ក្រសួងយុត្តិធម៌អន្តរាគមន៍ករណីចាប់ឃុំខ្លួនអ្នកភូមិបុរីកីឡា១០ នាក់
ដោយ អ៊ឹង ប៊ុនថន ថ្ងៃព្រហស្បតិ៍ ទី02 កុម្ភៈ ឆ្នាំ2012 ម៉ោង10:39
រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានបង្គាប់ឲ្យព្រះរាជអាជ្ញា ធ្វើរបាយការណ៍លំអិតពីអង្គហេតុ និងចំណាត់ការរបស់ស្ថាប័នអយ្យការ នៃសាលាដំបូងរាជធានីភ្នំពេញ ស្តីពីករណីចាប់ឃុំខ្លួនអ្នកភូមិ បុរីកីឡាចំនួន១០នាក់ ដែលតវ៉ាប្រឆាំងនឹងការបណ្តេញនោះ មកក្រសួងយុត្តិធម៌ឲ្យបានឆាប់។
នេះបើយោងតាមលិខិត របស់រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក អង្គ វង្សវឌ្ឍនា កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១២។ពលរដ្ឋមកពី៣សហគមន៍ ប្រមាណ ៦០នាក់ ទាមទារតុលាការឲ្យដោះលែងគ្នាគាត់មកវិញ
ដោយ អៀត ដារ៉ាវុធ ថ្ងៃព្រហស្បតិ៍ ទី02 កុម្ភៈ ឆ្នាំ2012 ម៉ោង10:08
ប្រជាសហគមន៍ចំនួន៣ ដែលក្នុងនោះមានអតីតអ្នកបុរីកីឡា អតីតអ្នកបឹងកក់ និងអ្នកបឹងកក់ ប្រមាណជា៦០នាក់ បានប្រមូលផ្តុំគ្នានៅមុខសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃព្រហស្បត្តិនេះ ដើម្បីសុំឲ្យតុលាការមួយនេះ ដោះលែងប្រជាសហគមន៍៦នាក់ ដែលសមត្ថកិច្ចរាជធានីភ្នំពេញ បានចាប់ខ្លួនកាលពីពុធម្សិលមិញ ខណៈប្រជាសហគន៍ទាំងបី បាននាំបិទផ្លូវទាមទាឲ្យអាជ្ញាធររាជធានីដោះស្រាយ បញ្ហារបស់ពួកគេ។
ទោះជាយ៉ាងណា រហូតមកដល់ម៉ោងជិត១០នេះ មិនទាន់មានមន្ត្រីតុលាការចេញមកចរចា ជាមួយប្រជាពលរដ្ឋទាំងបីសហគមន៍នោះនៅឡើយទេ។
ស្រ្តី៦នាក់ ត្រូវអាជ្ញាធរក្រុងចាប់ខ្លួន ខណៈផ្ទុះការតវ៉ាជាថ្មីរឿងដីធ្លី
ដោយ ញឹម សុខន និង អ៊ឹង ប៊ុនថន ថ្ងៃពុធ ទី01 កុម្ភៈ ឆ្នាំ2012 ម៉ោង16:47
ស្រ្តី ជាអតីតអ្នកភូមិបុរីកីឡា ៥នាក់ និងស្រ្តីមួយនាក់ទៀត ជាអតីតអ្នកភូមិបឹងកក់ ត្រូវបានអាជ្ញាធរចាប់ខ្លួន នៅព្រឹកថ្ងៃពុធនេះ ខណៈពួកគេប្រមូលផ្តុំគ្នាតវ៉ានៅមុខសាលារាជធានី ភ្នំពេញ ដើម្បីជំរុញអោយអភិបាលក្រុងឆ្លើយតប នឹងចំណារបស់ប្រធានរដ្ឋសភាលើសំណើរ របស់ពួកគេដែលសុំឲ្យបញ្ឈប់ការបណ្តេញចេញពីលំនៅឋានទាំងបង្ខំ និងផ្តល់សំណងបន្ថែម។នៅពេលតវ៉ានោះ គេឃើញអាជ្ញាធរ រាជធានីភ្នំពេញ និងក្រុមសន្តិសុខប្រមាណ១០០នាក់ បានចុះទៅបង្រ្កាប និងបំបែកក្រុមស្រ្តីអ្នកតវ៉ា ប្រមាណ២០០នាក់ មកពីអតីតតំបន់បុរីកីឡា និងអ្នកភូមិបឹងកក់ ព្រមទាំងអតីតភូមិបឹងកក់ ដែលឈរស្រែកដាក់មេក្រូ ប្រាប់លោកអភិបាលរាជធានីភ្នំពេញ ពីទុក្ខលំបាករបស់ខ្លួនដោយសារការបណ្តេញចេញពីលំនៅឋាន ពីសំណាក់ក្រុមហ៊ុនផានអ៊ីម៉ិច និងក្រុមហ៊ុនសូកាគូអ៊ីន។
ពលរដ្ឋបឹកកក់ ធ្វើពិធីសែនអ្នកតាជួយអោយអាជ្ញាធរឆាប់ចុះមកវាស់វែងដីរបស់គាត់
ដោយ នួន បូរិន ថ្ងៃពុធ ទី01 កុម្ភៈ ឆ្នាំ2012 ម៉ោង09:36
នៅព្រឹកថ្ងៃពុធ ទី០១ ខែកុម្ភៈនេះ ប្រជាពលរដ្ឋបឹងកក់ជាង ១០០នាក់ បាននាំគ្នាធ្វើពិធីសែនអ្នកតា ម្ចាស់ភូមិអោយជួយ បន្ទន់ចិត្តទៅអាជ្ញាធរសាលារាជធានីដើម្បីអោយឆាប់ចុះមកវាស់ វែងដីអោយពួកគាត់ ក្នុងទំហំដី១២ហិចតា៤០អា ដែលលោកនាយករដ្ឋមន្ត្រី បានសំរេចកាត់អោយពួកគាត់នោះ។
លោក ញឹម សុខន អ្នករាយការណ៍ព័តមាន អោយសម្លេងប្រជាធិបតេយ្យដែលចុះទៅដល់ទីនោះ បានអោយដឹងថា ពិធីនេះបានធ្វើឡើងនៅក្នុងភូមិ២២ ជាភូមិមួយក្នុងដី១២ហិចតា៤០អា ដែលប្រមុខរដ្ឋាភិបាល បានចេញសំរេចកាត់អោយប្រជាជន ប៉ុន្តែមកដល់ពេលនេះ មានរយៈពេល ជាច្រើនខែមកហើយ គេមិនដែលឃើញអាជ្ញាធរចុះវាស់វែងចែកដីអោយប្រជាជន ទៅតាមសេចក្ដីសម្រេចរបស់លោកនាយករដ្ឋមន្ត្រីនោះទេ។
សកម្មជនដីធ្លីម្នាក់នៅស្រុកបវិលត្រូវអាជ្ញាធរខេត្តបាត់ដំបង ចាប់ខ្លួនបញ្ជូនទៅតុលាការ
ដោយ ញឹមសុខន និង អ៊ឹង ប៊ុនថន ថ្ងៃពុធ ទី01 កុម្ភៈ ឆ្នាំ2012 ម៉ោង09:36
មានសេចក្តីរាយការណ៍ពី ស្រុកបវិល ខេត្តបាត់ដំបង កាលពីថ្ងៃអង្គារម្សិលមិញមកថា សកម្មជនដីធ្លីម្នាក់ នៅភូមិអំពិលប្រាំដើម នៃខេត្តភាគពាយព្យនេះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបញ្ជូនទៅកាន់តុលាការខេត្ត ដោយចោទប្រកាន់ពីបទ ញុះញង់អោយមានអំពើហិង្សាប្រឆាំងនឹងសមត្ថកិច្ចចំរុះ ដែលចុះអនុវត្តសាលក្រម ក្នុងជម្លោះដីទំហំជិត ៣០០០ហិចតា កាលពីចុងឆ្នាំ២០១១។
