនាយក​រដ្ឋមន្ដ្រី ហ៊ុន សែន មិនគួរ ចាត់ទុក​គណបក្សប្រឆាំង និង​ក្រុម​សង្គម​ស៊ីវិល​ជាស​ត្រូវ​ទេ ព្រោះ​គណ បក្សប្រឆាំង និង​ក្រុម​សង្គម​ស៊ីវិល​ក៏មាន​ភារកិច្ច និង​តួនាទី​ជួយ​កសាង និង​អភិវឌ្ឍន៍​ប្រទេសជាតិ​ជាមួយ​រដ្ឋាភិបាល​ដែរ ។​
        ​តំណាង​ប្រជាពលរដ្ឋ​រងគ្រោះ​តំបន់​បឹងកក់​បាន​រិះគន់ថា ការលើក ឡើង​របស់​នាយករដ្ឋមន្ដ្រី ហ៊ុន សែន ដែល​ហាម​អ្នកនយោបាយ និង មន្ដ្រី​សង្គម​ស៊ីវិល​កុំឱ្យ​ចូលរួម​ដោះស្រាយ​បញ្ហា​របស់​ប្រជា​សហគមន៍​នោះ ជា​បញ្ហា​គួរឱ្យ​ព្រួយបារម្ភ ព្រោះ​អី​ការលើកឡើង​នោះ​អាច​នាំឱ្យ​មន្ដ្រី​នៃ អង្គការ​សង្គម​ស៊ីវិល និង​តំណាងរាស្ដ្រ​ពី​គណបក្សនយោបាយ​នានា​ខក ចិ​ត្ដ​ចំពោះ​អ្វីដែល​ពួក​កាត់​ខិតខំ​ជួយ​ប្រទេសជាតិ​ឱ្យមាន​ការអភិវឌ្ឍ ។ ក្រុម​សង្គម​ស៊ីវិល និង​តំណាងរាស្ដ្រ​ពី​គណបក្សនយោបាយ​នានា​មិនអាច ទទួលយក​បានទេ នៅពេលដែល​ទទួលរង​នូវ​ការចោទប្រកាន់​ពី​សំណាក់ រដ្ឋាភិបាល​ថា ពួកគាត់​ជា​អ្នកបង្ក​ឱ្យមាន​ជម្លោះដីធ្លី​រីក​រាលដាល​កាន់តែ ធំ​ទៅវិញ ។ ជាការ​ពិត​អង្គការ​សង្គម​ស៊ីវិល និង​តំណាងរាស្ដ្រ​គណបក្ស ប្រឆាំង​បាន​ជួយ​ដល់​សហគមន៍​ប្រជាពលរដ្ឋ​រងគ្រោះ​យ៉ាងច្រើន តាម រយៈ​ការផ្ដល់​ចំណេះដឹង​ផ្លូវច្បាប់ ដែល​ធ្វើឱ្យ​ប្រជាពលរដ្ឋ​ស្គា​ល់ពី​សិទ្ធិ រស់នៅ និង​ចេះ​ការពារ​សិទ្ធិ​របស់ខ្លួន​កុំឱ្យ​ក្រុមហ៊ុន​រំលោភបំពាន​ស្រេច តែ​អំពើ​ចិ​ត្ដ ។ ការជួយជ្រោមជ្រែង​រប​ស់​ក្រុម​សង្គម​ស៊ីវិល និង​គណ បក្សប្រឆាំង​ជា​រឿង​មិនអាច​ខ្វះ​បានឡើយ​សម្រាប់​ប្រជាពលរដ្ឋ​ទន់ខ្សោយ ដែល​រងគ្រោះ​ដោយសារ​ការបណ្ដេញចេញ​ពី​ដីធ្លី ទីជម្រក ។​
        ​ក្រុម​អ្នកសង្កេតការណ៍​ឯករាជ្យ​ដែល​តាមដាន​បញ្ហា​ជម្លោះដីធ្លី​នៅ ក្នុងប្រទេស​កម្ពុជា បាន​លើកឡើងថា កន្លងមក​សកម្មភាព​តវ៉ា​ផ្សេងៗ របស់​ប្រជា​សហគមន៍​ដែល​កើត​ឡើងជា​ញឹកញាប់​នោះ ដោយសារ​ពួក គាត់​មានបំណង​ឱ្យ​រដ្ឋាភិបាល​ដោះស្រាយ​បញ្ហាដីធ្លី​ជូន​ពួកគាត់ និង​សុំឱ្យ រដ្ឋាភិបាល​ចាត់ទុក​បញ្ហា​របស់​ប្រជាពលរដ្ឋ​ជា​បញ្ហា​អាទិភាព​មុននឹង​គិត ដល់​បញ្ហា​ដទៃទៀត ។ ក៏ប៉ុន្ដែ​កន្លងមក​រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក​នា យក​រដ្ឋមន្ដ្រី ហ៊ុន សែន មិនបាន​យក​ចិ​ត្ដ​ទុកដាក់​ឱ្យបាន​ត្រឹមត្រូវ​ចំពោះ ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​ការបណ្ដេញចេញ​ពី​ដីធ្លី លំនៅ ដ្ឋា​ន​យ៉ាង​អ​យុត្ដិធម៌​នោះទេ ។ ជាក់ស្ដែង​រហូតមកដល់​ពេលនេះ​ប្រជា ពលរដ្ឋ​រងគ្រោះ​នៅ​តំបន់​បឹងកក់ ក៏ដូចជា​នៅ​សហគមន៍​បុរី​កីឡា និង តំបន់​ដទៃទៀត​ព្យាយាម​សុំ​អន្ដរាគមន៍​ពី​រដ្ឋាភិបាល​ធ្វើយ៉ាងណា​ដើម្បីឱ្យ មាន​ដំណោះស្រាយ​សមស្រប ដែល​ពួកគាត់​អាច​ទទួលយកបាន ក៏ប៉ុន្ដែ រដ្ឋាភិបាល​ធ្វើ​មិនដឹងមិនឮ​ចំពោះ​ការទាមទារ​នោះទេ ។ មិនតែប៉ុណ្ណោះ រដ្ឋាភិបាល​បណ្ដោយឱ្យ​អាជ្ញាធរ​រាជធានី​ភ្នំពេញ ក៏ដូចជា​ក្រុមហ៊ុន​ស៊ូ​កា គូ​អ៊ី​ន​របស់​មេ​ឈ្មួញ ឡាវ ម៉េង​ឃី​ន និង​ក្រុមហ៊ុន​ផាន​អ៊ី​ម៉ិច​របស់​មេ ឈ្មួញ ស៊ុយ សុផាន ធ្វើបាប​ប្រជាពលរដ្ឋ​តាម​អំពើ​ចិ​ត្ដ ហើយ​ប្រព័ន្ធ តុលាការ​ពុករលួយ​ចាប់​ប្រជាពលរដ្ឋ​ដាក់គុក​យ៉ាង​ងងើល ។​
        ​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១២ នាយក​រដ្ឋ មន្ដ្រី ហ៊ុន សែន អនុប្រធាន​គណបក្ស​ប្រជាជន ក្នុង​ពិធី​ចែក​ប័ណ្ណកម្មសិទ្ធិ ដីធ្លី​ជូន​ប្រជាពលរដ្ឋ​នៅ​ខេត្ដ​ព្រះវិហារ បាន​បញ្ជាក់ថា ខ្លួន​នឹងមិន​ដោះ ស្រាយ​បញ្ហាដីធ្លី​ទាំងឡាយណា​ដែលមាន​អ្នកនយោបាយ និង​សង្គម​ស៊ី វិល​ចូលរួម​ឈឺឆ្អាល​នោះទេ ព្រោះ​អ្នកនយោបាយ និង​មន្ដ្រី​សង្គម​ស៊ីវិល  ទាំងនោះ​បង្ក​ឱ្យ​រដ្ឋាភិបាល​ពិបាក​ក្នុងការ​ដោះស្រាយ​លើ​បញ្ហាដីធ្លី ។ ប្រ តិក​ម្ម​ទៅនឹង​សំដី​របស់​នាយករដ្ឋមន្ដ្រី ហ៊ុន សែន បែបនេះ ក្រុមមន្ដ្រី សង្គម​ស៊ីវិល​ក្នុងប្រទេស​កម្ពុជា​មួយចំនួន​បានបង្ហាញ​នូវ​ការ​ខក​ចិ​ត្ដ ហើយ រិះគន់ថា ការលើកឡើង​របស់​នា​យក​រដ្ឋមន្ដ្រី ហ៊ុន សែន អាច​នាំឱ្យមាន ការបែងចែក​បក្ខពួក​នៅក្នុង​សង្គម ព្រោះ​ការលើកឡើង​នោះ​ជាការ​ជំ រុញឱ្យ​មានការ​រើសអើង​រវាង​ពលរដ្ឋ មាន​និន្នាការ​ទៅរក​គណបក្ស​កាន់ អំណាច​ជាមួយ​សង្គម​ស៊ីវិល និង​គណបក្សប្រឆាំង ។ ក្រុមមន្ដ្រី​សង្គម​ស៊ី វិល​បាន​រិះគន់ថា ការលើកឡើង​របស់​នា​យក​រដ្ឋមន្ដ្រី ហ៊ុន សែន បាន បង្ហាញ​ពី​ការមិន​ទទួលខុសត្រូវ​ចំពោះ​ទង្វើ​របស់ខ្លួន​ដែល​បាន​ប្រ​ព្រឹ​ត្ដ ព្រោះ​បញ្ហា​ទាំងនោះ​បណ្ដាលមកពី​រដ្ឋាភិបាល​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច ដែលមាន​រយៈពេល​វែង​ទៅឱ្យ​ក្រុមហ៊ុន​វិនិយោគ ។​
        ​ក្រុមអ្នកវិភាគ​ឯករាជ្យ​បាន​វែកញែក​ថា ការចោទប្រកាន់​អង្គការ ក្រៅ​រដ្ឋាភិបាល និង​គណបក្សប្រឆាំង​ថា​ជា​អ្នក​ធ្វើឱ្យ​រដ្ឋាភិបាល​ពិបាក ដោះស្រាយ​បញ្ហាដីធ្លី​នោះ​ជា​រឿង​មិន​ត្រឹមត្រូវ​ឡើយ ព្រោះ​អ្វីដែល​អង្គ ការ​ក្រៅ​រដ្ឋាភិបាល ឬ​តំណាងរាស្ដ្រ​គណបក្សប្រឆាំង​បានធ្វើ គឺជា​ការ ចូលរួមចំណែក​ធ្វើយ៉ាងណា​ឱ្យ​ប្រជា​សហគមន៍​រងគ្រោះ​ដោយសារ​បញ្ហា ដីធ្លី​ចេះ​ការពារ​ខ្លួន​តាមផ្លូវ​ច្បាប់ កុំឱ្យ​មានការ​រំលោភបំពាន​ពី​សំណាក់ អាជ្ញាធរ​ដែល​មិន​គោរព​ច្បាប់ និង​ក្រុមហ៊ុន​ប្រើ​អំណាច​រំលោភ​យក​ដីធ្លី ប្រជាពលរដ្ឋ ។ ក្រុមអ្នកវិភាគ​ឯករាជ្យ​បាន​សង្កត់ធ្ងន់ថា សំដី​របស់​នា យក​រដ្ឋមន្ដ្រី ហ៊ុន សែន កាលពី​ថ្ងៃទី​២៣ ខែវិច្ឆិកា បានធ្វើឱ្យ​ប្រជា​ពល រដ្ឋ​មានការ​សោយ​ស្ដាយ មានការ​ខក​ចិ​ត្ដ ព្រោះ​នាយករដ្ឋមន្ដ្រី​ហាក់ដូច ជាមាន​ការរើសអើង និង​មិនឱ្យ​តម្លៃ​ប្រជាពលរដ្ឋ​របស់ខ្លួន ។ ដូច្នេះ​នា យក​រដ្ឋមន្ដ្រី ហ៊ុន សែន គួរតែ​ទទួលស្គាល់​ការពិត ជាពិសេស​បញ្ហា ជម្លោះដីធ្លី​ដែល​កើតឡើង​នៅក្រោម​ពាក្យ​អភិវឌ្ឍន៍ និង​ការផ្ដល់​ដីស​ម្ប ទាន​សេដ្ឋកិច្ច​ធ្វើឱ្យប៉ះពាល់​សិទ្ធិ​រស់នៅ​របស់​ប្រជាពលរដ្ឋ ។ នាយក​រដ្ឋ មន្ដ្រី ហ៊ុន សែន មិនអាច​វាយប្រហារ​ទៅលើ​ក្រុម​សង្គម​ស៊ីវិល និង​គណ បក្សប្រឆាំង​បានទេ ព្រោះ​សង្គម​ស៊ីវិល និង​គណបក្សប្រឆាំង​ពុំមាន​សិទ្ធិ ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ដល់​ក្រុមហ៊ុន​ឡើយ ។​
        ​តំណាងរាស្ដ្រ​គណបក្សប្រឆាំង​ដែល​តែងតែ​ជួយ​ឈឺឆ្អាល​ចំពោះ​ប្រ ជា​ពលរដ្ឋ​រងគ្រោះ​ដោយសារ​បញ្ហាដីធ្លី​បាន​លើកឡើងថា បញ្ហា ជម្លោះដីធ្លី​ជាការ​ទទួលខុសត្រូវរ​បស់​រដ្ឋាភិបាល ព្រោះ​រដ្ឋាភិបាល​បាន ទទួល​នូវ​ការជឿ​ទុក​ចិ​ត្ដ​ពី​សំណាក់​ប្រជាពលរដ្ឋ​របស់ខ្លួន តាមរយៈ​ការ បោះឆ្នោត ។ លើស​នេះ​ទៅទៀត​តំណាងរាស្ដ្រ​គ្រប់​គណបក្ស​ន​យោ បាយ​សុទ្ធ​តែមាន​សិទ្ធិ​ចុះជួយ​ប្រជាពលរដ្ឋ​របស់ខ្លួន​ដែលមាន​បញ្ហា និង ទុក្ខលំបាក​មិន​ថា​ពួកគាត់​រស់នៅក្នុង​តំបន់​ណា ឬ​ទីកន្លែង​ណា​នោះទេ ។ ម្យ៉ាងទៀត​អ្នកនយោបាយ​ទាំង​គណបក្សកាន់អំណាច និង​គណបក្ស ប្រឆាំង​គួរ​រួមគ្នា​កសាង អភិវឌ្ឍន៍​ប្រទេសជាតិ​របស់ខ្លួន​ឱ្យមាន​ការរីក ចំរើន​ទៅមុខ ជាជាង​ចាត់ទុក​គ្នា​ជាស​ត្រូវ​នាំឱ្យ​ប៉ះពាល់​ទៅដល់​ផល ប្រយោជន៍​ជាតិ ។ អាច​និយាយបានថា រដ្ឋាភិបាល​ដឹកនាំ​ដោយ​នាយក រដ្ឋមន្ដ្រី ហ៊ុន សែន គួរ​ទទួលស្គាល់​កំហុស​ឆ្គង​របស់ខ្លួន​ក្នុងការ​បណ្ដោយ ឱ្យ​ជម្លោះដីធ្លី​កើតឡើង​យ៉ាង​ពេញបន្ទុក ធ្វើឱ្យ​ប្រជាពលរដ្ឋ​រងទុក្ខវេទនា គ្មាន​ទីបញ្ចប់ ។ លើស​នេះ​ទៅទៀត​រដ្ឋាភិបាល​ត្រូវ​ទទួលស្គាល់ថា គណ បក្សប្រឆាំង និង​ក្រុម​សង្គម​ស៊ីវិល​មាន​តួនាទី​យ៉ាងសំខាន់​ក្នុងការ​ឃ្លាំ មើល​ការដឹកនាំ​មិន​ត្រឹមត្រូវ​របស់​រដ្ឋាភិបាល​ផងដែរ​៕

Cambodia is The Place of Money Laundering and Land...


November 29, 2012 

Opinion by: SOURN SEREY RATHA

No body will not be interested when they having to listens the public declaration of Hun Sen who claims that the price of one hectare (1 hectare = 2.47 acres) of land in Phnom Penh is now as high as ten million US dollars. For this reason, during these two last years, some Cambodian people living abroad and inside

Cambodia were attracted to land speculation in buying cheap and hoping selling later with a high price.It is because of this reason that’s why the rich and the power’s family whose close relationship to Hun Sen’s family grabbed land from the poor. All most in provinces of Cambodia land grabbing had been increased and poor people were violated by police and military of Hun Sen. Actually, they can’t believe Hun Sen’s management and his leadership because beside to order military force to shoot people and to make people live insecurity; he can’t bring this country to be a development country such in the world.Cambodia recorded by the international community as a poorest country, corruption country, violence country, country of immunity culture, free drug trafficking, human trafficking, and family of her leader is very popular as a Family’s Tree [GW report].Real-estate market is going down since after 2008 election but casino and black money that laundered by the high ranking official of government is still working. The central bank of Cambodia has no rights to release cost of rate of international currency but the private money exchange named Ly Hour is playing role and managed this market. It is because of the owner od Ly Hour has relationship close to Hun Sen’s wife and help a lot to laundering black money for mafias whose work for Hun Sen.
In the same time that Cambodian people live under standard of living, their income is less then $1.00 a day but those high ranking officers, general, and family get involve with Hun Sen’s administration are living in very higher standard than other country officers in the region and prosperous countries.

According to the official survey of December 31, 2007, the rate of people living under the poverty line is 45%, the annual central government budget revenues were just $915.5 million while the annual government expenditures were $1.101 billion, and the Trade: Exports were $4.1 billion while the Trade: Imports were $5.3 b billion.


