Wednesday, June 13, 2012

Cambodia-related news archive

ថ្ងៃអង្គារ ទី១២ ខែមិថុនា ឆ្នាំ២០១២ ម៉ោង១៤:៤៣
មេធាវីការពារក្តីនួនជាលោកមីសែល ផេសមែន  បានបើកកកាយ​បញ្ហានៅ​នាទី​ចុង​
ក្រោយនៃសវនាការរបស់សាលាក្តីកាលពី​ថ្ងៃ​ ចន្ទ​ម្សិលមិញដោយ​សួរ​ទៅ​កាន់​សាក្សី​
មួយរូបទាក់ទងនឹងការផ្តល់សក្ខីកម្ម ​ ដែល​គាត់​ធ្លាប់​បាន​អះអាង​ថា លោក​នាយក​រដ្ឋ

​មន្ត្រីហ៊ុន សែន ធ្លាប់​ចូល​រួម​ប្រជុំ​ជាមួយ​មេ​ដឹក​នាំ​ជាន់​ខ្ពស់​ខ្មែរ​ក្រហម​ប៉ុល ពត​ ។

អតីត​មន្ត្រី​បម្រើ​ការ​នៅ​ក្រសួង​ការ​បរទេសលោក ខឹម ងន ដែល​ស្ទើរ​តែ​បញ្ចប់​ការ​ផ្តល់​សក្ខី​កម្ម​  ពោរ​ពេញ​ទៅ​
ដោយ​ ការ​និយាយ​ថាមិន​ដឹង​ជា​មួយ​នឹង​ទឹក​មុខ​ញឹមៗ​នោះហាក់​ដូច​ជា​មិន​យល់​ សំណួរ។លោក​បាន​គូស​បញ្ជាក់
​ថា៖​ «ដោយ​សារ​ខ្ញុំ​មិន​ចេះ​អក្សរ គេ​អាច​សរសេរ​វា​ឲ្យ​ខ្ញុំ។ ខ្ញុំ​ពុំ​បាន​ដឹង​ទេ» ។
ឯកសារ​ដែល​ត្រូវ​បាន​ចោទ​សួរគឺ
​កិច្ច​ សម្ភាស​ន៏កាល​ពី​ឆ្នាំ២០០៤ជាមួយ​តំណាង​មក​ពី​មជ្ឈ​មណ្ឌល​​ឯកសារ​កម្ពុជា​ ។


លោកលោកមីសែលផេសមែន បាន​បន្ត​ថា៖​«តើ​លោក​ធ្លាប់​ឃើញ​ផ្ទាល់​ភ្នែក​ ជំនួប​ប្រជុំ​ ដែល​លោក ហ៊ុន សែន
បាន​ចូល​រួម​ដែរឬ​ទេ?» ។


លោកខឹម ងន ​ បែរ​ជា​ឆ្លើយ​តប​ដោយ​បង្ហាញ​ថា លោក​ជា​បុរសដែល​មាន​កម្ពស់​ទាប​ជាង​បច្ចុប្បន្ន​នេះ​ឆ្ងាយ​ថា​
«បើ​លោក​ និយាយ​ពី​ទសវត្សរ៍ ១៩៧០ ខ្ញុំ​មាន​កម្ពស់​ត្រឹម​នេះ»។


មេធាវី​រូប​នេះ បាន​សួរ​ទៀត​ថា៖​«តើ​លោក​ភ័យ​ខ្លាច ​ក្នុង​ការ​ផ្តល់​សក្ខី​កម្ម​ ពី​ការ​ចូល​រួម​របស់​លោក ហ៊ុន សែន
នៅ​ក្នុង​កិច្ច​ប្រជុំ​ដែល​បាន​ធ្វើ​ ឡើង ​នៅ​ក្នុង​សម័យ​ខ្មែរ​ក្រហម​ដែរ​ឬ​ទេ?» ។


ចៅក្រម និល ណុន ប្រធាន​ក្រុម​ប្រឹក្សា​ចៅ​ក្រម បាន​ឆ្លើយ​កាត់​ថា៖​«សាក្សី​ពុំ​ចាំបាច់​ឆ្លើយ​នឹង​សំណួរ​នោះ​ទេ ។
សាក្សី​ធ្លាប់​បាន​និយាយ​រួច​ហើយ​ថា គាត់​ពុំ​បាន​ដឹង​ទេ»​ ។


