Wednesday, June 6, 2012

ក្មេងយំអីយំទៅ! ស្រ្តីជាប់គុកច្រវ៉ាក់អីជាប់ទៅ! តាង៉ោលស្រេចតែ មិនខ្វល់ (M’en fous! ទទូភួយ!)

ក្មេងយំអីយំទៅ! ស្រ្តីជាប់គុកច្រវ៉ាក់អីជាប់ទៅ! តាង៉ោលស្រេចតែ មិនខ្វល់ (M’en fous! ទទូភួយ!)

កុមារ​តូចៗ​នៅ​ បឹងកក់​ បាន​ប្រមូលផ្តុំគ្នា​​ នៅមុខ​ ព្រះបរមរាជវាំង​សុំអន្តរាគមន៍ ពីព្រះ មហាក្សត្រ ឲ្យជួយដោះលែង ឪពុកម្តាយ ​១៥​នាក់ ដែលជាប់គុក ដោយសារ​ តវ៉ា​រឿង​ ជម្លោះ​ដី​ នៅបឹ​ងកក់។ (RFI/Ly Meng Hour)
 
អ្នកក្រដាំចេកទៅ បើតាង៉ោលវាមើលមុខ!

គ្រួសារ តាង៉ោល ៖ ឆ្វេងតាង៉ោលកូន ស្តាំតាង៉ោល
Nous on s'en fout Messieurs, Dames, nous on part fout le camps en Chine tout simplement!
បើពួកអាចោរ មីចោរទទួល វាឲ្យរហ័ស!

ក្រុម​កុមារ​​បឹង​កក់​​​យំ ស្រែក​​រក​​អន្តរាគមន៍ ​​ពី​​ព្រះ បរមរាជវាំង​​ក្នុង​​ រឿង​​ជម្លោះ​​ដី​​ នៅ​​បឹងកក់​​ ​

ថ្ងៃ អង្គារ 05 មិថុនា 2012
ដោយ លី ម៉េងហួរ
Radio France Internationale

នៅ​​​ព្រឹក​​​ថ្ងៃ​​ទី​​​៥​​​មិថុនា​​​នេះ ​​ក្រុម​​​កុមារ​​​តូចៗ​​នៅ​​​តំបន់​​​បឹងកក់​ ​បាន​​​ប្រមូល​ផ្តុំ​​​លុត​​ជង្គង់​​ស្រែក​​ ​ទ្រហោយំ​​​នៅ​​​មុខ​​​ព្រះបរមរាជវាំង​​សុំ​​​អន្តរាគមន៍​​​ពី​​​​ ព្រះមហាក្សត្រ​​​​ឲ្យ​​ជួយ​​​ដោះលែង​​ឪពុក​​ម្តាយ​​ ដែល​​​ជាប់​​​ពន្ធនាគារ​​ចំនួន​​១៥​​នាក់​​ដោយសារ​​​តែ​​​ការ​​តវ៉ា​​​រឿង​​ ជម្លោះ​​​ដី​​​នៅ​​​បឹង​កក់​។​​

ក៏​​ប៉ុន្តែ​​​​មន្ត្រី ​​​ព្រះបរមរាជវាំង​​មិន​​​ បានចេញមក​​​ទទួល​​​យក​​​ញត្តិ​​​ថ្វាយ​​​ព្រះមហាក្សត្រ​​ដែល​​​ធ្វើ​ ​ឡើង​​​ដោយ ​​ក្រុម​​​​អ្នក​​ភូមិ​​និង​​​កុមារ​​​រស់​​នៅ​​​បឹងកក់​​​ឡើយ​។​​

​សម្រែក​​ទ្រ​ហ៊ោ​យំ​លាន់​​ឮ​​កងរំពង​នៅ​​មុខ​​ព្រះបរមរាជវាំង​នា​​ព្រឹក​​ ថ្ងៃ​អង្គារ​នេះ​។ ប្រជាពលរដ្ឋ និង​កុមារ​តូចៗ រស់នៅ​បឹង​កក់ បាន​ទទូច​អង្វរសុំ​ឲ្យ​ព្រះមហាក្សត្រ មេត្តា​ប្រោស​ព្រះរាជទាន​អន្តរាគមន៍ ទៅ​ក្រសួង​យុត្តិធម៌ ដើម្បី​ជួយ​ដោះលែង​អ្នកភូមិ​បឹង​កក់​ចំនួន ១៥ នាក់ ដែល​ត្រូវបាន​ចាប់ខ្លួន និង​ដាក់​ពន្ធនាគា​រទាំង​អយុត្តិធម៌ ដោយសារ​តែ​ការតវ៉ា​រឿង​ដី​នៅ​បឹង​កក់​។​

​អ្នក​ភូមិ​បឹងកក់ ជា​ម្តាយ និង​ឪពុក​របស់​កុមារ​តូចៗ​ កាលពី​ថ្ងៃ​២៤​ឧសភា ត្រូវបាន​តុលាការ​កាត់​ទោស ដាក់ពន្ធនាគារ​ពី​មួយ​ឆ្នាំ ដល់ ២ ឆ្នាំ​កន្លះ ក្នុង​រឿង​ជម្លោះ​ដី​នៅ​បឹង​កក់​។


​​មុននឹងសំពះអង្វរ លុតជង្គង់សុំ​ព្រះរាជ​អន្តរាគមន៍​ពី​ព្រះមហាក្សត្រឲ្យមាន​ការដោះលែង​ពលរដ្ឋ​ ​បឹងកក់ ក្រុម​ប្រជាពលរដ្ឋ​បឹងកក់ និង​សហគមន៍​ដទៃទៀត ភាគច្រើនជាកុមារតូចៗ ប្រមាណ ១០០ នាក់ បាន​ដើរហែក្បួនចេញ​ពី​រដ្ឋសភាទៅ​មុខ​ព្រះបរមរាជវាំង។​

ទី​បំផុត​ទៅ ទោះបីជា​កុមារ​តូចៗ បាន​លុតជង្គង់​ស្រែក​ទ្រហោយំ ឲ្យ​ដោះលែង​ឪពុក​ម្ដាយ​ពួក​គេ​និង​ដាក់​ញត្តិ​ថ្វាយ​ព្រះមហាក្សត្រ​ យ៉ាងណាក្តី តែ​ញត្តិ​នោះ មិន​ត្រូវបាន​មន្ត្រី​ព្រះបរមរាជវាំង ទទួលយក​ទេ​។

​ក្នុង​រយៈពេល ២ សប្តាហ៍​នេះ កុមារ​តូចៗ នៅ​បឹង​កក់ បាន​ប្រមូលផ្តុំ​ស្វែងរក​អន្តរាគមន៍​គ្រប់​ទីកន្លែង ដើម្បី​ឲ្យ​តុលាការ ដោះលែង​ម្តាយ​ឪពុក​ពួកគេ ចេញពី​ពន្ធនាគារ​។ កុមារ​ទាំងនោះ ទទួលរង​នូវ​ការប៉ះពាល់​បញ្ហា​ផ្លូវចិត្ត ហើយ​នឹង​នៅតែ​បន្ត​អូសបន្លាយ និងទន្ទឹង​រង់ចាំ​ឪពុក​ម្តាយ​ចេញពី​ពន្ធនាគារដោយ​អន្ទះសារ​៕

No comments:

Post a Comment