All the above prove that Cambodia budget was in deficit. It implies that Cambodia integrally depends on foreign aids and foreign loans. Cambodian foreign loans raise to $3.98 billion now.

The government claims that foreign investment plays a key role in Cambodian economic development. Hun Sen is bragging that he attracts more and more foreign investment which is translated by the increase of land price in Phnom Penh to $10 million per hectare even more to $5,000 per square meter in certain Phnom Penh corners. At these prices, Phnom Penh land will cost more than the one in New York or Tokyo.

In spite of repeated bragging of Cambodian government concerning foreign investment from China or Korea and other countries, where is the truth? The reality is: Cambodia has no modern industries but only garments, shoes, cigarettes, natural rubber etc which employ 350,000 workers, and which, in majority, is in the last sequence of production for example labeling the products as if the products were entirely made in Cambodia.

Cambodian government was unable to ameliorate the work conditions of the workers, and repeated disputes on the working and heath conditions of workers were never ever solved. Chea Vichea, the Union leader, was assassinated in the certain public knowledge. The real assassins were never arrested, and the justice never rendered.

With such injustice, with such kangaroo court and with such insecurity, who dare to invest in Cambodia? Nobody would dare to invest in Cambodia in such condition.

To explain how he attracts so much foreign investment Hun Sen advances the argument of the high price of real estate and the rapid real estate development, hotels and resorts and residential estate.

But hidden behind the real estate development, as the Mafia had done in Sicily, it was the black market money laundering which helped the corrupted government, the Mafiosi and terrorists to launder their moneys.

The following activities might help to enlighten this Cambodian money laundering affairs:

The Casinos sprang up like mushroom all along Cambodian borders and Central Phnom Penh.
The casinos served as center of money laundering for corrupted officials, drug dealers, extortionists and arms dealers. They served also as money laundering markets for the speculators of real estate under the economic banner of foreign investment of Hun Sen government.

Since after first election 1993, Mr. Theng Bun Ma, President of Thai Bun Rong Group and Mr. Mong Rithy, President of Mong Rithy Group; whom close friend of Hun Sen, were getting involved in drug dealers.

In 20003, AL-QUEDA members were arrested in Cambodia.

In 2004, Indonesia accuses Cambodia as a place where the arms were funneling to the Indonesian rebels.

In 2007, Thailand suspects that Thai Muslim terrorists have received arms from Cambodia.

Long Chhin Investment, in area of Kap Srauv Dam was dissolved by the government only after the firm had finished its money laundering.

For now, Cambodia is might be a safety’s place that high leader of AL-QUEDA hidden.

Then rumors stated that Cambodian corrupted officials stopped to deposit their moneys in foreign banks in neighboring countries. From there, they started to set up a money laundering center inside Cambodia. They attract all dirty money, corrupted money, extortion money, drug money, arm dealers money, and terrorist moneys. The Cambodian money laundering was intended to pick in crescendo around the beginning of electoral campaign 2008 end up toward the end of 2008.

The Cambodian Central Bank had an extreme low deposit of about $410 million while the corrupted money of Cambodian officials, drug money, arms dealer money, and extortion money were about $20 billion.

Presently, there are 29 casinos had been registering but not include an illegal casinos that defended by high ranking officers. Casinos was in charge for money transfer about one million per day, and this not including the money from the daily selling drug by the generals.

Beside land grabbing that grabbed people’s land Cambodia is also the world black market and money laundering center that international community has not yet paid attention because no body can ensure that Hun Sen’s administration does not have any relationship with AL-QUEDA members since his government has more and build strong relation with Muslim countries.

Villagers bemoan scant information on dam project


Villagers bemoan scant information on dam project

A dwelling alongside Se San river in Steoung Treng Province. Villagers will be evicted when the dam kicks off. Photograph: Adam Miller/Phnom Penh Post

Thursday, 29 November 2012
Bridget Di Certo and May Titthara 
The Phnom Penh Post
“Even though I am the commune chief here, I still don’t know about the compensation we will get”
Even as the enormous Lower Sesan 2 hydropower dam project speeds toward reality, villagers to be displaced by the projectremain in the dark about what preparations have been made for them.

Compensation and resettlement arrangements for villagers both involuntarily and voluntarily relocated from their homes and land are at the heart of land disputes across the Kingdom, however the Cambodian government has made no firm steps toward a unified policy on relocation.

“We wish these things to be sorted out between the people and the company,” Council of Ministers spokesman Phay Siphan told the Post this week.

“We [the government] don’t want to interfere,we want to give the right to the company developer and the people to agree [on compensation arrangements],” Siphan said.


Cambodia’s constitution stipulates that a person may only be deprived of his or her ownership of land where it is in the public interest, in accordance with the law, and where fair and just compensation has been provided in advance – a position replicated in the 2001 Land Law.

However rights groups say that a lack of unity or clear guidelines at a national level make it impossible for two of the three criteria to be fulfilled.

“Fair and just compensation depends on the market value and they do not clarify this specifically in any laws – how can a company know what is the proper compensation,” said Vann Sophat, land reform project coordinator for the Cambodian Center for Human Rights.

“The government should have some guidelines, or a survey based on area by area studies so they can set a base cost for compensation,” Sophat said, adding that such guidelines should price improvements and permanent fixtures to the property such as housing or farming structures, electricity and wells.

But the government’s position is that these matters are better ascertained via case-by-case analysis from developer companies and national or sub-national ministerial committees, according to Siphan.

“Of course we can come across a number of complicated mechanisms with this: old policies, new activities. But this is why we suggest these cases are taken to the court.”

The government’s current policy for relocation is the leopard-skin planning parameters for preserving pre-existing villages within economic land concessions, like the spots of a leopard.

Despite this as Siphan conceded, these endeavours can become embroiled in red tape in practice and that is why, he emphasised, the impetus is on citizens to take their disputes to the courts.

The right to just terms of compensation for public acquisition of property is a common constitutional guarantee worldwide and also one of the most heavily litigated, given the malleable nature of “just terms”.