ប្រជាពលរដ្ឋម្នាក់ រស់នៅភូមិអំពិលប្រាំដើម ស្រុកបវិល ខេត្តបាត់ដំបងសុំមិនឲ្យបញ្ចេញឈ្មោះ បានអោយVOD ដឹងនៅថ្ងៃអង្គារទី ៣១ខែមករា ឆ្នាំ២០១២នេះថា មានសកម្មជនដីធ្លីម្នាក់ឈ្មោះ លី សុភ័ក្រ អាយុ៥៩ឆ្នាំ ត្រូវបានកម្លាំងប្រដាប់អាវុធខេត្តបាត់ដំបង ដឹកនាំដោយ លោក ជេត វុធឌី ជាស្នងការរងនគរបាល បានចុះទៅចាប់ខ្លួនកាលពីរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០១២ នេះ។
នាយករដ្ឋមន្ត្រីបញ្ជាឲ្យចាប់ខ្លួនអ្នកបាញ់ប្រហារពលរដ្ឋក្នុង ទំនាស់ដីធ្លីនៅខេត្តក្រចេះ
ដោយ ញឹម សុខន និងអៀង នាង ថ្ងៃអង្គារ ទី31 មករា ឆ្នាំ2012 ម៉ោង15:22
ប្រមុខរាជរដ្ឋាភិបាល នៅថ្ងៃអង្គារនេះ បានចេញបញ្ជាដោយផ្ទាល់មាត់អោយអាជា្ញធរពាក់ព័ន្ធតាមចា ប់ខ្លួនសន្តិសុខក្រុមហ៊ុន TTY ដែលបានគេចខ្លួននៅក្រោយការបាញ់រះឲ្យរងរបួសពល រដ្ឋ ៤នាក់ នៅក្នុងឃុំ ២ធ្នូ ស្រុកស្នួលនោះ យកមកផ្តន្ទាទោសតាមច្បាប់។
ថ្លែងនៅក្នុងពិធីសម្ភោធអោយប្រើ ប្រាស់ផ្លូវជាតិ ៧៦នៅស្រុកស្នួលខេត្តក្រចេះ នៅថ្ងៃអង្គារទី៣១ ខែមករា ឆ្នាំ២០១២នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលថ្កោលទោសចំពោះការបាញ់ប្រហារប្រជាពលរដ្ឋក្នុងជម្លោះដី ធ្លីនៅឃុំពីធ្នូ មានប្រសាសន៍ថា អាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវស្វែងរកចាប់ខ្លួនជនសង្ស័យដែល បានបាញ់រះមកលើពលរដ្ឋ ក្នុងទំនាស់ដីធ្លីជាមួយក្រុមហ៊ុន TTY មកផ្តន្ទាទោស និងជុំរុញអោយប្រធានក្រុមហ៊ុនTTYសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីចាប់ខ្លួនជនដៃដល់ទាំងនោះមកប្រឈមចំពោះមុខច្បាប់ ៖ “រឿងនៅករណីបាញ់ ប្រជាជននៅស្នួល ដាក់បញ្ជាឲ្យឯកឧត្តមស ខេង ចាប់អ្នកបាញ់ឲ្យបាន ហើយអំពាវនាវអ្នកដែលធ្វើសកម្មភាពនេះចេញមកសារភាពជាមួយអាជ្ញាធរ រឿងរួចខ្លួនគឺអត់ទេ។រត់ទៅក្រៅប្រទេស ក៏មានអាំទែប៉ូលតាមចាប់ដែរ។”
No comments:
Post a Comment