Sunday, May 13, 2012

មន្ត្រី គ.ជ.ប ឆ្លើយតប​ការ​ព្រួយបារម្ភ​របស់​លោក​ស៊ូបេឌី - កម្ពុជា-អ.ស.ប. - RFI

ដោយ ប៉ែន បូណា
បី​សប្តាហ៍​មុន​ការបោះឆ្នោត​ក្រុមប្រឹក្សាឃុំ​សង្កាត់​ចូលមក​ដល់ មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ( គ.ជ.ប) បាន​ថ្លែង​នៅថ្ងៃនេះ​ថា គ.ជ.ប កំពុងធ្វើការ​តាមច្បាប់ និង​នីតិវិធី​របស់​ខ្លួន​ដើម្បី​ឲ្យ​ដំណើរការ​បោះឆ្នោត​ជ្រើសរើស​អ្នកដឹកនាំ ​ថ្នាក់មូលដ្ឋាន​នៅ​ថ្ងៃទី៣មិថុនា​ខាង​មុខនេះ​ប្រព្រឹត្តទៅ​បានល្អ។ ការអះអាង ​បែបនេះ​គឺជា​ការឆ្លើយតប​ទៅ​នឹង​ការអំពាវនាវ​របស់​លោក សុរិយា ស៊ូបេឌី អ្នករាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅ​ កម្ពុជា។

សេចក្តីរាយការណ៍​របស់ ប៉ែន បូណា ពីទីក្រុង​ភ្នំពេញ
 
12/05/2012 by ប៉ែន បូណា
មុន​ពេល​បញ្ចប់​ដំណើរ​ទស្សនកិច្ច​របស់​ខ្លួន​នៅ​កម្ពុ​ជានា​ចុង​សប្តាហ៍​នេះ លោក សុរិយា ស៊ូ​បេ​ឌី អ្នករាយការណ៍​ពិសេស​របស់​សហប្រជាជាតិ​ស្តីពី​ស្ថានការណ៍​សិទ្ធិមនុស្ស​នៅ​ កម្ពុជា បាន​ឆ្លៀត​អំពាវនាវ​ឲ្យ​គ្រប់ភាគី​ទាំងអស់ និង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ធ្វើ​យ៉ាង​ណា​ធានា​ឲ្យ​បាន​នូវ​ ការបោះឆ្នោត​ដោយ​សេរី យុត្តិធម៌ និង​ប្រកប​ដោយ​សន្តិភាព។

ក្នុង​ដំណើរ​ទស្សនកិច្ច​លើក​ទី៦មក​កម្ពុជា​កាលពី​ឆ្នាំ២០១១​កន្លងទៅ លោក​ស៊ូ​បេ​ឌី​បាន​ផ្តោត​បេសកកម្ម​របស់ខ្លួន​ទៅ​លើ​ការបោះឆ្នោត។ នេះ​ជា​ហេតុផល​ដែល​លោក​ត្រូវ​រម្លឹក​អំពី​បញ្ហា​បោះឆ្នោត​ឡើងវិញ​ខណៈដែល​ កម្ពុជា​កំពុង​រៀបចំ​ដំណើរការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ ​នៅ​ថ្ងៃទី៣មិថុនា​ខាងមុខនេះ។ ឆ្លើយតប​នឹង​ការ​អំពាវនាវ​នេះ លោក ទេព នីថា អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បាន​អះអាង​នៅថ្ងៃនេះ​ថា កម្ពុជា​កំពុងតែ​ខិតខំ​ធ្វើ​ការងារ​តាមច្បាប់ និង​នីតិវិធី​របស់ខ្លួន​ទៅតាម​ស្ថានការណ៍​ជាក់ស្តែង​របស់​កម្ពុជា។ លោក​សង្ឃឹម​ថា ការ​បោះឆ្នោត​ខាង​មុខ​នេះ នឹង​មាន​លទ្ធផល​ល្អប្រសើរ។

កម្ពុជា​កំពុង​ត្រៀម​រៀបចំ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​ សង្កាត់ ដែល​នឹង​ឈាន​មក​ដល់​នៅ​ថ្ងៃទី៣មិថុនា​ខាងមុខនេះ។ មាន​គណបក្សនយោបាយ​ចំនួន១០ដែល​បាន​ចុះឈ្មោះ​ប្រកួតប្រជែង​យក​តំណែង​ក្នុង​ ក្រុមប្រឹក្សាឃុំ​សង្កាត់​ចំនួន ១៦៣៣ ទូទាំង​ប្រទេស។ ការ​បោះឆ្នោត​នេះ​ត្រូវ​គេ​គ្រោង​ចំណាយ​ប្រាក់​ចំនួន ១៩,៥ លាន​ដុល្លារ ក្នុងនោះ រដ្ឋាភិបាល​ទទួល​បន្ទុក៧៦% និង២៤%ទៀត​ត្រូវ​ស្វែង​រក​ពី​ដៃគូ​ផ្តល់ជំនួយ។

ដើម្បី​សម្រួល​ដល់​អ្នកបោះឆ្នោត​ កម្មករ ​និយោជិត​ទាំងអស់​នៅ​ទូទាំងប្រទេស​ត្រូវបាន​ក្រសួង​ការងារ​អនុញ្ញាត​ឲ្យ​ឈប់ ​សម្រាក​រយៈពេល​ពី១ថ្ងៃ​ទៅ៣ថ្ងៃ​ទៅ​តាម​ចម្ងាយ​ផ្លូវ​ដែល​ពួកគេ​ត្រូវ​ធ្វើ​ ដំណើរ​ទៅ​បោះឆ្នោត​នៅឯ​ស្រុកកំណើត។ ក្រសួង​ការងារ​ក៏​បាន​អំពាវនាវ​ឲ្យ​ម្ចាស់​រោងចក្រ សហគ្រាស​ទាំង​អស់​បង្ក​លក្ខណៈ​ងាយស្រួល​ឲ្យ​កម្មករ និយោជិត​របស់​ខ្លួន​បាន​ឈប់សម្រាក​តាម​សេចក្តីសម្រេច​នេះ ដោយ​រក្សា​ប្រាក់ខែ និង​ប្រាក់រង្វាន់​ផ្សេងៗ​ទៀត​ឲ្យ​នៅ​ដដែល។

សូម​បញ្ជាក់​ថា ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់​នឹង​ប្រព្រឹត្តទៅ​នៅ​ ថ្ងៃទី៣មិថុនា​ខាងមុខនេះ។ នេះ​ជាការ​បោះឆ្នោត​សំខាន់​ទី២បន្ទាប់ពី​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ ​ដែល​ត្រូវ​ធ្វើ​ឡើង​៥​ឆ្នាំ​ម្តង​ដូចគ្នា។ មាន​គណបក្ស​នយោបាយ​ចំនួន​១០​ដែល​ត្រូវ​ប្រកួត​ប្រជែង​យក​តំណែង​ដឹកនាំ​ ថ្នាក់មូលដ្ឋាន​ក្នុង​ឃុំ​សង្កាត់​ចំនួន​១៦៣៣​នៅ​ទូទាំង​ប្រទេស៕

No comments:

Post a Comment