អ្នកភូមិអមលាំងដាក់លក្ខណឲ្យតុលាការខេត្តកំពង់ស្ពឺដោះលែង គ្នីគ្នាម្នាក់
ជាថ្មីម្ដងទៀតនៅព្រឹកថ្ងៃព្រហស្បតិ៏ ក្រុមប្រជាពលរដ្ឋពីឃុំ អមលាំង ស្រុក ថ្ពង ខេត្ត កំពង់ស្ពឺ ប្រមាណជិត២រយនាក់ បានលើកគ្នាទៅបិទច្រកចេញចូល របស់តុលាការខេត្តកំពង់ស្ពឺ ជាលក្ខណទាមទារឲ្យ ដោះលែងគ្នីគ្នារបស់ពួកគាត់ម្នាក់ ដែលត្រូវបានចាប់ឃុំខ្លួន ក្នុងជម្លោះដីធ្លីដ៏រ៉ាំងរ៉ៃមួយ ជាមួយក្រុមហ៊ុន ស្ករអំពៅ ដែលគ្រប់គ្រងដោយព្រឹទ្ធសមាជិកពីបក្សប្រជាជនឈ្មោះលី យ៉ុងផាត់ ។

អ្នក ភូមិ អមលាំ ង ដែល លើក គ្នា មក ធ្វើ ការ តវ៉ា នៅ ខាង មុខ តុលាការ ខេត្ត កំពង់ស្ពឺ កាល ពី ពេល កន្លង ទៅ
អ្នកស្រី ជុំ ស្រីនួន ត្រូវបានតុលាការចេញដីការឲ្យចាប់ឃុំខ្លួនកាលពីចុងខែ ធ្នូ ឆ្នាំ២០១១ កន្លងទៅក្រោមបទថា បានតាំងទីលំនៅ លើដី ចំការអំពៅ របស់មហាសេដ្ឋី លី យ៉ុងផាត់ ។ ប៉ុន្តែយ៉ាងណាក៏ដោយក្រុមប្រជាពលរដ្ឋបានឲ្យដឹងថា អ្នកស្រីពុំបានរស់នៅលើដីរបស់អ្នកណាទេ ។ផ្ទុយទៅវិញគឺក្រុមហ៊ុនរបស់លោក លីយ៉ុង ផាត់ ទេដែលអាងអំណាចហើយប្រើប្រាសអំណាចមកឆក់ប្លន់យកដីស្រែចំការផ្ទះ សម្បែងរបស់ពួកគាត់ ។
គួរបញ្ជាក់ថា កាលពីខែកន្លងទៅ ក្រុមអ្នកភូមិទាំងនេះ បានលើកគ្នាមកធ្វើការទាមទារនៅខាងមុខតុលាការខេត្ត កំពង់ស្ពឺម្ដងរួចមកហើយ ទាមទារឲ្យដោះលែងអ្នកស្រី ជុំ ស្រីនួន ប៉ុន្តែត្រូវបានតុលាការបដិសធ ៕
No comments:
Post a Comment