ដោយមើលឃើញថាសមាហរណកម្មកាន់តែជ្រៅរបស់អាស៊ាន កំពុងស្តែងចេញនូវ
ការប្រឈមថ្មីៗ ក្នុងបញ្ហាច្បាប់ឆ្លងកាត់ព្រំដែន រដ្ឋាភិបាលសហរដ្ឋអាមេរិក ក្រសួង
ការប្រឈមថ្មីៗ ក្នុងបញ្ហាច្បាប់ឆ្លងកាត់ព្រំដែន រដ្ឋាភិបាលសហរដ្ឋអាមេរិក ក្រសួង
យុត្តិធម៌កម្ពុជា និងលេខាធិការដ្ឋានរបស់អាស៊ាន បានបើកកិច្ចសហប្រតិបត្តិការផ្នែកច្បាប់និងតុលាការរបស់
អាស៊ាន នាព្រឺកថ្ងៃទី១២មិថុនានេះ ។
អាស៊ាន នាព្រឺកថ្ងៃទី១២មិថុនានេះ ។
កិច្ចសហប្រតិ បត្តិការនោះគឺដើម្បីធ្វើការផ្លាស់ប្តូរយោបល់និងបទពិសោធន៍ដែលពុំ ដែលមានពីមុនមកព្រមទាំង
ធ្វើការពិភាក្សាគ្នាស៊ីជំរៅ លើការកសាងនិងពង្រឹងការទាក់ទងគ្នា ផ្នែកច្បាប់និងតុលាការ។
អ្នកពាក់ព័ន្ធជាន់ ខ្ពស់ផ្នែកច្បាប់ និងតុលាការនៅក្នុងតំបន់នឹងប្រជុំគ្នា ពិភាក្សាពីបច្ច័យនៃសមាហរណកម្ម និង
ធម្មនុញ្ញរបស់អាស៊ាន បញ្ហាក្នុងការផ្តល់យុត្តិធម៌ក្នុងតំបន់អាស៊ាន ការអនុវត្តសាលក្រម ការកាត់ក្តីជាអន្តរជាតិ
ដោយអាជ្ញាកណ្តាល ហើយនិងការអនុវត្តសន្ធិសញ្ញាអន្តរជាតិជាលក្ខណៈច្បាប់ជាតិ ។
សូមបញ្ជាក់ថា កិច្ចប្រជុំលើកទី១៤ របស់មន្រ្តីជាន់ខ្ពស់ផ្នែកច្បាប់របស់អាស៊ាន នៅភ្នំពេញកាលពីឆ្នាំទៅបាន
មើលឃើញពីតំរូវការ ក្នុងការពង្រឹងបណ្តាញក្នុងចំណោម អ្នកឯកទេសជាន់ខ្ពស់ផ្នែកច្បាប់ នៅទូទាំងតំបន់
អាស៊ានពិសេស ក្នុងស្ថាប័នតុលាការអាស៊ាន និងកិច្ចប្រជុំ ASLOM ។
អត្ថបទដកស្រង់ពីកាសែតភ្នំពេញប៉ុស្តិ
មើលឃើញពីតំរូវការ ក្នុងការពង្រឹងបណ្តាញក្នុងចំណោម អ្នកឯកទេសជាន់ខ្ពស់ផ្នែកច្បាប់ នៅទូទាំងតំបន់
អាស៊ានពិសេស ក្នុងស្ថាប័នតុលាការអាស៊ាន និងកិច្ចប្រជុំ ASLOM ។
អត្ថបទដកស្រង់ពីកាសែតភ្នំពេញប៉ុស្តិ
No comments:
Post a Comment