Wednesday, June 6, 2012

អ្នកភូមិ​បឹងកក់ និង​កូន​អ្នក​ជាប់ពន្ធនាគារ បួងសួង​អ្នកតា​ម្ចាស់​ទឹកដី ឲ្យ​ជួយ​ដោះលែង​ឪពុកម្តាយ ទាំង ១៥ នាក់​

(ថ្ងៃទី 6 មិថុនា 2012, ម៉ោង 04:57:PM) | ដោយ: រតនា
Give our kids a better
 deal
អ្នកភូមិ​បឹងកក់ និង​កូន​អ្នក​ជាប់ពន្ធនាគារ បួងសួង​អ្នកតា​ម្ចាស់​ទឹកដី ឲ្យ​ជួយ​ដោះលែង​ឪពុកម្តាយ ទាំង ១៥ នាក់​
1 of 6  
ភ្នំពេញ: ​អ្នកភូមិ​បឹងកក់ និង​កុមារ ដែលជា​កូន​អ្នកភូមិ​បឹងកក់​ប្រមាណ ៦០ នាក់ បាន​ជួបជុំគ្នា នៅ​ព្រឹក​ថ្ងៃទី​៦ ខែមិថុនា ឆ្នាំ​២០១២ ធ្វើ​ពិធីបួងសួង​សុំ​ឲ្យ​បារមី​ម្ចាស់​ទឹក​ម្ចាស់​ដី នៅ​បឹងកក់ គឺ​លោកយាយ​ម៉ៅ លោកតា​ប្រាក់ ជួយ​បន្ទន់ចិត្ត​មន្ត្រី​រដ្ឋាភិបាល និង​មន្ត្រី​តុលាការក្រុង​ភ្នំពេញ ឲ្យ​ដោះលែង​ឪពុកម្តាយ​របស់​ពួកគេ​ចំនួន ១៥ នាក់ ចេញ​ពន្ធនាគារ​វិញ​។ ពី​ធី​បួងសួង​នោះ បានធ្វើ​ឡើង​តាម​លក្ខណៈ​ប្រពៃណី និង​ជំនឿ​របស់​ពលរដ្ឋ​ខ្មែរ​។​

​លោក ដួង គា អ្នកភូមិ​បឹងកក់ បាន​និយាយ​នៅក្នុង​ពិធី​បន់ស្រន់​ថា សម្តេច​បានប្រគល់​ដី​ឲ្យ​អ្នកភូមិ បឹងកក់​ចំនួន​ទំហំ ១២,៤៤ ហិច​តា​នេះ​។ អីចឹង​ពួក​ខ្ញុំ​ទាំងអស់គ្នា សូម​បួងសួង​ឲ្យ​លោកយាយ​ម៉ៅ លោកតា​ប្រាក់​ម្ចាស់​ទឹកដី នៅ​បឹងកក់​នេះ ជួយ​ធ្វើជា​សាក្សី និង​ដោះលែង​បងប្អូន យើងខ្ញុំ​ទាំង ១៥ នាក់ ដែល​បាន​ជាប់ឃុំ​ដោយ​អយុត្តិធម៌​បំផុត ពី​មន្ត្រី​សាលាក្រុង​ភ្នំពេញ និង​ក្រុមហ៊ុន​ស៊ូ​កា​កូ​អ៊ី​ន បាន​ប្តឹងទៅ​តុលាការ បាន​ចាត់ការ​ជាបន្ទាន់ រយៈពេល ២ ឬ ៣ ម៉ោង ចាប់​បងប្អូន​ខ្ញុំ​១៥ នាក់ ដាក់គុក​ដោយ​អយុត្តិធម៌​បំផុត និង​បំពាន​លើ​សិទ្ធិមនុស្ស​ទាំងស្រុង អីចឹង​ខ្ញុំ សុំ​ប្តឹង និង​សុំ​ដាក់​ទំនាយ ដល់​ក្រុមហ៊ុន​អាជ្ញាធរ​ក្រុង ដែល​បំពារបំពាន និង​ប្លន់​យក​ដី​របស់​យើងខ្ញុំ​។ យើង​សុំ​ដាក់​ទំនាយ​ឲ្យ​អ្នកឯង​ទាំងអស់គ្នា​ហ្នឹង មាន​ជម្ងឺ​ឈឺ​ផ្កា​ត់​ជា​រៀងរហូត មិនមាន​ថ្ងៃ​ណា​ជាសះស្បើយ​ទេ និង​សុំ​ដាក់​ទំនាយ​ផងដែរ​"​។​

​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​៥ ខែមិថុនា ម្សិលមិញ ពួកគេ​បាននាំគ្នា​ទៅ​ជុ​ត​ជង្គង់​ពីមុខ​ព្រះបរមរាជវាំង ដើម្បី​សុំ​ព្រះរាជអន្តរាគមន៍ ពី​ព្រះមហាក្សត្រ និង​គ្រោង​ដាក់​ញត្តិ​ថ្វាយ​ព្រះរាជា​ផងដែរ​។

​ប៉ុន្តែ​ក៏ដូចជា​លើក ​មុនៗ​ដែរ ពួកគេ​បាន​សម្ដែង​ការ​ខក ពីព្រោះ​គ្មាន​អន្តរាគមន៍​ណាមួយ​ទេ​។
​ ក្រុម​អ្នកភូមិ​ទាំងនោះ ធ្លាប់បាន​ទៅសុំ​អន្តរាគមន៍​ពី​ក្រសួងយុត្តិធម៌ និង​ស្ថាប័ន​ជាតិ​ជាច្រើន​ទៀត​។ ចុងក្រោយ​នេះ ពួកគេ​សុំ​អន្តរាគមន៍​ពី​អ្នកតា​ម្ចាស់​ទឹក​ម្ចាស់​ដី ដើម្បី​ឲ្យ​ជួយ​ដោះលែង​អ្នកភូមិ ១៥ នាក់ ដែល​កំពុង​ជាប់ពន្ធនាគារ​៕​

អ្នកភូមិ​បឹងកក់ និង​កូន​អ្នក​ជាប់ពន្ធនាគារ បួងសួង​អ្នកតា​ម្ចាស់​ទឹកដី ឲ្យ​ជួយ​ដោះលែង​ឪពុកម្តាយ ទាំង ១៥ នាក់​

No comments:

Post a Comment