ភ្នំពេញ: ដើម្បី បញ្ជាក់ បន្ថែម លើ សារ នយោបាយ នៅ ខេត្ត ព្រះវិហារ ក្នុង បញ្ហា ដីធ្លី សម្តេច តេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ ព្រឹក ថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០១២ សម្តេច បាន ប្រកាស គូសបញ្ជាក់ ជាថ្មី ថា បើសិនជាគណបក្សនយោបាយ និង អង្គការ មួយចំនួន មាន ឆន្ទៈ ក្នុង ការស្វែងរក ដំណោះស្រាយដើម្បី បញ្ចប់ ជម្លោះ ដីធ្លី នោះ គឺ ពួកគេ អាច លូកដៃចូល រួមស្វែងរកដំណោះស្រាយជូនប្រជាពលរដ្ឋបាន ។
កាលពី ព្រឹក ថ្ងៃ សុក្រ ទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០១២ សម្តេចនាយក រដ្ឋមន្ត្រី ហ៊ុន សែន បាន ថ្លែង សារ នយោបាយ មួយ ក្នុង ពេល សម្តេច ចែក ប័ណ្ណកម្មសិទ្ធិ ដីធ្លីដល់ ប្រជាពលរដ្ឋ នៅ ខេត្ត ព្រះវិហារ ថា សម្តេច នឹង មិនជួយ ដោះស្រាយ បញ្ហា ដីធ្លីណាដែលមាន ការចូល ឡូ កឡំពី គណបក្ស នយោបាយ និង អង្គការ ក្រៅ រដ្ឋាភិបាល ដែល ជួយ ដល់ប្រជាពលរដ្ឋ ក្នុងជម្លោះដីធ្លីនោះឡើយ។
ក៏ ប៉ុន្តែ ក្នុង ពិធីបើកការដ្ឋាន សាងសង់ ស្ពាន ស្ទឹងមានជ័យ នា ព្រឹក ថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០១២ សម្តេច តេជោ ហ៊ុន សែន បាន គូសបញ្ជាក់ ជាថ្មីបន្ថែម លើ សារ នយោបាយ ក្នុង បញ្ហា ដីធ្លី នោះ ថា គណបក្សនយោបាយ និង អង្គការក្រៅរដ្ឋាភិបាល អាច ចូលរួម ដោះស្រាយ ដីធ្លី បើសិន ជា ពួកគេមាន គោលបំណង ពិតប្រាកដក្នុង ការបញ្ចប់ បញ្ហាដីធ្លី នោះ មែន ។
សម្តេច តេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន មានប្រសាសន៍ថា " ដោយ ថ្លែង ពី ព្រះវិហារ មក ខ្ញុំ ព្រះករុណា ខ្ញុំ បាន និយាយថា ខ្ញុំ ករុណា ខ្ញុំ មិន ដោះស្រាយ ទេ នៅ ពេល ដែល មាន ករណី នយោបាយ ចូល ឡូ កលំ លើ បញ្ហា ដីធ្លី ដោយ ក្នុង នោះ មាន ទាំង បក្ស នយោបាយ មាន ទាំង អង្គការក្រៅរដ្ឋាភិបាល ។ ខ្ញុំ ករុណា ខ្ញុំ ចង់ កែតម្រូវ ហើយ គូស បញ្ជាក់ លើ បញ្ហា នេះ បន្តិច ។ អ្វី ដែល ខ្ញុំ ព្រះករុណា ខ្ញុំ ចង់ ជៀសវាង គឺ បញ្ហា វា ពាក់ព័ន្ធ យក អា នឹង ធ្វើ នយោបាយ ។ រុញ បញ្ហា នយោបាយ ពង្រីក ជម្លោះ ដើម្បី កេងចំណេញ នយោបាយ ។ ប៉ុន្តែ ក្នុង ករណី ដែល បក្ស នយោបាយ នោះ ឬ ក៏ អង្គការ ក្រៅ រដ្ឋាភិបាល គេ មិន មាន ចេតនា ដើម្បី បំភ័ន្ត ការពិត ទេ នៅតែ អាច ចូលរួមបាន " ។
សម្តេចនាយក រដ្ឋមន្ត្រី ហ៊ុន សែន បាន គូសបញ្ជាក់ថា " យើង សំដៅថា សូម កុំឲ្យ នយោបាយ ចូល ឡូកលំ ។ បានសេចក្តីថា វា ចូល ឡូ កលំ ជា ទិដ្ឋភាព នយោបាយ មក តែម្តង អា នឹង ដោះ ងាប់ ទាំង ខ្លួន ក៏ មិន រួច ដែរ ។ អីចឹង បានជា ហាម តាំងពី ក្នុង គណបក្ស ប្រជាជន ក៏ ហាម ដែរ ។ កុំ យក បញ្ហា ជម្លោះ ណាមួយ ទៅ បង្កើត ជា រឿង នយោបាយ នៅក្នុង នឹង ។ ប៉ុន្តែ បើ ដោះស្រាយ ក្នុង ទិដ្ឋភាព ចង់ឲ្យ មាន ដំណោះស្រាយ ពិតប្រាកដ នៅតែ មាន ការចូលរួម បាន ពី អ្នក តំណាងរាស្ត្រ ឬ ពី អង្គការក្រៅរដ្ឋាភិបាល នានា ដែល មាន បំណង ពិតប្រាកដ ហើយ ជួយ រក ដំណោះស្រាយ ពិតប្រាកដ " ។
