Wednesday, August 29, 2012

មន្រ្តីរាជរដ្ឋា ភិបាលកម្ពុជា ចាត់ទុករបាយការណ៍ លោក ស៊ូប៊ែរឌី ជារបាយការណ៍ជជុះ

E-mail Print PDF
ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុករបាយការណ៍របស់លោក សូរិយា ស៊ូប៊ែរឌី អ្នករាយ ការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ជារបាយការណ៍ជជុះ ហើយជាការលើកឡើងពីអ្វី ដែលបានកន្លង ហួសអស់រយៈពេល ១៣ ខែមកហើយ ព្រោះក្នុងរយៈពេលកន្លងមកនេះ ប្រមុខរាជរដ្ឋាភិបាល បានខិតខំដោះ ស្រាយនូវរាល់បញ្ហា ដែលប្រឈមឲ្យមានភាពល្អប្រសើរឡើងវិញជាបន្តបន្ទាប់រួចទៅហើយ។
លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្រ្ដី បានមានប្រសាសន៍ប្រាប់មជ្ឈ មណ្ឌលព័ត៌មានដើមអម្ពិលឲ្យដឹងនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១២ថា ចំពោះរបាយការណ៍ ដែលមន្រ្តីអង្គការ សហប្រជាជាតិបានធ្វើនេះ គឺគ្រាន់តែជាលើកឡើងទៅតាមអារម្ភរបស់គេតែប៉ុណ្ណោះ មិនមែនតំណាងអ្វីដែលជា ការពិតក្នុងប្រទេសកម្ពុជានោះទេ ហើយអ្វីដែលលោក ស៊ូប៊ែរឌី បានលើកឡើងនេះ គឺគាត់មិនបានមើលពីការ ពិតនៅក្នុងប្រទេសកម្ពុជាឡើយ។
លោកបន្តថា កន្លងមករាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែងដោះស្រាយរាល់បញ្ហាដែលបានកើតមានឡើង ពីមួយថ្ងៃទៅមួយថ្ងៃ បានធ្វើឲ្យមានការរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ ហើយបានធ្វើឲ្យបញ្ហាប្រឈមនានា មាន ភាពល្អប្រសើរឡើង ដូចជាបញ្ហាសិទ្ធិមនុស្ស តាមរយៈកំណែទម្រង់ ឬតាមរយៈសកម្មភាពជាបន្ទាន់មួយ ដែល ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងធ្វើនាពេលបច្ចុប្បន្ន។
លោក ផៃ ស៊ីផាន បញ្ជាក់ថា «រាល់ការលើកឡើងរបស់មន្រ្តីអង្គការសហប្រជាជាតិមួយនេះ គឺជាការលើកឡើង ពីអ្វី ដែលបានកើតឡើងនាពេលកន្លងមកក្នុងរយៈពេល១៣ខែមុនប៉ុណ្ណោះ»។
អ្នកនាំពាក្យរូបនេះ ក៏បានឲ្យដឹងទៀតថា ចំពោះបញ្ហាសិទ្ធិមនុស្សវិញ មន្រ្តីអង្គការសហប្រជាជាតិរូបនេះ គ្រាន់តែ លើកឡើងបន្ត ពីអ្វីដែលគណបក្សប្រឆាំងបានបញ្ចេញព័ត៌មាន ដូច្នោះព័ត៌មានមន្រ្តីរូបនេះ ទទួលបានគឺជាព័ត៌ មានជជុះ មិនមែនជាព័ត៌មានពិតនោះទេ ហើយលោក ស៊ូប៊ែរឌី មិនមែនស្គាល់ខ្មែរច្បាស់ជាងរាជរដ្ឋាភិបាល កម្ពុជាឡើយ។
កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១២ ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកកិច្ចការសិទ្ធិ មនុស្សប្រចាំកម្ពុជា បានចេញរបាយការណ៍ឆ្នាំ ២០១២ របស់លោក សូរិយា ស៊ូប៊ែរឌី អ្នករាយការណ៍ពិសេសស្តី ពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។ ដោយក្នុងរបាយការណ៍នោះ លោក សុរិយា ស៊ូប៊ែរឌី បានថ្លែងថា កម្ពុជា ទទួលបានអនុសាសន៍ជាច្រើន ទាំងទ្វេភាគី និងពហុភាគី ដោយអង្គការផ្សេងៗ ប៉ុន្តែវា «គួរឲ្យសោកស្តាយ» ដែលអនុសាសន៍ភាគច្រើនបំផុតដែលកម្ពុជាទទួលបាន ដើម្បីកែលម្អស្ថានភាពសិទ្ធិមនុស្ស និងសិទ្ធិនយោបាយ នៅតែមិនមានការអនុវត្ត។
លោក ស៊ូប៊ែរឌី បានសរសេរនៅក្នុងរបាយការណ៍របស់លោកថា «មានចំណុចគុណវិបត្តិចម្បងៗនៅក្នុងការគ្រប់ គ្រងការបោះឆ្នោតក្នុងប្រទេសកម្ពុជា ហើយកំណែទម្រង់បន្ទាន់ និងរយៈពេលយូរនៅត្រូវការ ដើម្បីផ្តល់ឲ្យកម្ពុជា នូវទំនុកចិត្ត នៅក្នុងដំណើរការបោះឆ្នោត និងនៅក្នុងការធ្វើការងាររបស់គណៈកម្មាធិការជាតិរៀបចំការបោះ ឆ្នោត»។
លោក ស៊ូប៊ែរឌី បានសរសេរនៅក្នុងរបាយការណ៍ថា ប្រជាជនកម្ពុជា មានភាពស៊ាំទៅនឹងការនិយាយថា ការ បោះឆ្នោតប្រជាធិបតេយ្យ ហើយបញ្ហាប្រឈមចម្បង គឺជាការបន្ទុចបង្អាក់ការនាំលទ្ធិ ប្រជាធិបតេយ្យសម្រាប់ ជនកម្ពុជាវ័យក្មេង។
លោក ស៊ូប៊ែរឌី ក៏បានរៀបចំឧបសម្ព័ន្ធបន្ថែមសម្រាប់របាយការណ៍របស់លោកផងដែរ ដែលនឹងចេញនៅខែ ក្រោយ ហើយនឹងផ្តោតលើបញ្ហា នៃផលប៉ះពាល់ដោយសារសម្បទានដីសេដ្ឋកិច្ច។ លោកបន្តថា «ការខាតបង់ របស់ប្រជាជនពីសម្បទានបែបនោះ គឺមានកម្រិតខ្ពស់ » ហើយឧបសម្ព័ន្ធនោះនឹងផ្តល់នូវការវិភាគ និងអនុ សាសន៍ផងដែរ ដើម្បី «ឆ្លើយតបទៅនឹងផលប៉ះពាល់ទៅលើជីវិតប្រជាជនបណ្តាលមកពីបញ្ហាសម្បទានដីសេដ្ឋ កិច្ចទាំងនោះ ជាពិសេសប្រជាជនក្រីក្រតាមជនបទ ប្រជាជនជាជនជាតិភាគតិច និងជនទាំងឡាយ ដែលមាន ភាពទន់ខ្សោយ»។
អ្នករាយការណ៍ពិសេសរូប នេះបានសរសេរទៀតថា «ការគ្មានការពិគ្រោះយោបល់ និងគ្មានការចរចាសមស្រប ជាមួយប្រជាជន ដែលរងការប៉ះពាល់នៅពេលផ្តល់សម្បទានដីសេដ្ឋកិច្ច គឺជាក្តីបារម្ភចម្បងមួយ»។
លោក ស៊ូប៊ែរឌី បានរាយការណ៍ថា «អ្វីដែលសំខាន់បំផុត គឺថា អ្នករាយការណ៍ពិសេស មានក្តីបារម្ភថា ភាព អសមត្ថភាពរបស់មន្រ្តី ក្នុងការដោះស្រាយជម្លោះទាំងនោះដោយសន្តិវិធី និងការប្រើហិង្សារបស់អាជ្ញាធរមកលើ ប្រជាជន»។ លោកបន្តថា ការបន្តដាក់កម្រិតលើសេរីភាពនៃការបញ្ចេញមតិ បានធ្វើឲ្យប៉ះពាល់ដល់សេរីភាព នៃ ការបញ្ចេញមតិក្នុងប្រទេសកម្ពុជា។ ជាពិសេសលោកបញ្ជាក់អំពីហានិភ័យ និងបញ្ហាប្រឈមរបស់ក្រុមអ្នកការ ពារសិទ្ធិមនុស្ស ដែលកំពុងតែមាននិន្នាការកើនឡើង ក្នុងនោះ ក៏មានការប្រើកាំភ្លើងបាញ់លើប្រជាជនផងដែរ៕
Photo by DAP-NEWS
លោក សូរិយា ស៊ូប៊ែរឌី អ្នករាយ ការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ

No comments:

Post a Comment