While courts may be the first place for providing guidance on the contentious constitutional guarantee in other countries, such legal debate is unlikely in Cambodia, Sophat countered.

“The court only recognises the people’s land disputes depending on their land title. They forget that in the land law there are other ways to prove [title] and that villagers might not have enough money to make a land certificate or to make a court case,” Sophat said.

As the government has acknowledged publicly, Cambodian’s court system is severely under resourced.

“Even the few laws that are in place – like you have to give people proper notice and information – the company and the authorities ignore this obligation,” Sophat said.

Beyond ignoring the obligations, some authorities are not even aware of them, according to Seak Mekong, a commune chief in a village slated for destruction as part of the construction of the Lower Sesan 2 Dam.

“Even though I am the commune chief here, I still don’t know about the compensation we will get,” Seak Mekong, chief of Sre Kor commune in Stung Treng, said.

“We haven’t been told anything, we don’t know where they will relocate us. Recently we have been living like a frog in the well – not knowing anything,” Seak Mekong said.

The villagers had put through a request for what they considered to be “fair compensation” without any negotiations with company representatives, he added.

Villagers felt that fair compensation for their involuntary eviction would include provision of new farmland at a location 15km away from the river and free electricity service for the first five years of residence in this location.

Obama, Romney Meeting a Good Example for Cambodia,...


Life-sized standees of U.S. President Barack Obama, right, and Republican presidential candidate and former Massachusetts Gov. Mitt Romney decorate the entrance of American Diner chain in Singapore, "Billy Bombers" November 6, 2012.
THE TOP IS THE REAL BOXER AND DOWN IS THE BAD BOXER!
The two men will meet for a lunch at the White House, after Romney lost his bid for the presidency earlier this month. 

30.11.2012 
By Kong Sothanarith, VOA Khmer

PHNOM PENH - Election monitors and other groups say Cambodia’s political leaders could learn something from the meeting US President Barack Obama will have Thursday with his campaign rival, Mitt Romney. The two men will meet for a lunch at the White House, after Romney lost his bid for the presidency earlier this month.

“If Cambodian politicians considered the national interest as their highest priority, the same type of event would happen here,” said Hang Puthea, head of the Neutral and Impartial Committee for Free and Fair Elections. “We have to learn more about democracy than what we are doing.”

In his post-election victory speech, Obama said he would meet with Romney and begin a process of both sides—Democrat and Republican—working together to move the country forward, following a heated campaign between two camps seeking the US presidency.

Cambodian politicians should follow this model, Hang Puthea said. Cambodia is in a transition stage, he said, and they “must sacrifice more for democracy and must have mutual morality.”


Cambodia will hold parliamentary elections in July next year, but the ruling Cambodian People’s Party and the opposition, which currently includes the Sam Rainsy and Human Rights parties, with the coalition Cambodia National Rescue Party waiting in the wings, have been locked in protracted political battles since the last election, in 2008, and earlier.

Opposition leader Sam Rainsy remains in exile abroad, facing criminal charges in Cambodia he says are politically motivated. The National Election Committee has removed his name from the voter registry, in what opposition lawmakers say betrays bias within the agency. NEC officials deny such claims.

Ruling party members like disgraced police chief Heng Pov, who is serving a lifetime of jail sentences for serious crimes, including extrajudicial murder, remain on the voting list, opposition officials say. NEC Secretary-General Tep Nitha told VOA Khmer Thursday that the election agency is “handling” that case and others.

Meanwhile, the ruling government has come under increased criticism for its jailing of political activists and government critics, like Mam Sonando, owner of the independent Beehive Radio, which broadcasts Voice of America programming, among others.

“Anyone who wants to express his views, or politicians who are popular and could likely beat the ruling party, will face all kinds of political oppression,” Yim Sovann, a spokesman for the Sam Rainsy Party, said.

Government spokesman Phay Siphan compared the opposition to “rebels,” and said Cambodia was practicing its own type of democracy. “Democracy is different according to each country,” he said. “And the opposition is not within the context of democracy yet.”

Tep Nitha said the meeting between Obama and Romney is one model of politics, but he said a nation’s political environment depends on “the history of policies, on the history of politicians and on the democracy of a country.”

2 comments:


Anonymous said...
Samdach Hun Sen gave Cambodia the freedom to live the way they thought best. Under CPP, There is no persecuttion in Cambodia, its people enjoy freedom of speech and liberty. There are lots of forests, animals, water, and rich farmland for all Cambodia to be used and prouded of. In addition of peace and prospirity, Cambodia now a day welcome all foreigners included Youn to live and work in Cambodia. ScamSR and his followers might have to sit down and creat an other party name after Pi Anh.ahahahahahahha
Anonymous said...
In the Kingdom of wonder, iron-clad rulers close the door and beat the beat, or his opponent.

WJP Rule of Law Index 2012® Released


WJP Rule of Law Index 2012 report:
On Wednesday, November 28, 2012, The World Justice Project (WJP) released the WJP Rule of Law Index® 2012 report. This year’s report includes, for the first time, a total of 97 countries and jurisdictions. The report ranks countries across eight areas impacting on the rule of law: limits on government power, corruption, security, fundamental rights, open government, regulatory enforcement, civil justice, and criminal justice. The report is the product of interviewing 97,000 members of the general public and more than 2,500 experts in 97 countries.

The report’s findings were unveiled on November 28th, 2012 at a special presentation in Washington, D.C. Remarks were provided by panelists Adama Dieng, Karan Bhatia, Joy Olson, and Guest Speaker, Cherie Blair QC. A video of the presentation can be viewed here.

The Index and its findings have stimulated discussions and actions on the rule of law in countries around the world, and has been cited by heads of state and chief justices as supporting evidence of the need to advance rule of law reforms in their countries.

For a complete list of countries covered in the WJP Rule of Law Index, please click here. To visualize the rule of law around the world, please follow this link.