សម្តេច តេជោ បាន គូសបញ្ជាក់ យ៉ាង ដូច្នេះ ដោយ សម្តេច ថា អាច មក ពី សម្តេច មាន ប្រសាសន៍ មិន អស់ កាលពី ថ្ងៃ ទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០១២ នៅពេល សម្តេច ចុះ ចែក ប័ណ្ណកម្មសិទ្ធិ ដីធ្លី ដល់ ប្រជាពលរដ្ឋ នៅ ខេត្ត ព្រះវិហារ ហើយ សម្តេច បាន ប្រកាស ថា នឹង មិន ដោះស្រាយ បញ្ហា ដីធ្លី ណា ដែល មាន គណបក្សនយោបាយ ឬ ក៏ អង្គការ ក្រៅ រដ្ឋាភិបាល ចូលរួម ជួយ ស្វែងរក ដំណោះស្រាយ ដល់ ប្រជាពលរដ្ឋ នៅក្នុង ជម្លោះ ដីធ្លី នោះ ។
តែ តាមពិត សម្តេច តេជោ អះអាងថា សម្តេច ចង់ សំដៅ ដល់ ករណី ដែល អ្នកនយោបាយ ឬ អង្គការ ក្រៅ រដ្ឋាភិបាល ដែល គេ ហៅថា មាន ទិដ្ឋភាព នយោបាយ ឡូ កលំ ក្នុង ជម្លោះ ដីធ្លី នោះ តែ រាជរដ្ឋាភិបាល នៅតែ យក អង្គការក្រៅរដ្ឋាភិបាល ជា ដៃគូ ក្នុង ការដោះស្រាយ ជម្លោះ ។
ជាថ្មី ម្តងទៀត សម្តេចនាយក រដ្ឋមន្ត្រី ហ៊ុន សែន បាន មានប្រសាសន៍ ជា ថ្មី ថា " ក្នុង រឿង ជាក់ស្តែង កើតឡើង ក៏មាន អង្គការ ក្រៅ រដ្ឋាភិបាល ខ្លះ គេ មាន ចេតនា ល្អ ដែរ គេ ចង់ រក ដំណោះស្រាយ ជូន ប្រជាពលរដ្ឋ ដែរ គេ ចង់ ការពារ ប្រជាពលរដ្ឋ ដែរ ដោយ អំពើ ល្អ ដើម្បី គេចវេស ពី ការទន្ទ្រាន រំលោភ សិទ្ធិ ដីធ្លី ពី សំណាក់ អាជ្ញាធរ ឬ ពី សំណាក់ បុគ្គល ណា នោះ ។ អីចឹង នៅពេលដែល គេ មិន អាច រក អន្តរាគមន៍ ពី អាជ្ញាធរ បាន គេ ទៅ រក អន្តរាគមន៍ ពី អង្គការក្រៅរដ្ឋាភិបាល ។ វា ជា រឿង ឡូហ្ស៊ិច ជៀស មិន ផុត ។ អីចឹង ទេ ចំណុច នេះ បើ ប្រជាពលរដ្ឋ ទៅរក អាជ្ញាធរ ហើយ អាជ្ញាធរ មិន ជួយ ប្រជាពលរដ្ឋ ត្រូវ ទៅ រក អង្គការក្រៅរដ្ឋាភិបាល ដើម្បី ឲ្យជួយ " ។
សម្តេច តេជោ បាន គូសបញ្ជាក់ ឡើងវិញ ថា " យើង ស្វាគមន៍ ជាមួយ នឹង អ្វី ដែល វា មិន ជាប់ ពាក់ព័ន្ធ ជាមួយ នឹង នយោបាយ ក៏ ប៉ុន្តែ ក៏ សូម ផ្តាំ ដែរថា សូម កុំ ទម្លាយ ទ្វារ នៅពេល ដែល ទ្វារ បើក ស្រាប់ ។ អា រឿង នឹង មុខ ជា ត្រូវ ដោះ តាម ផ្លូវ នឹង ហើយ បែរ ជា ថា អូ ហ៎ ! កុំ តែ ខ្ញុំ ស្នើ កុំ អី ដោះ អត់ បាន ទេ ។ អីចឹង សូម កុំ ទម្លាយ ទ្វារ នៅពេល ទ្វារ វា ធ្លាយ វា បើកចំហរ ស្រាប់ ហើយ ..." ។
ជាមួយគ្នា នោះ សម្តេច តេជោ ហ៊ុន សែន ក៏ បាន គូសបញ្ជាក់ ជា ថ្មី ពី ការកែតម្រូវ និង បញ្ជាក់បន្ថែម ថា " បំណងល្អ ចេតនា ល្អ លើ បញ្ហា ការរួមចំណែក ដោះស្រាយ លើ បញ្ហា ប្រជាពលរដ្ឋ ទាក់ទង ទៅនឹង បញ្ហា ជម្លោះ ដីធ្លី រាជរដ្ឋាភិបាល ស្វាគមន៍ ។ ប៉ុន្តែ កុំឲ្យ មាន ការ គេ ហៅថា ញុះញង់ ខាង ផ្នែក នយោបាយ ។ ព្រោះ អ្វី ដែល ជា តំណម របស់ខ្ញុំ កាលណា នយោបាយ ចូល ហើយ ដោះ ងាប់ ទាំង ខ្លួន ទៀត ដោះ មិន ចេញ ទេ ... ។ ផ្នែក អង្គការក្រៅរដ្ឋាភិបាល ក៏ ជា ដៃគូ មួយ របស់ រាជរដ្ឋាភិបាល ដែរ "៕

No comments:
Post a Comment