- Tuesday, 04 September 2012
- ឃុត សុភចរិយា

ប្រជាពលរដ្ឋសហគមន៍ ធ្វើការតវ៉ាទាមទារការដោះលែងសមាជិករបស់ខ្លួន។រូបថតហេង ជីវ័ន
តាមការឲ្យ ដឹងរបស់តំណាងអ្នកភូមិបឹងកក់អ្នកស្រីទេព វណ្ណី នៅព្រឹកថ្ងៃអង្គារនេះថា អ្នកភូមិបឹងកក់ទាំងពីរនាក់មានឈ្មោះញ៉ោម បុប្ផា និងស្វាមី ត្រូវបានសមត្ថកិច្ចចាប់បញ្ចូលទៅក្នុងឡានកាមេរីមួយដែលគ្មានស្លាក លេខ និងដោយគ្មានការបង្ហាញពីដីកានៃការចាប់ខ្លួននេះឡើយ។
អ្នក ស្រីទេព វណ្ណីបានបញ្ជាក់បន្ថែមថាដំបូង សមត្ថកិច្ចចាប់បញ្ជូនពួកគេទៅអធិការដ្ឋានខណ្ឌដូនពេញ បន្ទាប់មកពួកគេត្រូវបានបញ្ជូនមកស្នងការដ្ឋានរាជធានីភ្នំពេញវិញ។
ក្រុម អ្នកភូមិបឹងកក់កំពុងនាំគ្នា ត្រៀមទៅតវ៉ា ដើម្បីទាមទារការដោះលែងអ្នកទាំងពីរវិញ។
No comments:
Post a Comment