Inquiries and Press Contact
For general inquiries, please call +1 202 407  9324 or email ruleoflawindex@wjpnet.org.
For media inquiries, please contact Ana Victoria Cruz at +1 202 407 9326 or cruza@wjpnet.org.
Follow us! | Like us! | Forward to a friend

The World Justice Project
740 15th Street NW, 2nd Floor     1411 Fourth Avenue, Suite 920
Washington, D.C. 20005 USA      Seattle, WA 98101 USA
Unsubscribe from this list   Update subscription preferences 

Thursday, November 29, 2012

លោក ហ៊ុន សែន ​ប្រកាស​មិន​ឱ្យ​យក​រឿង​នយោបាយ​ឡូកឡំ​នឹង​ទំនាស់​ដី​ធ្លី



វ៉ាស៊ីនតោន៖ ក្រោយពេល​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​បានប្រកាស​ជាសាធារណៈ​ថ្មី​ទៀត​ថា​បញ្ហា​វិវាទ​ដីធ្លី​ដែល​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​មិនអាច​ដោះស្រាយ​បាន ​ក្រុមមន្ត្រី​គណបក្ស​នយោបាយ​និង​សង្គម​ស៊ីវិល​បានអះអាងថា​អត្ថាធិប្បាយ ​របស់​លោក​នាយក​រដ្ឋមន្ត្រី​បង្ហាញ​ពី​ការ​បង្វែរ​ការទទួល​ខុសត្រូវ​និង​ការ​គំរាម ​ពលរដ្ឋ​មុន​ការ​បោះឆ្នោត។
សុខ ខេមរា
29 វិច្ឆិកា 2012
វីអូអេ
លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន
លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន
លោក ​កឹម សុខា ​ប្រធាន​គណបក្ស​សិទ្ធិមនុស្ស​បានអះអាង​ថា​ អត្ថាធិប្បាយ ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​នឹង​ធ្វើ​ឲ្យ​ពលរដ្ឋ​កាន់តែ​មិនសប្បាយ​ចិត្ត​ ហើយ​ប៉ះពាល់​ដល់​លទ្ធផល​នៃការ​បោះឆ្នោត​នៃ​គណបក្ស​គ្រប់គ្រង​ប្រទេស។
លោក​ កឹម សុខា ​បញ្ជាក់ថា៖
«ពីព្រោះ​ប្រជាពលរដ្ឋ​មុននឹង​មកពឹង​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​ឬអង្គការ ​សង្គម​ស៊ីវិល​ គេបាន​ដោះស្រាយ​ជាមួយ​អាជ្ញាធ​រដ្ឋាភិបាល​ហើយ​តែអត់​អាចរក​យុត្តិធម៌​ អត់អាច​ដោះសា្រយ​ឲ្យគេបាន។​ ដូច្នេះ​បើសិនណា​ជាគាត់​ទៅខ្ទប់មួយ​ចំហៀង​ទៀត​គឺគាត់​ធ្វើឲ្យ​ប្រជា​ពលរដ្ឋ​រឹតតែ​ខឹង​គាត់​ឡើង។ ​ហើយ​ប្រសិនណា​ជាអ្វី​ដែលគាត់​ដោះស្រាយ​បានវាបាន​ទៅ​ហើយ ​ប្រជាពលរដ្ឋ​គេជឿ​ទៅលើគាត់​ទៅហើយ​ មិនចាំបាច់​គាត់ទៅ​សំឡុតទៅ​រារាំងគេ​បន្ថែម​ទេ»។
លោក ​កឹម សុខា ​អះអាង​ថា​រដ្ឋាភិបាល​បច្ចុប្បន្ន​របស់​លោក​ហ៊ុន​ សែន​ពុំគួរយក​លេស​ទម្លាក់​ការ​ទទួល​ខុសត្រូវ​នេះ​ដល់​គណបក្ស​ជំទាស់​ និង​ក្រុម​មន្ត្រី​សង្គម ​ស៊ីវិល​ថារារាំង​ទេ​នៅពេល​ទាល់​ច្រក​មិនអាច​ដោះស្រាយ​បញ្ហា​ដីធ្លី​បាន​ដែល ​រដ្ឋាភិបាល​ បង្កើត​ឡើង​ខ្លួនឯង​ដូចជា​ បញ្ហា​បណ្តេញ​ចេញពី​លំនៅដ្ឋាន​នៅ​បឹងកក់​ បូរីកីឡា​និងដី​សម្បទាន​សេដ្ឋកិច្ច​ដែល​រដ្ឋាភិបាល​បាន​ផ្តល់​ឲ្យ​ក្រុមហ៊ុន​ ឯកជន​ជាដើម​នោះ។
«ហើយ​មិនអាច​ទៅរារាំង​ឬហាម​ឃាត់ថា​មិនឲ្យ​សង្គមស៊ីវិល​ទៅចុះ​ជួយប្រជា​ពលរដ្ឋទេ​​ព្រោះជា​កាតព្វកិច្ច។​ នាយក​រដ្ឋមន្ត្រី​មិនអាច​មកហាម​បានទេ​ ព្រោះ នេះជា​កាតព្វកិច្ច​របស់​យើង​ជា​តំណាងរាស្ត្រ​ កាតព្វកិច្ច​អង្គការ​ក្រៅ​រដ្ឋាភិបាល​ គេជួយ​មើល​រាស្ត្រ។​ បើយើង​ជាអ្នក​ដឹកនាំ​យើងធ្វើ​មិនកើត​ហើយ​ គេ​ក៏​មាន ​កាតព្វកិច្ច​ដែរ​ព្រោះ​រាស្ត្រហ្នឹង​មិនមែន​រាស្ត្រ​តែ​របស់​គណបក្ស​កាន់​អំណាច​ទេ»។
