Tuesday, September 4, 2012

ស្ត្រី​​សកម្ម​ជន​ដី​ធ្លី​ម្នាក់​នៅ​តំបន់​បឹង​កក់​និង​ស្វាមី​ត្រូវ​សមត្ថ​កិច្ច​ចាប់​ខ្លួន​

ស្ត្រី​​ជា​សក​​ម្ម​ជន​​​ដី​ធ្លី​​​​ម្នាក់​នៅ​តំបន់​បឹង​កក់ ​រួម​ទាំង​​ស្វាមី​ផង​​​ត្រូ​​វ​​បាន​កម្លាំ​​ង​​​​ស​​​​ម​​ត្ថ​​​​កិច្ច​រា ​​ជ​​ធា​​នី​​​​​ភ្នំពេញ​​​ចាប់​ខ្លួន​នៅ​​​ថ្ងៃ​​​​​អង្គារ​​​​នេះ​ ខណៈ​ពួក​​​គេ​ធ្វើ​ដំណើរ​​​ទៅ​ពិនិត្យ​​បញ្ជី​​​ឈ្មោះ​​​បោះ​​​ឆ្នោត ​។
ក្រុម​អ្នក​ភូមិ​បឹង​កក់ ដែល​ប្រមូល​ផ្តុំ​គ្នា​នៅ​​​មុខ​សាលា​​​ខណ្ឌ​ដូន​ពេ​​ញ ​​​ ដើម្បី​ស្វែង​​រក​​ការ​​ពិ​ត​​នៃ​​ការ​​ចាប់​ខ្លួ​ន​តំណាង​ពួក​គេ​នោះ​​​​ បាន​ឲ្យ​ដឹង​​​ថា ​អ្នក​ស្រី​ យ៉ង់​ បុប្ផា ​ដែល​​​ធ្លាប់​​​ចេញ​មុខ​តវ៉ា​​យ៉ាង​​សកម្ម​រឿង​ជម្លោះ​ដី​ធ្លី ​និង​ស្វាមី​​​គាត់​ត្រូវ​​​បាន​​​​​កម្លាំង​​​ស​​មត្ថ​កិច្ច​ចាប់​ខ្លួន​នៅ ​​ថ្ងៃ​​អង្គារ​​ទី​៤​ខែ​​កញ្ញា​នេះ ​ដោយ​​មិន​​​ដឹង​​​​​មូ​​ល​​​​​​​​ហេតុ។​ ពួក​គេ​ថា ​​ការ​ចាប់​ខ្លួន​នេះ​ធ្វើ​ឡើង​ខណៈ​អ្នក​ទាំង​ពីរ​កំពុង​​ធ្វើ​ដំណើរ​​ដោយ​​ ម៉ូតូ ​​ឆ្ពោះ​ទៅ​កាន់​​​សាលា​ខណ្ឌ​ដូន​ពេញ ​ដើម្បី​ពិនិត្យ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត ​៖”
VOD​​ មិន​អាច​សុំ​អ​ត្ថា​ធិប្បាយ​ជុំវិញ​ការ​ចាប់​ខ្លួន​នេះ​​ ពី​​ស្នង​ការ​នគរ​បាល​រាជ​ធានី​ភ្នំពេញ​ លោក​ ​ទូច​ ​ណារ៉ុថ​​ បាន​​ទេ ​​ដោយ​លោក​អះ​អាង​ថា​កំពុង​ជាប់​ប្រជុំ ​។ ចំណែក​​​ប្រ​​ធា​​ន​​​​​​​​ក្រុម​​​​​អធិ​ការ​​កិច្ច​​​​​រាជ​​​​ធានី​​ភ្នំ ​​ពេញ​​ លោ​​ក​ ​​​ហុក​ ​ហួរលីម​ ​អះ​​អា​ង​​ថា​ ​​​មិន​​​​ដឹង​រឿង​នេះ​ ។
មន្ត្រី​ស៊ើ​​ប​អង្កេត​ជាន់​ខ្ពស់​របស់​អង្គ​ការ​លីកាដូ​​ លោក​ អំ ​សំអាត ​មាន​ប្រសាសន៍​ថា ​ពិត​​​ជា​​មាន​​​​​​​​ចាប់​​​​ខ្លួន​​ពល​​រដ្ឋ​​មែន​ ​ប៉ុន្តែ​​លោក​​មិន​​ទាន់​​ដឹង​​​​​​​មូ​​ល​​ហេតុ​​ដែរ​ ៖”
អ្នក​​ស្រី​ យ៉ង់ បុប្ផា ​ធ្លាប់​ត្រូវ​កម្លាំង​សម​​ត្ថ​កិច្ច​ចាប់​​ឃុំ​ខ្លួន​​នៅ​ស្នង​ការ​ដ្ឋាន​​ ​នគ​​រ​បាល​​​រាជ​ធានី​ ភ្នំពេញ ​ចំនួន​បី​ដង​រួច​មក​ហើយ​ ខណៈ​​​​ចេញ​មុខ​តវ៉ា​រឿង​ជម្លោះ​ដី​ធ្លី​នៅ​តំបន់​បឹង​កក់​។​​​​​បន្ទាប់​​ ពី​​ការ​ ចាប់​​ខ្លួន​​គាត់​មួយ​លើក​ទៀត​នេះ​ មាន​អ្នក​ភូមិ​​បឹង​កក់​ប្រមាណ​មួយ​រយ​នា​​ក់​​​​ប្រមូល​ផ្តុំ​គ្នា​​តវ៉ា​​ នៅ​​​​មុខ​​​ស្នង​​​​ការ​​ន​​គរ​បា​​ល​​​​​រា​​ជ​​​​ធានី​ភ្នំពេញ​ ដើម្បី​ទាម​ទារ​ឲ្យ​ដោះ​លែង​ ​​​៕

No comments:

Post a Comment