ដោយ ណាត សុភាព និង អ៊ឹង ប៊ុនថន ថ្ងៃអង្គារ ទី04 កញ្ញា ឆ្នាំ2012 ម៉ោង11:59
មន្ត្រីតុលាការខេត្តក្រចេះអះអាងថា គាត់ទើបតែទទួលបានឯកសារស៊ើបអង្កេតពីមន្ត្រីនគរបាល ស្តីពីករណីបាញ់សម្លាប់ក្មេងស្រី ឈ្មោះ ហេង ចន្ថា អាយុ១៤ ឆ្នាំ ដែលកន្លងទៅជិត៤ខែនោះ។ព្រះរាជអាជ្ញាតុលាការខេត្តក្រចេះ លោកស្រី ចាត សូរស្មី មានប្រសាសន៍នៅព្រឹកថ្ងៃអង្គារនេះថា ករណីបាញ់សម្លាប់ក្មេងស្រី ហេង ចន្ថា អាយុ១៤ឆ្នាំ នៅពេលរដ្ឋាភិបាលចូលបង្រ្កាបនោះ គាត់ទើបតែទទួលបានរបាយការណ៍ពីមន្ត្រីនគរបាល។លោកស្រី ថានឹងចាត់វិធានការតាមនីតិវិធីច្បាប់ឲ្យបានឆាប់ ៖”
មន្រ្តីគ្រប់គ្រងបច្ចេកទេសឃ្លាំមើលការរំលោភសិទ្ធិ មនុស្សនៃអង្គការលីកាដូ លោក អំ សំអាត កត់សំគាល់ថា ការបាញ់សម្លាប់ក្មេងស្រីនៅភូមិប្រមា ឃុំកំពង់ដំរី តុលាការពន្យាពេល ដោយសាររដ្ឋាភិបាលធ្លាប់អះអាងថា ការស្លាប់ក្មេងស្រីនោះជារឿងឧប្បតិ្តហេតុចៃដន្យ។ លោករិះគន់ថា រដ្ឋាភិបាលបានបង្វែរព្រឹត្តិការណ៍នេះទៅចោទប្រកាន់មេ ខ្លោងដែលប៉ុនប៉ងបង្កើតតំបន់អបគមន៍ទៅវិញ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃឧត្តមសេនីយ៍ឯក លោក ខៀវ សុភ័គ ថ្លែងនៅព្រឹកថ្ងៃអង្គារនេះថា ក្មេងស្រី ហេង ចន្ថា ដែលស្លាប់នោះជារឿងគ្រោះថ្នាក់ចៃដន្យប៉ុណ្ណោះ៖”
យ៉ាងនេះក្តី លោក អំ សំអាត អះអាងថា បើទោះបីជាឧប្បតិ្តហេតុចៃដន្យក៏ដោយប្រសិនបើតុលា ការកម្ពុជាឯករាជ្យ ត្រូវតែធ្វើការស៊ើបអង្កេតឲ្យបានល្អិតល្អន់ដើម្បីស្វែង រកជនល្មើសផ្តន្ទាទោសតាមផ្លូវច្បាប់ ៖”
ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក អ៊ូ វីរៈ មានប្រសាសន៍ថា ដើម្បីធ្វើការស៊ើបអង្កេតឲ្យមានយុត្តិធម៌នោះ ព្រះរាជអាជ្ញាត្រូវមានឆន្ទៈចុះធ្វើការស៊ើបដោយឯក រាជ្យ មិនត្រូវរង់ចំាតែរបាយការណ៍ពីមន្ត្រីនគរបាលយុត្តិធម៌ នោះទេ ៖”
ក្មេងស្រី ហេង ចន្ថា ត្រូវបានសមត្ថកិច្ចបាញ់សម្លាប់ នៅថ្ងៃទី១៦ ខែឧសភា នៅគ្រាចុះ បង្រ្កាបពលរដ្ឋដោយចោទថា ប៉ុនប៉ងបង្កើតតំបន់អបគមន៍នៅស្រុកឆ្លូង ខេត្តក្រចេះ។ បច្ចុប្បន្នមានមនុស្សពីរនាក់ហើយត្រូវបានរដ្ឋាភិបាល ចោទប្រកាន់ ហើយចាប់លោក ម៉ម សូណង់ដូ ប្រធានសមាគមអ្នកប្រជាធិបតេយ្យដាក់ពន្ធនាគារ។ ចំណែកមន្រ្តីស៊ើបអង្កេតសមាគមអាដហុក លោក ចាន់ សុវ៉េត ដែលត្រូវតុលាការកោះហៅមកសាកសួរពីបទផ្តល់មធ្យោបាយ ឲ្យជនសង្ស័យគេចខ្លួន៕
No comments:
Post a Comment