(ថ្ងៃទី
9 កុម្ភៈ
2012 , ម៉ោង
08:57:PM)
ភ្នំពេញ : គិត ត្រឹម បំណាច់ ឆ្នាំ ២០១១ រដ្ឋាភិបាល សម្រេចបាន នូវ ការចុះបញ្ជី ដីធ្លី ជា ប្រពន្ធ័ ប្រមាណ ២ លាន ប័ណ្ណ ដែល បាន ចែកជូន ដល់ ដៃ ប្រជាពលរដ្ឋ រួច ហើយ ។ លទ្ធផល នេះ ត្រូវបាន ប្រកាស ឡើង ក្នុង ពិធី សម្ពោធ អាគារ ថ្មី របស់ ក្រសួង ដែនដី នគរូបនីយកម្ម និង សំណង់ កាលពី ព្រឹក ថ្ងៃទី ៩ ខែ កុម្ភៈ ឆ្នាំ ២០១២ ។
លោក អ៊ឹម ឈុនលឹម រដ្ឋមន្ត្រី ក្រសួង ដែនដី នគរូបនីយកម្ម និង សំណង់ បាន លើកឡើង ថា គិត មក ដល់ ដំណាច់ឆ្នាំ ២០១១ ប័ណ្ណ ដែល បាន ចែក ជូន ដល់ ម្ចាស់ ដី រួចហើយ មាន ចំនួន ១.៩៩៧.២៦៧ ប័ណ្ណ លើ ក្បាល ដី ចំនួន ជាង ២.៥០០.០០០ ក្បាលដី ដែល បាន ប្រមូល ទិន្នន័យ រួចហើយនោះ ។
ចំណែក សម្តេច នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន លើកឡើង ថា សម្តេច នឹង ចូលរួម ប្រគល់ ប័ណ្ណ កាន់កាប់ ដីធ្លី ជូន ប្រជាពលរដ្ឋ កម្ពុជា ទី ៣ លាន នៅក្នុង ឆ្នាំ ២០១៣ ។
សម្តេច ហ៊ុន សែន បាន មានប្រសាសន៍ថា " ខ្ញុំ រីករាយ នឹង ចែក ប័ណ្ណ ទី ៣ លាន ជូន ដល់ ប្រជាពលរដ្ឋ ក្នុងនាម ខ្ញុំ ជា ស្ថាបនិក មួយ រូប ដែល បង្កើត ឲ្យមាន ឡើងវិញ នូវ របប កម្មសិទ្ធិឯកជន ដែល ក្នុងនោះ ក៏ មាន កម្មសិទ្ធិ ឯកជន លើ ដីធ្លី នេះ ផងដែរ " ។
សម្តេចនាយក រដ្ឋមន្ត្រី បាន រំលឹក ឡើងវិញ ថា កាលពី ថ្ងៃ ទី ២ ខែ ធ្នូ ឆ្នាំ ២០០០ សម្តេច បាន អញ្ជើញ ជា អធិបតី ក្នុង ពិធី ប្រគល់ ប័ណ្ណកម្មសិទ្ធិ ដីធ្លី លើកដំបូង នៃ ការចុះបញ្ជី ដីធ្លី ជាង ១.០០០ ក្បាលដី ជូន ប្រជាពលរដ្ឋ នៅ ភូមិ ស្រែ តា សុខ ស្រុក សំរោង ខេត្តតាកែវ ។ សម្តេច បាន ចាត់ទុក ការចុះ ប័ណ្ណកម្មសិទ្ធិ ដីធ្លី នោះ ថា ជា ចំណុច ចាប់ផ្តើម យ៉ាង សំខាន់ ។
សម្តេច ហ៊ុន សែន បាន បន្ថែមថា ការងារ ចុះបញ្ជី ដីធ្លី ជា ការងារ អាទិភាព មួយ របស់ រាជរដ្ឋាភិបាល ដែល ក្រសួង រៀបចំ ដែនដី នគរូបនីយកម្ម និង សំណង់ និង ស្ថាប័ន ពាក់ព័ន្ធ ទាំងអស់ ត្រូវតែ សហការ បន្ត ខិតខំ ជំរុញ ទៅ មុខ ទោះបី ស្ថានភាព កាន់កាប់ ដី បច្ចុប្បន្ន មាន ស្ថិរភាព ជា ទូទៅ ហើយ ក្តី ពីព្រោះ ចំណុច នេះ ជា កិច្ចការ ដ៏ សំខាន់ នៅក្នុង ប្រព័ន្ធ ចុះបញ្ជី ដែល ត្រូវបាន កំណត់ នៅក្នុង ច្បាប់ ភូមិបាល ក៏ ដូចជា ក្នុង ក្រមរដ្ឋប្បវេណី របស់ យើង ជាពិសេស ការទប់ស្កាត់ និង លប់បំបាត់ នូវ ទំនាស់ ដែល កើតចេញ ពី ដីធ្លី ៕
No comments:
Post a Comment