នៅក្នុងសប្តាហ៍នេះ អង្គភាពប្រឆាំងអំពើពុករលួយបានប្រកាសបើកយុទ្ធនាការលុបបំបាត់អំពើ ពុករលួយ ឬការបង់សេវាក្រៅច្បាប់នៅក្នុងថ្នាក់ឃុំ សង្កាត់។ អង្គភាពប្រឆាំងអំពើពុករលួយបានប្រកាសបើកទ្វារទទួលយកការចូលរួមពី គណបក្សនយោបាយនិងអង្គការសង្គមស៊ីវិលផងដែរ។ អង្គការក្រៅរដ្ឋាភិបាលមួយចំនួនដែលធ្វើការងារលើការលុបបំបាត់អំពើពុក រលួយនេះ បានសម្តែងការស្វាគមន៍ជាទូទៅចំពោះ គំនិតផ្តួចផ្តើមបែបនេះ។ ប៉ុន្តែអង្គការទាំងនោះមិនទាន់សម្រេចចិត្តចូលរួមធ្វើការជាមួយអង្គភាព ប្រឆាំងអំពើពុករលួយនៅឡើយទេ។
No comments:
Post a Comment