ទោះជា​យ៉ាងណា​ក៏ដោយ​ថ្លែងជា​សាធារណៈ​ក្នុងឱកាស​សម្ពោធ​ការដ្ឋាន​សាងសង់​ស្ពាន​អាកាស​មួយ​កន្លែង​នៅស្ទឹង​មានជ័យ​ រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​២៦ ខែ​វិច្ឆិកា​ ​លោក​ហ៊ុន សែន​បាន​អះអាង​ថា​លោក​ស្វាគមន៍​បំណងល្អ​ របស់​គណបក្ស ​នយោបាយ​និង​អង្គការ​សង្គម​ស៊ីវិល​ជាដៃគូ​ក្នុងការរួម​ចំណែក​ដោះស្រាយ​បញ្ហា​វិវាទ​ដីធ្លី៖
«ប៉ុន្តែ​កុំឲ្យមាន​ការញុះញង់​ខាងផ្នែក​នយោបាយ ​តែប៉ុណ្ណឹងទេ​ ព្រោះអ្វី​ដែលជា តំណម​របស់ខ្ញុំ​គឺ​កាលណា​នយោបាយ​ចូលហើយ​ ដោះងាប់​ទាំងខ្លួនទៀត​ ដោះ ​មិន​ចេញ​ទេ​ ខ្ញុំចង់​សំដៅ​កែតម្រូវ​ត្រង់​ហ្នឹង​បន្តិច»។
លោក ​ហ៊ុន សែន​ មិនបាន​លើកឡើងចំៗ​ថាតើ​ករណី​រំលោភ​បំពាន​ដីធ្លី​មួយណា ​ជាប់​ពាក់ព័ន្ធ​នយោបាយ​យ៉ាងម៉េច​ ដែល​មិនអាច​ឲ្យលោក​ដោះស្រាយ​បាន។
បើតាមការ​អះអាង​របស់​មន្ត្រី​គណបក្ស​ជំទាស់់​និង​ក្រុម​មន្ត្រីសង្គម​ស៊ីវិល​បាន ​អះអាង​ថាលោក​ នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ទំនងជា​និយាយ​សំដៅ​ទៅលើ​បញ្ហា​ បូរីកីឡា​ និង​បឹងកក់​ដែលមាន​អ្នកភូមិ​ត្រូវជាប់គុក​ អ្នកភូមិ​ត្រូវគេ​រឹបអូស​យក ផ្ទះសម្បែង ​បាត់បង់​ដីធ្លី​របស់ពួកគេ​ក្រោយពី​មាន​បាតុកម្ម​តវ៉ាជាច្រើន​ឆ្នាំ​ទោះបីជា​រដ្ឋាភិបាល​ផ្តល់ដី​មួយចំនួន​ដល់ពលរដ្ឋ​នៅទីនោះ​ក្តី។
លោក​ នី ចរិយា​ ប្រធាន​អ្នកស៊ើប​អង្កេត​នៃ​អង្គការ​សិទ្ធិមនុស្ស​អាដហុក​បាន​អះអាង​ថា​ការដោះស្រាយ​បញ្ហាដីធ្លី​គួរតែ​ពឹងផ្អែក​ទៅលើច្បាប់​ លើភស្តុតាង​និង​ ហេតុផល​សមស្រប​តាម​ច្បាប់​ដែល​មិន​ទាក់ទង​នឹង​ការពាក់ព័ន្ធ​របស់​សង្គម ​ស៊ីវិល​ ពាក់នឹង​គណបក្ស​នយោបាយ​ទេ។​ លោក​ចាត់ទុកថា​ការប្រកាស​របស់ ​លោក ​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ប្រសិនជា​ក្នុង​ប្រទេស​ប្រកាន់​ច្បាប់​ពេញលេញ ​គឺជា​រឿងខុស​គោលការណ៍​ច្បាប់ ​និងអាច​ជាសារ​គំរាម​ដល់​ប្រជាពលរដ្ឋ​និង​ រារាំង​មិនឲ្យ​មានអន្តរាគមន៍​ពីសង្គម​ស៊ីវិល​ឬក្រុម​ណាមួយ។
«ពីព្រោះ​គោលការណ៍​ច្បាប់​គ្មានច្បាប់​ណា​និយាយ​អំពី​ហេតុផល​ទាក់ទង​ទៅនឹង ​មាន​ភាគី​ណាមួយ​អន្តរាគមន៍​ឬ​មិន​អន្តរាគមន៍​ទេ។ ​ធម្មតា​នៅក្នុង​ច្បាប់​តែងតែ​ បើកឱកាស​ ជំរុញ​ហើយ​និង​គាំទ្រ​ឲ្យ​ប្រជាពលរដ្ឋ​ទូទៅ​ ទោះបី​មាន​និន្នាការ​អី្វ ​ក៏ដោយ​ចូលរួម​សហកា​គ្នា​ធ្វើការ​ដោះសា្រយ​បញ្ហា​នៅក្នុង​សង្គម​ទាំងអស់គ្នា»។
លោក​ចរិយា​ថ្លែងថា​គណបក្ស​កាន់អំណាច​អាច​បារម្ភ​ខ្លាចថា​ក្រុមផ្សេង​មាន​ការចំណេញ​នយោបាយ​ពីការ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ដែល​គណបក្ស​កាន់​អំណាច​ចង់បាន​១០០​ភាគរយ។
