Wednesday, June 27, 2012

អ្នកភូមិ​បឹង​កក់ ១៣ នាក់​ ត្រូវ​សា​លា​ឧទ្ធរណ៍​ដោះលែង​

អ្នកភូមិ​បឹង​កក់ ១៣ នាក់​ ត្រូវ​សា​លា​ឧទ្ធរណ៍​ដោះលែង​

បោះពុម្ព
bkl-pp-release-chrac
ពលរដ្ឋ​បឹង​កក់ ១៣នាក់ ដែល​សាលាឧទ្ធរណ៍សម្រេច​ដោះលែង (រូប​ថត CHRAC)
សាលាឧ​ទ្ធរណ៍​​ បាន​​ដោះ​លែង​អ្នក​ភូមិ​បឹង​កក់ ចំនួន​១៣​នាក់​ នៅថ្ងៃ​ពុធ​នេះ បន្ទាប់​ពី​សវនា​​ការ​ពេញ​មួយ​ព្រឹក ដោយ​​មាន​អ្នក​ចូល​សង្កេត​​ការ​ណ៍​ជាតិ​​ និង​អន្តរ​ជាតិ ជា​​ច្រើន​​នាក់។ ​អ្នក​​ទាំង​១៣ នាក់​នោះ ត្រូវ​​សាលា​​ឧទ្ធរណ៍​​កាត់​​បន្ថ​យ​ទោស​ ពី​២​ឆ្នាំ​​៦​ខែ មក​​ជាប់​​ទោស​​ត្រឹម​ ១ខែ​វិញ។ ​បើ​គិត​ថ្ងៃ​​​​​អ្នកភូមិទាំង​១៣​នាក់​​​ ជាប់​ពន្ធ​​នាគារ​ គឺ​​មក​​ដល់​​​ពុធ​​នេះ ​គឺ​ជាង​​១​ខែ​​ហើយ​។ ទោះ​ជាយ៉ាង​ណា បន្ទាប់​ពី​ចៅ​ក្រម​សាលា​ឧទ្ធរ​ណ៍​​ប្រកាស​​លទ្ធ​ផល គឺ​អ្នក​​ទាំង​១៣​នាក់​នោះ ត្រូវបាន​ដោះលែង​ភ្លាម​ៗ​តែម្តង។
សូម​​បញ្ជាក់ថា អ្នក​ភូមិ​បឹង​កក់ ចំនួន​១៣​នាក់ ត្រូវបាន​ចាប់​ខ្លួន កាលពីថ្ងៃ​​ទី​​២២ ខែ​​ឧសភា ដោយ​​ចោទពី​បទ​ទន្ទ្រាន​​យក​ដី​​របស់​​បុគ្គល និង​ជេរ​ប្រមាថ​មន្ត្រី​​សាធារណៈ។ នៅ​ពីរថ្ងៃ​ក្រោយ​​​មក​អ្នក​ទាំង​នោះ ត្រូវ​បាន​តុលាការ​​រាជធានី កាត់​​ទោស​​ឲ្យ​​ជាប់​​ពន្ធ​​នាគារ​​ក្នុង​ម្នាក់​២ ពី​ឆ្នាំ​​៦​​ខែ៕

No comments:

Post a Comment