លោកចាន់ សុវ៉េត អនុប្រធានទទួលបន្ទុកការងារដីធ្លី និងធនធានធម្មជាតិរបស់សមាគមសិទ្ធិមនុស្សអាដហុក
ភ្ញៀវប្រចំាសប្តាហ៍របស់វិទ្យុបារំាងអន្តរជាតិ នៅថ្ងៃសៅរ៍ ទី១ ធ្នូនេះ គឺលោកចាន់ សុវ៉េត អនុប្រធានទទួលបន្ទុកការងារដីធ្លី និងធនធានធម្មជាតិរបស់សមាគមសិទ្ធិមនុស្សអាដហុក។ ឆ្លើយនឹងសំណួររបស់ គួច គន្ធារ៉ា លោកចាន់ សុវ៉េតបានបញ្ជាក់ថា ការដែលលោកបានចេញទៅបំពេញបេសកកម្មនៅក្រៅប្រទេសកន្លងមក មិនមែនជាការគេចខ្លួនពីការកោះហៅរបស់តុលាការទេ។ ម្យ៉ាងទៀត លោកក៏បានអះអាងថា លោកក៏មិនមែនជាអ្នកផ្តល់ជំនួយដល់ចារីជាអាទិ៍ ដូចដែលតុលាការបានចោទនោះដែរ។ ទាក់ទងនឹងព្រឹត្តិការណ៍ដែលបានកើតមាននៅក្នុងខេត្តក្រចេះកន្លងមកត្រូវបានលោក ចាន់ សុវ៉េតបានសន្និដ្ឋានថា គឺជារឿងទំនាស់ដីធ្លីសុទ្ធសាធ មិនមែនជារឿងបង្កើតតំបន់អបគមន៍អ្វីទេ៕
No comments:
Post a Comment