Tuesday, 26 June 2012 17:00 ដោយ ៖ ស៊ន សុភក្ដ្រ : Posted : ID-011
ភ្នំពេញ ៖ នាយករដ្ឋមន្ដ្រី បានដាក់បទ បញ្ជាផ្ទាល់មាត់និងប្រកាសជាសាធារណៈ ចំពោះក្រុមមន្ដ្រីដែល ចុះវាស់វែងដីធ្លីជូន ប្រជាពលរដ្ឋនៅ តាមបណ្ដាខេត្ដនាពេលខាងមុខដ៏ខ្លីនេះ គឺដាច់ខាត មិនត្រូវយកលុយពី ប្រជាពលរដ្ឋសូម្បីមួយកាក់មួយសេននោះ ទេ ។
ជាមួយគ្នានេះ ប្រមុខនៃរាជរដ្ឋាភិបាល បានបញ្ជាឱ្យចាប់វ៉ៃខ្នោះ និងឃាត់ខ្លួនជន ទាំងឡាយណា ជាពិសេសអ្នកដែលអះអាង ជាមន្ដ្រីអង្គការសង្គម ស៊ីវិល ចូលខ្លួនទៅ វាស់វែងជូនប្រជាពលរដ្ឋ ក្រៅពីក្រុមមន្ដ្រី និងក្រុមយុវជន ដែលត្រូវបានចាត់តាំង ដោយស្របច្បាប់ពីរាជរដ្ឋាភិបាល និងមាន ការទទួលស្គាល់ត្រឹមត្រូវនោះ ។
នៅចំពោះមុខយុវជនជាង១០០០នាក់ ដែលនឹងត្រៀមខ្លួនចូលរួមជួយវាស់វែងដីធ្លី ជូនប្រជាពលរដ្ឋ នាពេលខាងមុខដ៏ខ្លីនេះ សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន ក៏បានផ្ដាំ ផ្ញើរឿងមួយ ដល់ក្រុមយុវជនទាំងនោះ គឺ ដាច់ខាត មិនត្រូវសួរប្រជាពលរដ្ឋទាំងនោះ ថា តើបោះឆ្នោតឱ្យគណបក្សណា ពោល ត្រឹមតែអាចសួរសុខទុក្ខពួកគាត់តែប៉ុណ្ណោះ។
ទាក់ទិនផ្ទៃដីតំបន់ក្បាលឆាយ ក្រុងព្រះ សីហនុ ខេត្ដព្រះសីហនុ សម្ដេចនាយក រដ្ឋមន្ដ្រី បានប្រាប់ទៅអភិបាលខេត្ដមួយនេះ លោកស្បោង សារ៉ាត ត្រូវបង្ហាញដី នៅកន្លែងណាមួយឱ្យពិតប្រាកដ សម្រាប់ ការតាំងលំនៅថ្មីរបស់ប្រជាពលរដ្ឋនៅតំបន់ក្បាលឆាយនេះ។
ដោយឡែកជុំវិញការតាមចាប់ខ្លួនក្រុម ប៊ុន រដ្ឋា សម្ដេចនាយករដ្ឋមន្ដ្រី បានអំពាវ នាវឱ្យក្រុមនេះ ដែលនៅសល់ចំនួន៤នាក់ ផ្សេងទៀតចូលមក សារភាព ពេលនេះ អាច នឹងលើកលែងទោសឱ្យ ដោយបង្វែជាសាក្សី ពីព្រោះជនទាំងនេះ ក៏ចាញ់បោកផងដែរ ពោលជនដែលអាជ្ញាធររាជ រដ្ឋាភិបាល មានដីកាតាមចាប់ខ្លួននោះ គឺឈ្មោះសួន សេរីរដ្ឋា ។
យ៉ាងណាក៏ដោយ បើតាមសម្ដេចនាយក រដ្ឋមន្ដ្រីហ៊ុន សែន បក្ខពួកប៊ុន រដ្ឋា ម្នាក់ ហើយបានចូលមកសារភាព ដូច្នេះសម្ដេច អំពាវនាវឱ្យ បក្ខពួកដែលនៅសេសសល់ ចូលមកសារភាពបន្ដទៀត ដែលបើនៅរត់គេចខ្លួន ទោះទៅដល់ជើងមេឃក៏ចាប់ឱ្យបានដែរ៕

No comments:
Post a Comment