ក្រោយ​មក​ទៀត នៅ​ពេល​សាក្សី​បង្ហាញ​ច្បាស់​ថា គាត់​នឹង​មិន​ទទួល​បាន​ចម្លើយ​ទេ​នោះ លោកផេសមែនបាន
​ លើក​ឡើង​ថា​«លោក​[និល ណុន]កំពុង​រារាំង​យើង​មិន​ឲ្យ​ប្រើ​សិទ្ធិ​របស់​កូន​ក្តី​យើង​ពិនិត្យ​លើ​ សាក្សី​ រូប​នេះសួរ
​សំណួរ​សំខាន់ៗ ។ ខ្ញុំ​សោក​ស្តាយ​ណាស់ នេះ​ជា​អ្វី​ដែល​ខ្ញុំ​អាច​និយាយ​បាន» ។


កាល​ពី​ព្រឹក​ម្សិល​មិញលោកសៅសារុនអតីត​លេខា​ ស្រុក​មួយ​រូប​បាន​ត្រឡប់​ចូល​មក​សវនាការ​ជា​ថ្មី​ម្តង​ទៀត។
លោក​បាន​រំឭក​ពី​រឿង​រ៉ាវ​លម្អិត ​ពី​សមាជ​ជាតិ​របស់​គណបក្ស​ កាល​​ពី​ខែ​កញ្ញា ឆ្នាំ ១៩៧៨ នៅ​ទី​ក្រុង​ភ្នំពេញ ។
លោក​បន្ត​ថា ប្រជាជន​រាប់​រយ​នាក់​ បាន​ចូល​រួម ហើយ​ប្រមុខ​រដ្ឋ ខៀវ សំផន និង អៀង សារី ត្រូវ​បាន​អញ្ជើញ​
ឲ្យ​ឡើង​ទៅ​លើ​វេទិកា ​ក្នុង​នាម​ជា​សមាជិក​នៃ​គណៈកម្មាធិការ​កណ្តាល ។


លោក​បន្ត​ថាប៉ុល ពត បាន​ប្រកាស​ថា ដោយ​សារ​ជ័យជម្នះ​លើ​ពួក​បច្ចា​មិត្តប្រជាជន​អាច​ចាប់​ផ្តើម​វិល​ត្រឡប់
​ មក​កាន់​ក្រុង​វិញ​បាន​ហើយទី​ផ្សារ​អាច​បើក​ទ្វារ​ឡើង​វិញហើយ​ប្រាក់​នឹង​ ត្រូវ​បោះ​ពុម្ព។ ព្រឹត្តិការណ៍​នេះ​គឺ​កើត
​ឡើង​តែ​ប៉ុន្មាន​ខែ​ ប៉ុណ្ណោះ​មុន​ពេល​កងទ័ព​វៀតណាម ​វាយ​ប្រហារ​ចូល​តាម​ព្រំដែន​និង​ទម្លាក់​ខ្មែរ​ក្រហម​ចេញ
​ពី​អំណាច ។


លោក​បាន​នៅ​ចងចាំអំពី​ការ​ចូល​រួម​កិច្ច​ប្រជុំ ​នៅ​គ្រា​ក្រោយ​មក​ទៀត​ក្នុង​ឆ្នាំ១៩៧៨ដែល​នៅ​ពេល​នោះលោក​
បាន​ធ្វើ​ ដំណើរ​ជាមួយ​បង​ថ្លៃ​លោក​ ដែល​ជា​មេទ័ព​ឈ្មោះ តា សុភា  ។ បង​ថ្លៃ​លោក​ ពុំ​បាន​វិល​មក​វិញ​ឡើយ
ហើយ​យោង​តាម​កំណត់​ត្រា​ពន្ធនាគារ ​ដែល​ព្រះ​រាជ​អាជ្ញា​ដក​ស្រង់ គាត់​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​គុក​ទួលស្លែង
(ស.២១) ។


លោក សៅ សារុន ​ថ្លែង​ថា៖ «  តែ​គាត់​បាន​បាត់​ខ្លួន​តាំង​ពី​ពេល​នោះ​មក  យើង​មិន​ដែល​ឃើញ​គាត់​ម្តង​ទៀត​
ឡើយ» ៕

អត្ថបទដកស្រង់ពីកាសែតភ្នំពេញប៉ុស្តិ

No comments:

Post a Comment