ហ៊ុន សែន លើកយករឿងទម្លាក់មេដឹកនាំនៅប្លុកអារ៉ាប់ឲ្យពលរដ្ឋខ្មែរពិចារណា មុនទម្លាក់ខ្លួន
មេដឹកនាំដែលកាន់អំណាចយូរក្នុងប្រទេសកម្ពុជាកាលពីព្រឹក មិញបានធ្វើជាលើកមកនិយាយ យ៉ៗពីស្ថានភាពប្រទេសមួយចំនួនក្នុងប្លុកអារ៉ាប បន្ទាប់ពីទម្លាក់មេដឹកនាំរបស់ខ្លួនហើយ ប្រទេសទាំងនោះត្រូវបានប្រទេសដ៏ទៃកេងយកចំណេញ ។ជាសារប្រាប់ដល់ប្រជាពលរដ្ឋខ្មែរបើចង់ទម្លាក់ខ្លួនពីអំណាច។
ហ៊ុន សែន បានលើកឡើងនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារទីស្ដីការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ ដែលស្ថិតនៅតាមបណ្ដោយផ្លូវព្រះមុនីវង្យនៅព្រឹកថ្ងៃ ព្រហស្បតិ៏នេះថា ” អ៊ីចឹងអាស្រែកដូរៗ ប្រយ័ត្នទៅទាំងខ្លួនដូចការដូរ របស់ប្រទេស លីប៊ី ដោយឥឡូវមានទៅលីប៊ីឯណា ? ហើយនៅ អេហ្សីព មានតែងាប់មនុស្សលើសដើម អាហ្នឹងហើយ ដូរៗ ទាំងទទឹងទិស..”។
សេចក្ដីថ្លែងរបស់មេដឹកនាំខ្មែររូបនេះ បានធ្វើឡើងបន្ទាប់ពីគណបក្សប្រឆាំងនៅក្នុងប្រទេសនេះជាញយដង បានលើកឡើងនៅក្នុងសារនយោបាយរបស់ខ្លួន ពីការផ្លាស់ប្ដូរមេ ដឹកនាំ ដោយជម្រុញឲ្យប្រជាពលរដ្ឋយកប្រទេសមួយចំនួននៅក្នុងប្លុកអារ៉ាប់ ដែលបានផ្លាស់ប្ដូរមេដឹកនាំ ដុះស្លែរបស់គេធ្វើជាគំរូ ។
ដោយចាប់តាំងពីដើមឆ្នាំ២០១១ ព្យុះបដិវត្តន៏មហាជនបានឈានទៅផ្ដួលរំលំរបបផ្ដាច់ការនឹងពុករលួយ នៅបណ្ដាប្រទេសមួយចំនួន ក្នុងប្លុកអារ៉ាប ដែលផ្ដើមចេញពី ទុយណេស៊ី អេហ្ស៊ីព លីប៊ី ហើយពេលនេះកំពុងតែតតាំងគ្នាយ៉ាងស្រួចស្រាល នៅប្រទេស ស៊ីរី ។វាសនាអំណាចរបស់មេដឹកនាំស៊ីរី បាសា អាសាដ ដែលគេជឿថា នឹងត្រូវបញ្ចប់នារយៈពេលឆាប់ៗខាងមុខនេះ ។
ប៉ុន្តែយ៉ាងណាក៏ដោយ ហ៊ុន សែន បាននិយាយថា ” អ្នកផ្សេងមកមិនដូច ហ៊ុន សែន ទេ ។គេអាចល្អជាង ហ៊ុន សែន ហើយក៏អាចអាក្រក់ជាង ហ៊ុន សែន ដែរ..” ។ ហ៊ុន សែន និងមេដឹកនាំគណបក្សប្រជាជនមួយចំនួន ត្រូវបានទទួលរងការចោទប្រកាន់ថា ជាស្ពានឲ្យទាហានក្រុងហាណូយចូលលុកលុយកម្ពុជា កាលពីដើមខែ មករា ឆ្នាំ ១៩៧៩ ហើយបានផ្ដល់លទ្ធភាពឲ្យអន្តោប្រវេសន៏យួនរស់នៅខុសច្បាប់ ក្នុងប្រទេសកម្ពុជាក្រោមយុទ្ធសាស្រ្ត យួនូបនីយកម្មរហូតមកដល់ពេលនេះ ៕
No comments:
Post a Comment