អាដហុកស្នើរដ្ឋាភិបាលឈប់ផ្ដល់ដីសម្បទាន សេដ្ឋកិច្ចឲ្យក្រុមហ៊ុនឯកជន
ដោយ ដែន អយុធ្យា
2012-03-22
សមាគមអាដហុក ព្រួយបារម្ភពីផលប៉ះពាល់ដែលកើតមានពីការផ្ដល់ដីសម្បទានសេដ្ឋកិច្ច របស់រដ្ឋាភិបាលទៅឲ្យក្រុមហ៊ុនឯកជន។
អង្គការនេះបានស្នើឲ្យរដ្ឋាភិបាលបញ្ឈប់ការផ្ដល់ដីសម្បទាន
សេដ្ឋកិច្ចទៅឲ្យក្រុមហ៊ុនបន្តទៀត
ព្រោះករណីនេះជាមូលហេតុចម្បងបង្កឲ្យមានទំនាស់ដីធ្លីទាំងពេល
បច្ចុប្បន្ន និងទៅបណ្ដាឆ្នាំខាងមុខ។
របាយការណ៍សមាគមអាដហុក ផ្សាយឲ្យដឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០១២ បានបង្ហាញថា ឆ្នាំ២០១១ ជាឆ្នាំដែលរដ្ឋាភិបាលបានផ្ដល់សម្បទានដីសេដ្ឋកិច្ចច្រើនបំផុតទៅ ឲ្យក្រុមហ៊ុនឯកជន រហូតដល់កាត់ដីឧទ្យានជាតិពីតំបន់ការពារសត្វ និងរុក្ខជាតិ។
ការផ្ដល់ដីសម្បទាននេះបានធ្វើឡើងតាមរយៈការធ្វើអនុបយោគពីដី កម្មសិទ្ធិសាធារណៈរបស់រដ្ឋ មកជាដីកម្មសិទ្ធិឯកជនរបស់រដ្ឋ។
សមាគមអាហុក បានរកឃើញថា ឆ្នាំ២០១១ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យចំនួន ១២៣អនុក្រឹត្យ ដើម្បីផ្ដល់ដីសម្បទានសេដ្ឋកិច្ចទៅឲ្យក្រុមហ៊ុនឯកជន មានផ្ទៃដីចំនួន ៧៥១.៨៨២ហិកតារ។ ក្នុងនោះចំនួនផ្ទៃដីជាង ២ភាគ៣ហិកតារ បានកាត់ចេញពីដីការពារដោយព្រះរាជក្រឹត្យ ហើយមានដីតែ ២១៩.៤២៥ហិកតារ ដែលមិនប៉ះពាល់ដីការពារដោយព្រះរាជក្រឹត្យ។
លោក ធន សារាយ ជាប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក។ លោកបានឲ្យដឹងនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១២ ក្នុងសន្និសីទកាសែតស្ដីពីសិទ្ធិដីធ្លី និងលំនៅឋានឆ្នាំ២០១១ បានឲ្យដឹងថា ចាប់ពីពេលនេះតទៅប្រទេសកម្ពុជា ពុំមានដីទំនេរសម្រាប់ផ្ដល់សម្បទានដីសេដ្ឋកិច្ចជូនក្រុមហ៊ុន ឯកជនច្រើនទេ។
លោកថា ការផ្ដល់ដីសម្បទានមានផ្ទៃដីដ៏ច្រើនរបស់រដ្ឋាភិបាល ជាមូលហេតុដ៏ចម្បងបង្កឲ្យមានទំនាស់ដីធ្លីកើតមានឡើងមានរូបភាព ធ្ងន់ធ្ងរ។ លោកស្នើឲ្យរដ្ឋាភិបាលពិនិត្យ និងពិចារណាបញ្ឈប់ផ្ដល់ដីសម្បទានសេដ្ឋកិច្ចជូនក្រុមហ៊ុនបន្តទៀត ដើម្បីកាត់បន្ថយជម្លោះ។
