August 29, 2012 - 10:06 am
ថ្លែងអំឡុងជូនដំណើនាយករដ្ឋមន្ត្រីទៅកាន់ប្រទេសអ៊ីរ៉ង់
ឯព្រលានយន្តហោះអន្តរជាតិភ្នំពេញកាលពីព្រឹកមិញ
ប្រធានអង្គភាពប្រឆាំងអំពើពុករលួយរបស់កម្ពុជា
បានហៅរបាយការណ៏របស់អ្នករាយការណ៏ពិសេសនៃអង្គការសហប្រជាជាតិ
ថា ជាការបន្ទតាមតាមសម្លេងបក្សប្រឆាំង និង សង្គមស៊ីវិល ។
លោក ឱម យ៉ិនទៀង បានថ្លែងទៅកាន់ក្រុមអ្នកកាសែតថា លោក សូរិយា ស៊ូប៊ែរឌី គ្រាន់តែនិយាយតាមអង្គការសង្គមស៊ីវិលមួយចំនួន និង និយាយតាមបក្សប្រឆាំងប៉ុណ្ណោះ ហើយបើយ៉ាងនេះ គួរតែទៅធ្វើជាទីប្រឹក្សារបស់គណបក្សប្រឆាំង ល្អជាងធ្វើជាអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ។
សេចក្ដីថ្លែងបែបនេះរបស់លោក ឱម យ៉ិនទៀង ដែលក៏ធានប្រធានគណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាលដែរនោះ បានធ្វើឡើងភ្លាមៗបន្ទាប់កាលពីថ្ងៃទី ២៧ សីហា របាយការណ៏របស់អ្នករាយការពិសេសផ្នែកសិទ្ធិមនុស្សរបស់ អង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជា ត្រូវបានគេផ្សព្វផ្សាយជាសាធារណៈ ។ របាយការណ៏ដែលលើកឡើងពីស្ថានភាព រំលោភសិទ្ធិមនុស្ស និង សិទ្ធិលំនៅដ្ឋាន ដ៏អាក្រក់ដែលនៅតែបន្តក្នុងប្រទេសកម្ពុជា រួមទាំងការធ្វើមិនដឹងមិនឮរបស់រដ្ឋាភិបាល ទៅនឹងអនុសាសន៏កែលម្អរនានា របស់អង្គការសង្គមស៊ីវិល ៕

No comments:
Post a Comment