Wednesday, June 13, 2012

Cambodia-related news archive

ថ្ងៃអង្គារ ទី១២ ខែមិថុនា ឆ្នាំ២០១២ ម៉ោង១៥:០២
ចៅក្រមនិងព្រះរាជអាជ្ញាកម្ពុជាត្រូវខិតខំប្រឹងប្រែងបន្ថែមទៀត ​ដើម្បីកែប្រែ​កេរ្តិ៍​ឈ្មោះ​
អសោច​ពុករលួយ​របស់​ខ្លួន។ នេះ​បើ​យោង​តាម​លោកអង្គ វង្សវឌ្ឍានា រដ្ឋ​មន្ត្រី​ក្រសួង
​យុត្តិធម៌ ដែល​បាន​ថ្លែង​ទៅ​កាន់​ចៅ​ក្រម និង​ព្រះ​រាជ​អាជ្ញា​កាល​ពី​ម្សិលមិញ​ ។


លោកអង្គ វង្សវឌ្ឍានា បាន​ថ្លែង​បែប​នេះនៅ​ក្នុង​កិច្ច​ចាប់​ផ្តើម​នៃ​សិក្ខា​សាលា​រយៈ​ពេល​ពីរ​ ថ្ងៃ ដែល​រៀបចំ​ឡើង
​ដោយ​ក្រសួង​យុត្តិធម៌កាល​ពី​ម្សិលមិញ​ដើម្បី​កសាង​ សុចរិត​ភាព​តុលាការ និង​យុត្តិធម៌​នៅ​ក្នុង​វិជ្ជា​ជីវៈ​នៃ​ប្រព័ន្ធ
​ តុលាការ​ ដែល​អាច​ជួយ​បង្កើន​ជំនឿ​ចិត្ត​របស់​ប្រជាជន​មក​លើ​ប្រព័ន្ធ​យុត្តិធម៌​នៅ​ ក្នុង​ប្រទេស​កម្ពុជា ។


លោក ​រដ្ឋ​មន្ត្រីអង្គ វង្សវឌ្ឍានា បាន​បន្ត​ថាដើម្បី​ជំរុញ​ក៏​ដូច​ជា​កសាង​សុចរិត​ភាព​តុលាការការ​អនុវត្ត​ល្អ និង​យុត្តិ
ធម៌នៅ​ក្នុង​ប្រព័ន្ធ​តុលាការ​កម្ពុជាក្រសួង​យុត្តិធម៌នឹង​ ពង្រឹង​ការ​អនុវត្ត​ក្រម​សីលធម៌​សម្រាប់​ចៅក្រម និង​ព្រះ​រាជ
អាជ្ញានៅ​ ក្នុង​ប្រទេស​នេះ ។


លោក​ បន្ត​ថាក្រសួង​ក៏​នឹង​អនុវត្ត​នូវ​ផែនការ​យុទ្ធសាស្ត្រ​ជាតិ ​នៅ​ក្នុង​នោះ​តួនាទីសំខាន់​របស់​ក្រសួង​យុត្តិធម៌ គឺ​
ផ្តោត​ទៅ​លើ​ការ​ ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុករលួយ​ក្នុង​ប្រព័ន្ធ​ច្បាប់ និង​ប្រព័ន្ធ​តុលាការ ។


លោក​បាន​គូស​បញ្ជាក់​ឲ្យ ​ដឹង​បន្ថែម​ទៀត​ថា«ក្នុង​ប្រព័ន្ធ​ច្បាប់តួនាទី​តុលាការដែល​មតិ​​ជាតិនិង​ អន្តរ​ជាតិ​បច្ចុប្បន្ន
​ កំពុង​ផ្តោត​ទៅ​លើ​នោះ​ គឺ​អំពើ​ពុករលួយព្រោះ​វា​ជា​យន្តការ​ខ្លាំង​ប៉ះពាល់​ដល់​ជំនឿ​ចិត្ត​របស់​ ប្រជាជន ទៅ​លើ
​ប្រព័ន្ធ​ច្បាប់​នៅ​កម្ពុជា» ។


លោក​បន្ត​ថា«ដើម្បី​កសាងនិង​ស្តារ​ជំនឿ​ចិត្ត​ ប្រជាជន​លើ​ប្រព័ន្ធ​ច្បាប់​ឡើង​វិញក្រសួង​យុត្តិធម៌​នឹង​ពង្រឹង​វិជ្ជាជីវៈ
និង​ការ​អនុវត្ត​ក្រម​សីលធម៌​សម្រាប់​ចៅក្រម  និង​ព្រះ​រាជ​អាជ្ញា ស្រប​ទៅ​តាម​ផែនការ​កំណែ​ទម្រង់​យុទ្ធសាស្ត្រ​
ជាតិ​របស់​រដ្ឋាភិបាល» ។