លោកបន្តថា គិតត្រឹមឆ្នាំ២០១១ រាជរដ្ឋាភិបាលកម្ពុជា បានផ្ដល់សម្បទានដីសេដ្ឋកិច្ចប្រមាណ ២.២៧៦.៣៤៩ហិកតារ ទៅឲ្យក្រុមហ៊ុនចំនួន ២២៥ក្រុមហ៊ុន តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងតាមរយៈអនុក្រឹត្យផ្ដល់សម្បទានដីសេដ្ឋកិច្ចពីប្រមុខ រាជរដ្ឋាភិបាលដោយផ្ទាល់។
លោកថា ចំនួនសម្បទានដីសេដ្ឋកិច្ចអាចមានច្រើនជាងនេះ ព្រោះក្រសួងមួយចំនួនមានសិទ្ធិផ្ដល់ដីសម្បទានដីសេដ្ឋកិច្ច សម្រាប់វិស័យផ្សេងៗ ដូចជាសម្បទានដីសម្រាប់រុករករ៉ែ មានចំនួន ៥៦ហិកតារ តាមរយៈក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល និងមានរូបភាពផ្ដល់សម្បទានដីសេដ្ឋកិច្ចសម្រាប់ពង្រីកតំបន់ សេដ្ឋកិច្ចពិសេស មានចំនួន ២២ទៀត។
ឆ្លើយតបបញ្ហានេះ លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យនៃទីស្ដីការគណៈរដ្ឋមន្ត្រី បានបញ្ជាក់ថា រដ្ឋាភិបាលមិនបានផ្ដល់ដីសម្បទានសេដ្ឋកិច្ចថ្មីណាមួយផ្ដល់ជូន ក្រុមហ៊ុនឯកជនទៀតទេ។
លោកបន្តថា ការផ្ដល់ដីសម្បទានសេដ្ឋកិច្ចទៅឲ្យក្រុមហ៊ុននាំឲ្យសេដ្ឋកិច្ច កម្ពុជា រីកចំរើន និងប្រជាពលរដ្ឋមានការងារធ្វើ ឈានដល់ផ្លាស់ប្ដូរជីវភាពរស់នៅបានឆាប់រហ័ស។ លោកបានលើកជាឧទាហរណ៍ទៅប្រជាពលរដ្ឋនៅខេត្តកំពង់ធំ ក្រោយពេលមានក្រុមហ៊ុនវិនិយោគ បានធ្វើវិនិយោគទៅដល់តំបន់នោះ នាំឲ្យជីវភាពពលរដ្ឋរីកចំរើន ដោយសារគោលនយោបាយផ្ដល់ដីសម្បទានសេដ្ឋកិច្ចរបស់រដ្ឋាភិបាល។
យ៉ាងនេះក្តី លោក ធន សារាយ បានថ្លែងថា គំរូអភិវឌ្ឍន៍កសិ-ឧស្សាហកម្ម ផ្ដល់ដីសម្បទានសេដ្ឋកិច្ចច្រើនសន្ធឹកទៅឲ្យក្រុមហ៊ុនឯកជន និងបានបណ្ដេញពលរដ្ឋចេញពីដីធ្លាប់រស់នៅ និងបង្កបង្កើនផលទាំងពុំបានផ្ដល់សំណងសមរម្យដូចសព្វថ្ងៃ រដ្ឋាភិបាលគួរពិនិត្យជាថ្មី។
លោកថា ការផ្ដល់ដីសម្បទានសេដ្ឋកិច្ចរបស់រដ្ឋាភិបាលឲ្យក្រុមហ៊ុន អភិវឌ្ឍន៍សព្វថ្ងៃនេះ គឺមានតែក្រុមហ៊ុនទេដែលទទួលបានផលចំណេញ ប៉ុន្តែពលរដ្ឋត្រូវខាតប្រយោជន៍ពីសម្បទានដីសេដ្ឋកិច្ចទាំងនេះ។
ដូចគ្នាដែរ លោក សុន ឆ័យ ជាសមាជិកសភាគណបក្ស សម រង្ស៊ី បានថ្លែងរបៀបចំអកចំពោះការអះអាងរបស់មន្ត្រីរដ្ឋាភិបាល ដែលថា ការផ្ដល់ដីសម្បទានសេដ្ឋកិច្ចទៅឲ្យក្រុមហ៊ុនអភិវឌ្ឍន៍ នាំឲ្យសេដ្ឋកិច្ចជាតិរីកចំរើន និងពលរដ្ឋមានការងារធ្វើជារឿងមិនពិត។ ផ្ទុយទៅវិញ លោកថា ការផ្ដល់ដីសម្បទានក្នុងកុងត្រាជិត ១០០ឆ្នាំ ទៅឲ្យក្រុមហ៊ុននាំឲ្យពលរដ្ឋជួបប្រទះភាពក្រីក្រកាន់តែច្រើន ដោយសារការបណ្ដេញចេញពីដីធ្លីទាំងបង្ខំ និងគ្មានសំណងសមរម្យ។