លោក​ យឹម សុវណ្ណ ​អ្នកតំណាងរាស្ត្រ​គណបក្ស​សម រង្ស៉ី​ និង​ជា​អ្នកនាំពាក្យ​បានអះអាង​ថា​ប្រសិនបើ​រដ្ឋាភិបាល​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​បាន​គាត់មិនទៅ​រក ​សង្គមស៊ីវិល​ ទៅរក​គណបក្ស​ប្រឆាំង​ទេ។​ ហើយវាជា​កាតព្វកិច្ច​របស់​រដ្ឋាភិបាល ​មេដឹកនាំ​រដ្ឋាភិបាល​ថ្នាក់ជាតិ​ និង​មូលដ្ឋាន ​នៅពេល​កាន់អំណាច​ ថា​ត្រូវតែ​ ដោះសា្រយ​បញ្ហា​ទាំងអស់​ជូន​ប្រជា​ពលរដ្ឋ៖
«ក៏ប៉ុន្តែ​ដោយសារ​មន្ត្រី​ទាំងអស់​នោះ​ធ្វើព្រងើយ​កន្តើយ​ មានអ្នកខ្លះ​គាប​សង្កត់ ​គាត់ ​មាន​អ្នកខ្លះ​ប្រព្រឹត្ត​អំពើ​ពុករលួយ​ ធ្វើឲ្យគាត់​រងនូវ​អំពើ​អយុត្តិធម៌ ​ដូច្នេះ​គាត់ ​គ្មានជម្រើស​បានជា​គាត់​ទៅពឹង​ឲ្យ​សង្គម​ស៊ីវិល​ជួយ​ ទៅពឹងឲ្យ​គណបក្ស ​ប្រឆាំង​​ជួយ។​ ប៉ុន្តែនៅ​ប្រទេសគេ​គោរព​ច្បាប់​ត្រឹមត្រូវ​ ប្រកាន់​នីតិរដ្ឋ​ មានប្រព័ន្ធ​តុលាការ​ត្រឹមត្រូវ​គឺជា​កាតព្វកិច្ច​របស់​រដ្ឋាភិបាល​ ហើយនឹង​តុលាការ ​ដែល​រក​យុត្តិធម៌​ជូន​គាត់»។
លោកអះអាង​ដែរថា​អ្វីដែល​រដ្ឋាភិបាល​ដោះស្រាយ​បាន​គឺ​តិចតួច​បំផុត។​ ការដោះស្រាយ​កន្លង​មក​គឺដោះស្រាយ​បញ្ហាដីធ្លី​នៅកន្លែង​ដែលគ្មាន​ទំនាស់​គឺមាន​ន័យ​ថា​ ចេញប្លង់​កម្មសិទ្ធិ​ដល់​ពលរដ្ឋ​ដែល​កាន់កាប់​ដីស្របច្បាប់​យូរយា​ណាស់ ​មក​ហើយ​តែប៉ុណ្ណោះ​ទេ។​ ចំណែក​កន្លែង​ដែល​មាន​ទំនាស់គឺ​មិនបាន​ដោះស្រាយ​ជូន​ ប្រជាពលរដ្ឋ​ឡើយ​ តែថែម​ទាំង​បង្ក​ទំនាស់​កាន់តែ​ស្រួចស្រាល់​ទៅ។
លោក ​សៀ ភារម្យ​ នាយក​លេខាធិការដ្ឋាន​នៃ​អង្គការ​សិទ្ធិ​លំនៅដ្ឋាន​បានអះអាង​ថា​អង្គការ​សង្គម​ស៊ីវិល​និង​តំណាងរាស្ត្រ​គណបក្ស​នយោបាយ​គឺធ្វើ​ទៅតាម​កាតព្វកិច្ច​តែប៉ុណ្ណោះ​ក្នុង​ការជួយ​ផ្តល់​សេវាកម្ម​ច្បាប់​ ជាគំនិត​ផ្លូវច្បាប់​នានា​ដល់ ​ជនរងគ្រោះ​រឿងដីធ្លី។ តែអ្វី​ដែល​ដោះសា្រយ​មិនបាន​លោកកត់​សម្គាល់​ឃើញ ​ថា​ក្រុមហ៊ុន​ អ្នកមាន​ឋានៈ​និង​ទឹកប្រាក់​ មាន​ឥទ្ធិពល​លើការ​សម្រេច​របស់ ​រដ្ឋាភិបាល ​និង​តុលាការ​ក៏​មាន។
«ដោយសារតែ​ស្ថាប័ន​ដែល​ពាក់ព័ន្ធ​ ដែលត្រូវ​ដោះស្រាយហ្នឹង​មិនមាន​មុខងារ ច្បាស់លាស់​ មិនមាន​អំណាច​គ្រប់គ្រាន់​ក្នុងការ​ដោះស្រាយ​ ដូច្នេះ​ហើយ​បាន ​ជា​ទំនាស់​ហ្នឹង​គឺមិនអាច​ដោះស្រាយ​ចេញ​បាន​ទេ។​ យើង​អាច​និយាយ​ចេញ​បាន ​ថា​ដោយសារ​ថា​មានឆន្ទៈ​តិចតួច​នៅក្នុង​ការ​ចង់ដោះស្រាយ​អញ្ចឹង»។
លោកថ្លែង​ដូច្នេះ​ដោយលើក​យកបញ្ហា​បឹងកក់​ដែល​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​ផ្តល់ដី​១២,៤៤​ ហិកតា​ ដល់​ពលរដ្ឋ​រងគ្រោះ​តែ​ទីបំផុត​ពុំមានការ​បែងចែក ​តាម​ការចង់បាន​របស់​ពលរដ្ឋ​ទេ។​ ហើយ​បញ្ហា​បូរីកីឡា​ ទោះជា​មាន​ការព្រមព្រៀង​ថា​ក្រុមហ៊ុន​ត្រូវសាងសង់​អគា១០​ដើម្បី​ចែក​ជូន​ពលរដ្ឋ​១.៧៧៦​ គ្រួសារ​ ហើយ​ តែសម្រេច​ចុងក្រោយ​ មានការ​សាងសង់​តែ​៨អគា​ដោយ​ រំលោភ​លើ​កិច្ចសន្យា​និង​ទុកចោល​ពលរដ្ឋ​ជាង​១០០​គ្រួសារ​រស់នៅ​ដោយ​គ្មាន​ទីជម្រក​ហើយ​ពួកគេ​បន្ត​ការ​តវ៉ា​រហូត​មកទល់​បច្ចុប្បន្ន។
បញ្ហា​វិវាទ​ដីធ្លី​ត្រូវគេ​ដឹងថា​ស្ថិតក្នុង​ចំណោម​បញ្ហាក្តៅ​នានា​សម្រាប់​គណបក្ស​នយោបាយ​នៅ​កម្ពុជា​យកមកធ្វើ​ជា​ប្រធានបទ​នៃ​ការ​ឃោសនា​ទាញយក​សំឡេងឆ្នោត​គាំទ្រ​សម្រាប់​ការបោះឆ្នោត​ថ្ងៃទី២៨​ខែកក្កដា​ឆ្នាំ២០១៣​ខាងមុខ៕