Wednesday, June 27, 2012

ពលរដ្ឋ​បឹងកក់​ពេញចិត្ត នឹង​ការសម្រេច​របស់​សាលាឧទ្ធរណ៍

(ថ្ងៃទី 27 មិថុនា 2012, ម៉ោង 01:08:PM) | ដោយ: លីនណា
ភ្នំពេញ: ​សាលាឧទ្ធរណ៍ នៅ​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០១២ បានសម្រេច​ឃុំខ្លួន​ប្រជាពលរដ្ឋ​បឹងកក់​ទាំង ១៣ នាក់ រយៈពេល ១​ខែ ៣​ថ្ងៃ ដោយ​គិត​ចាប់ពី​ថ្ងៃ​ដែល​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ផ្ដន្ទាទោស​ពួកគេ​ម្នាក់ៗ​ឲ្យ​ជាប់ពន្ធនាគារ ២​ឆ្នាំ ៦​ខែ កាលពី​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០១២​។​

​សេចក្ដីរាយការណ៍​បាន​ឲ្យ​ ដឹងថា ក្រុម​ប្រជាពលរដ្ឋ​បឹងកក់​ទាំង ១៣​នាក់ បាន​រួច​ផុតពី​ការជាប់​ពន្ធនាគារ​ព្រៃ​ស​ហើយ បន្ទាប់ពី​សាលាឧទ្ធរណ៍​ឲ្យ​ពួកគាត់​ជាប់ឃុំ​ក្នុង​ម្នាក់ៗ​រយៈ​ពល ១​ខែ ៣​ថ្ងៃនោះ​។

​អ្នករាយការណ៍​ព័ត៌មាន​បាន​បន្តថា ប្រជាពលរដ្ឋ​ដែល​ត្រូវបាន​អាជ្ញា​ធរមាន​សមត្ថកិច្ច​រារាំង​មិន​ឲ្យ​ចូល​ សាលាឧទ្ធរណ៍​នោះ ពួកគាត់​បាន​សម្ដែង​ការអបអរសាទរ ចំពោះ​ការសម្រេច​របស់​សាលាឧទ្ធរណ៍​។ រីឯ​ប្រជាពលរដ្ឋ​ទាំង ១៣​នាក់​វិញ ពួកគាត់​បាន​និយាយថា “​សាលាឧទ្ធរណ៍​បាន​កាត់ក្ដី​យ៉ាង​យុត្តិធម៌ ខុសពី​សាលាដំបូង​រាជធានី ដែល​សម្រេច​ឲ្យ​ពួកគាត់​ជាប់ពន្ធនាគារ​រយៈពេល ២​ឆ្នាំ ៦​ខែ ដោយ​អយុត្តិធម៌​បំផុត​”៕​
 
Translated:
Boeung Kak residents are happy with the Phnom Penh Appeal Court decision made
 
Date: 27 June 2012; Time: 01:08:PM by: Lin Na, CEN News
Phnom Penh: On 27 June 2012, the Phnom Penh Appeal Court decided to detain the 13 BKL women for 1 month and 3 days by total from the date of the First Phnom Penh Court decided and sentenced for detaining 2 years and half since 24 June 2012.

The reported said that the 13 BKL women are going to free when the appeal court decided to free from Prey Sar Jail for only 1 month and 3 days sentenced.
 
The report also added that the residents who the authority did not allow entry the court trial process, they show very happy and welcome for the appeal court made decision. For the 13 BKL women, they said that " the appeal court judged is justice and made decision different from the first Phnom Penh Court that sentenced them for 2 years and 6 month with injustice sentenced.

No comments:

Post a Comment