ថ្ងៃ សុក្រ ទី 24 ខែ កុម្ភៈ ឆ្នាំ 2012
ព្រះសីហនុ:
អ្នកចូលកាប់រានទន្ទ្រានព្រៃ ដណ្តើមកាន់កាប់ដីតំបន់ហាមឃាត់ ក្បាលឆាយ
ក្នុងសង្កាត់១ ក្រុងព្រះសីហនុ អាចប្រឈមនឹងដាក់ជាប់ទោស
ពីបទឧក្រិដ្ឋកម្មព្រៃឈើ នៅពេលខាងមុខនេះ
ប្រសិនបើរដ្ឋបាលព្រៃឈើរកឃើញអត្តសញ្ញាណអ្នកប្រព្រឹត្ត
និងរៀបចំឯកសារដាក់បណ្តឹងទៅសាលាដំបូងខេត្តព្រះសីហនុ
ដែលនេះជាការផ្តល់ព័ត៌មានពីជំនាញរដ្ឋបាលព្រៃឈើខេត្តព្រះសីហនុ។
លោក ឌី សុខុម ប្រធានការិយាល័យរដ្ឋបាលព្រៃឈើខេត្តព្រះសីហនុ បានប្រាប់គេហទំព័រ CEN កាលពីព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១២ តាមទូរស័ព្ទថា ភាគីរដ្ឋបាលព្រៃឈើខេត្តព្រះសីហនុ ពុំមានអ្វីសម្រាប់តតាំងជាមួយប្រជាពលរដ្ឋអនាធិបតេយ្យទាំងនោះទេ ព្រោះរដ្ឋបាលព្រៃឈើគ្មានអាវុធ គ្មានកម្លាំងសហការអ្វីទៀតទេ គឺមានតែវិធីជំរុញមន្ត្រីរបស់ខ្លួនឲ្យចុះស្រាវជ្រាវ និងស៊ើបអង្កេតរកអត្តសញ្ញាណអ្នកប្រព្រឹត្ត និងបង្កសំណុំរឿងដាក់ពាក្យបណ្តឹងទៅតុលាការតាមផ្លូវច្បាប់ ដើម្បីចាត់ការតែប៉ុណ្ណោះ។ ដូចនេះចំពោះអ្នកប្រព្រឹត្ត និងអ្នកនៅពីក្រោយខ្នងទាំងនោះ អាចជាប់គុកច្រើនឆ្នាំ ពីបទឧក្រិដ្ឋកម្មព្រៃឈើ តាមច្បាប់ព្រៃឈើ។
ជាមួយគ្នានេះដែរ លោក ឌីសុខុម នាយការិយាល័យរដ្ឋបាលព្រៃឈើខេត្តព្រះសីហនុ សូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងប្រព្រឹត្តខុសដោយមិនដឹងខ្លួន គួរណាស់ដកខ្លួនថយឲ្យឆ្ងាយពីបទល្មើសនេះទៅ ប្រសិនបើនៅតែប្រព្រឹត្តបន្ត ប្រយ័ត្នជាប់គុកចោលប្រពន្ធ កូន និងប្តី៕ K

No comments:
Post a Comment