ស្ថានទូតជប៉ុននឹងជួយដោះស្រាយបញ្ហាអ្នកបឹងកក់ និងអ្នកបុរីកីឡា
ដោយ ជន ស្រីណុច និង ស៊ុន ណារិន ថ្ងៃសុក្រ ទី21 កញ្ញា ឆ្នាំ2012 ម៉ោង11:11

ពលរដ្ឋបឹងកក់ ប្រមូលផ្តុំគ្នានៅមុខស្ថានទូតជប៉ុន សុំអន្តរាគមន៍ករណីដីធ្លី (រូបថត ជន ស្រីណុច)
ចំណែកតំណាងឲ្យសហគមន៍បុរីកីឡា អ្នកស្រី ជុំ ង៉ាន់ មានប្រសាសន៍ថា អ្នកស្រីក៏ចូលយកញត្តិដាក់ឲ្យស្ថានទូតជប៉ុនជួយអន្តរាគមន៍ ហើយស្ថានទូតយល់ព្រមជួយដោះស្រាយបញ្ហាជូនពួកគេ។ អ្នកស្រីបន្តថា មកដល់ពេលនេះ ប្រជាពលរដ្ឋ មិនទាន់មានផ្ទះសម្បែងស្នាក់នៅទេ ហើយប្រជាពលរដ្ឋ មិនព្រមយកលក្ខខណ្ឌដែលអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន លើកឡើង ៖ “ពួកខ្ញុំរាល់ថ្ងៃនៅតែលតោលទេ នៅក្រោមជណ្តើរ ឬក៏នៅតាមតង់អីទេ អត់ទាន់មានពីណាដោះស្រាយអីឲ្យទេ ហើយដូចលោក ផៃ ស៊ីផាន គាត់ថាគេដោះស្រាយម្តងមួយៗ ទៅភ្នំបាត ខ្ញុំមិនអាចទទួលយកបានទេ ខ្ញុំបានប្រាប់ទៅស្ថានទូតអស់ហើយ ដូច្នេះស្ថានទូតគាត់ថានឹងជំរុញទៅរាជរដ្ឋាភិបាលឲ្យដោះលែង មីង ទឹម សមុន្នី ហើយនឹងជួយរឿងផ្ទះសំបែងឲ្យពួកខ្ញុំ។”
ស្តាប់សំឡេង៖ កន្លងមក លោក ផៃ ស៊ីផាន មានប្រសាសន៍ថា រដ្ឋាភិបាលកំពុងតែដោះស្រាយបញ្ហាជាបណ្តើរជូនអ្នកបឹងកក់ និងបុរីកីឡា។ ទាក់ទងនឹងបញ្ហានេះ មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់របស់អង្គការលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា បញ្ហារបស់ប្រជាពលរដ្ឋពីរសហគមន៍នេះ អូសបន្លាយយូរ មកហើយ ដោយមិនមានដំណោះស្រាយសមរម្យទេ ៖ “នេះបើសិនជារឿងបុរីកីឡា និងបឹងកក់នេះចេះតែអូសបន្លាយ ទៅអញ្ចឹងខ្ញុំគិតថាជីវភាពរបស់ប្រជាពលរដ្ឋ ដែលតវ៉ានឹងកាន់តែដុនដាប ហើយវាអាចនឹងមានបញ្ហាហិង្សា ឬក៏បញ្ហានៃការចាប់ខ្លួន ឬក៏វាអាចមានរឿងអ្វីកើតឡើង ប្លែកៗទៀតនៅក្នុងតំបន់នោះ ជាបន្តទៅទៀត។” មន្រ្តីស្ថានទូតជប៉ុនម្នាក់ ឲ្យដឹងថា ស្ថានទូតពិតជាបានទទួលញត្តិពីសហគមន៍ទាំងពីរនោះ។ នៅព្រឹកថ្ងៃសុក្រនេះដែរ ប្រជាជនមកពីរសហគមន៍នោះ ប្រមាណជា២០០នាក់ ក៏បានយកញត្តិទៅដាក់នៅស្ថានទូតអូស្រ្តាលី ដើម្បីឲ្យជួយអន្តរាគមន៍រឿងដីធ្លី និងការដោះលែង តំណាងរបស់ពួកគេ ដែលកំពុងជាប់ពន្ធនាគារព្រៃស។ ពួកគេថា មន្រ្តីទូតអូស្ត្រាលី បានទទួលយកញត្តិពួកគេ៕
No comments:
Post a Comment