លោកបន្តថា ការផ្ដល់ដីសម្បទានសេដ្ឋកិច្ចរបស់រដ្ឋាភិបាលទៅឲ្យក្រុមហ៊ុន អភិវឌ្ឍន៍ ជាដើមចមនាំឲ្យកើតមានទំនាស់ដីធ្លីពាសពេញផ្ទៃប្រទេស។
កាលឆ្នាំ២០១១ តុលាការចោទប្រកាន់តំណាងពលរដ្ឋទាក់ទងជម្លោះដីធ្លីមានចំនួន ៤២៧ករណី ច្រើនជាងឆ្នាំ២០១០ មានចំនួនតែ ៣០០ករណី ក្នុងជម្លោះដីធ្លីគ្រប់ប្រភេទ។
ត្រង់ចំណុចនេះ លោក ធន សារាយ បានបញ្ជាក់ថា កាលពីឆ្នាំ២០១១ មានសហគមន៍ចំនួន ១២៧សហគមន៍ទូទាំងប្រទេស ត្រូវបានបណ្ដេញចេញដើម្បីយកដីធ្វើសម្បទានសេដ្ឋកិច្ចជូនឲ្យ ក្រុមហ៊ុន ក្នុងនោះមាន ៨១សហគមន៍ក្នុងរាជធានីភ្នំពេញ និងមានពលរដ្ឋចំនួនជាង ៣ម៉ឺនគ្រួសារត្រូវរងផលប៉ះពាល់ធ្ងន់ធ្ងរ។
របាយការណ៍អង្គការធាងត្នោត បានបង្ហាញថា មានសហគមន៍ក្រីក្រទាំងអស់ចំនួន ៧៣៣ នៅទូទាំងប្រទេសត្រូវបានបណ្ដេញពីសំណាក់សមត្ថកិច្ចរដ្ឋាភិបាលកន្លង មក និងមាន ៦០៦សហគមន៍ទៀត អាចប្រឈមទៅនឹងការបណ្ដេញចេញនាពេលអនាគត។
ទាក់ទងបញ្ហានេះ ធនាគារពិភពលោកបានរកឃើញថា ប្រសិនជារដ្ឋាភិបាលទុកដីជូនពលរដ្ឋធ្វើការអភិវឌ្ឍន៍ដំណាំគ្រួសារ គឺអាចកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋបាន ៤ដង ជាងការអភិវឌ្ឍខាងឧស្សាហកម្ម និងសេវាកម្ម ដែលរដ្ឋាភិបាលផ្ដល់ជូនក្រុមហ៊ុន។
ឆ្នាំ២០១១ មានមនុស្សយ៉ាងតិច ៤២៧នាក់ ត្រូវរងការចោទប្រកាន់ ចំណែកឆ្នាំ២០១០ មានតែ ៣១៩ករណី ក្នុងនោះមាន ៩៥នាក់ បានត្រូវចាប់ខ្លួន និងរហូតមកដល់ពេលនេះមានមនុស្ស ៤៨នាក់កំពុងជាប់ក្នុងឃុំឃាំង។ ក្រៅពីនេះ កំពុងរត់គេចខ្លួន ឬរង់ចាំការកាត់ក្ដីពីតុលាការ ដោយក្នុងចំណោមអ្នកទាំងនោះ ក៏មានមន្ត្រីសិទ្ធិមនុស្ស តំណាងរាស្ត្រ អ្នកសារព័ត៌មាន មេធាវី សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ និងជំទប់មួយចំនួនដែរ៕
កំណត់ចំណាំ៖ ចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណាដែលមិនជេរប្រមាថដល់អ្នកដទៃតែ ប៉ុណ្ណោះ។

No comments:
Post a Comment