លោក​បន្ត​ថាចាប់​តាំង​ពី​បាន​បង្កើត​ក្រម​ វិជ្ជាជីវៈ​សម្រាប់​ចៅ​ក្រមនិង​ព្រះ​រាជ​អាជ្ញា​ក្នុង​ឆ្នាំ២០០​៧មកក្រសួង​ បាន
​កត់​សម្គាល់​ឃើញ​ថា វា​ហាក់​ដូច​ជា​ពុំ​មាន​ប្រតិកម្ម ឬ​ការ​ឆ្លើយ​តប​ជា​វិជ្ជមាន​ពី​ចៅក្រម ឬ​ព្រះ​រាជ​អាជ្ញា​ឡើយ​។


លោកយី យុទ្ធវីរៈ អ្នក​សម្រប​សម្រួល​គម្រោង​ ប្រចាំ​ប្រទេស​នៃ​អង្គការ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​ ប្រចាំ​
តំបន់ ​អាស៊ី​(ARTIP)​បាន​ថ្លែង​ថា ចៅក្រម និង​ព្រះ​រាជ​អាជ្ញា ៣០ រូប​ មក​ពី​ក្រុង និង​ខេត្ត ១៥ បាន​ចូល​រួម​សិក្ខា​
សាលា ស្តី​អំពី​ការ​អនុវត្ត​ក្រម​សីលធម៌​សម្រាប់​ចៅក្រម និង​ព្រះ​រាជ​អាជ្ញា​នៅ​កម្ពុជា​នេះ​ ។


លោក​បន្ត​ថាសិក្ខា​សាលា​រយៈ​ពេល២ថ្ងៃ​ ដែល​ផ្តួច​ផ្តើម​ឡើង​ដោយ​ក្រសួង​យុត្តិធម៌ រៀបចំ​ដោយ ARTP និង
​ឧបត្ថម្ភ ​ថវិកា​ដោយ​រដ្ឋាភិបាល​អូស្ត្រាលី​នេះ​មាន​គោល​បំណង​ពិនិត្យ​ឡើង​វិញ​ពី​ ក្រមសីលធម៌សម្រាប់​ចៅក្រម
និង​ព្រះ​រាជ​អាជ្ញា និង​ផ្តល់​ជំនួយ​បច្ចេក​ទេស​ ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ វិជ្ជា​ជីវៈ ​ច្បាប់​របស់​ពួក​គេ​ទៅ​អនាគត ។
លោក​​ថ្លែង​ថា​«មក​ទល់​ពេល​នេះ ខ្ញុំ​កត់​សម្គាល់​ឃើញ​ថា ការ​អនុវត្ត​ក្រម​សីល​ធម៌​សម្រាប់​ចៅក្រម និង​ព្រះ​រាជ
​អាជ្ញា​នៅ​កំពុងមាន​ភាព​ទន់​ខ្សោយ​នៅ​ឡើយ​» ។


គេ​កត់​សម្គាល់​ឃើញ​ជា​ទូទៅ​ថាប្រព័ន្ធ​តុលាការ ​កម្ពុជា​បច្ចុប្បន្ន​មិន​សូវ​ជា​មាន​កេរ្តិ៍​ឈ្មោះ​ល្អ​នោះ​ទេ​ដោយ​ប្រជា
ពលរដ្ឋ ​ជា​ច្រើនជា​ពិសេស​ប្រជា​ពលរដ្ឋ​រងគ្រោះ​នៅ​ក្នុង​រឿង​ជម្លោះ​ដីធ្លី​បាន​ ចោទ​ប្រកាន់​ថា តុលាការបាន​កាត់
​ក្តី​ស​ទៅ​ជា​ខ្មៅ​ ដោយ​សា​រតែ​ទទួល​រង​ឥទ្ធិពល​ពី​អ្នក​មាន​អំណាច​និង​ទឹក​ប្រាក់​ ។


ចាប់​តាំង​ពី​សាលា​ដំបូង​រាជធានី​ភ្នំពេញ  បាន​បើក​សវនាការ​កាត់​ទោស​ទាំង​តក់​ក្រហល់ទៅ​លើ​ស្ត្រី​អ្នក​ភូមិ​បឹង
កក់ចំនួន១៣នាក់ ​ឲ្យ​ជាប់​ពន្ធនាគារ​ ក្នុង​ម្នាក់ៗរយៈ​ពេល​២ឆ្នាំ​កន្លះ​កាល​ពី​ចុង​ខែ​មុន​រួច​មក កូនៗ​របស់​ស្ត្រី​ជាប់
​ឃុំ​ទាំង​នោះ​ និង​អ្នក​ភូមិ​រងគ្រោះ​ដទៃ​ទៀត បាន​ស្រែក​ថ្កោល​ទោស​តុលាការ​ស្ទើរ​រៀង​រាល់​ថ្ងៃ នៅ​មុខ​ស្ថាប័ន​
ជាតិ​ មួយ​ចំនួនរួម​ទាំង​នៅ​មុខ​ព្រះ​បរមរាជ​វាំង​ផង​ដែរ​ថា«តុលាការ​កាត់​ក្តី​ អយុត្តិធម៌ ស​ទៅ​ជា​ខ្មៅ ម្ចាស់​ដី​ជាប់
​គុក ចោរ​ប្លន់​ដី​រួច​ខ្លួន​...» ៕


Everyday.com.kh - Cambodia-related news archive

No comments:

Post a Comment