សម្តេចហ៊ុនសែន ការពារចំពោះអាជ្ញាធរសមត្ថកិច្ច ក្នុងរឿងជម្លោះដី នៅខេត្តក្រចេះ
ដោយ : សុខ ភក្តី (ថ្ងៃទី 9 កុម្ភៈ 2012,09:33:PM)
ភ្នំពេញ: សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រតិកម្មទៅនឹងអង្គការសង្គមស៊ីវិល ដែលរិះគន់ថា មន្ត្រីសមត្ថកិច្ច និងអាជ្ញាធររបស់រដ្ឋាភិបាល មិនហ៊ានចាប់ខ្លួនក្រុមសន្តិសុខការពារឲ្យក្រុមហ៊ុនធីធីវ៉ាយ ដែលបាញ់ពលរដ្ឋ ក្នុងជម្លោះដីធ្លី នៅខេត្តក្រចេះឡើយ ទាល់តែមានបទបញ្ជាផ្ទាល់មាត់ពីនាយករដ្ឋមន្ត្រី ទើបអនុវត្ត។ ប៉ុន្តែសម្តេចនាយករដ្ឋមន្ត្រី បានការពារថា សមត្ថកិច្ចបានតាមចាប់ខ្លួនជនដៃដល់ ចាប់តាំងពីថ្ងៃកើតហេតុ គឺនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១២។
នៅក្នុងពិធីសម្ពោធ អាគាររបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី៩កុម្ភៈ ឆ្នាំ២០១២ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា មន្ត្រីរាជការ សព្វថ្ងៃមានសមត្ថភាពមិនទាបជាងមន្ត្រីអង្គការសង្គមស៊ីវិលទេ។ មន្ត្រីអង្គការសង្គមស៊ីវិល ដែលរិះគន់ពីអសមត្ថភាពរបស់មន្ត្រីរដ្ឋាភិបាល ក្នុងការតាមចាប់ខ្លួនជនដៃដល់ ដែលបានបាញ់ពលរដ្ឋនៅខេត្តក្រចេះ គឺដោយសារតែមន្ត្រីសង្គមស៊ីវិលទាំងនោះ មិនធ្លាប់ធ្វើរដ្ឋមន្ត្រី។
សម្តេច ហ៊ុន សែន ក៏បានលើកឡើងថា "គ្នាក៏ចេះធ្វើការដែរ ហើយមន្ត្រីទាំងនេះ ប្រហែលជាបើនិយាយពីចំណេះដឹង ក៏មិនអន់ជាងអស់លោកដែរ។ គេដឹងតួនាទីភារៈកិច្ចរបស់គេ។ បើដូច្នេះមិនមែន មិនចាំបាច់មានអស់លោកហ្នឹងទេ។ ខ្ញុំស៊ីញ៉េ ខ្ញុំដោះស្រាយទាំងអស់ទេ មិនមែនទេ។ គ្រាន់តែមានរឿងខ្លះ ដែលខ្ញុំចាប់យកមកនិយាយតែប៉ុណ្ណោះ”។
សម្តេច ហ៊ុន សែន បានមានប្រសាសន៍បន្តថា "ខ្ញុំសូមផ្តាំទៅអង្គការមិនមែនរដ្ឋាភិបាល និងសង្គមស៊ីវិល ជាទីស្នេហាអើយ មិនមែនគេមិនចាប់ទេ ក៏ប៉ុន្តែជនល្មើសវារត់គេចខ្លួន គេតាមចាប់មិនទាន់បាន។ មិនមែនចាំដល់នាយករដ្ឋមន្ត្រីស្រែក ទើបចាប់ បាននោះទេ។ តែអង្គការមិនមែនរដ្ឋាភិបាល និងសង្គមស៊ីវិលទាំងនោះ បើមិនស្រែកអញ្ចឹងទេតើអ្នកណាឲ្យលុយគាត់។ តាមពិតសមត្តកិច្ចគ្រាន់តែហេតុការណ៍ កើតឡើងភ្លាម គេអនុវត្តភ្លាមទៅហើយ តែអស់លោកឯងមិនដឹង ព្រោះអស់លោក ពុំដែលបានធ្វើរដ្ឋមន្ត្រីពីពេលណា បានត្រឹមធ្វើមេអង្គការ មានគ្នាប៉ុន្មាននាក់ហ្នឹង។ អស់លោកអស់ដឹងទេ តែអស់លោកចេះតែលើកឡើងធ្វើមើលតែរដ្ឋមន្ត្រីទាំងនោះ ជាកូនសិស្សរបស់អស់លោក តែបើធ្វើគ្រូរបស់អស់លោកប្រហែលជាត្រូវជាង។ អស់លោកគ្រាន់តែជាមនុស្ស ដែលអាចមើលឈើមួយដើមៗបាន តែមិនអាចមើលព្រៃទាំងមូលបានទេ។ ចំណែកមន្ត្រីរបស់ខ្ញុំ អាចមើលព្រៃទាំងមូល គួបសមជាមួយនឹងមើលឈើមួយដើមៗបានទៀត ហើយគ្រាន់បើជាងអស់លោក ក្នុងឋានៈជាអង្គការមិនមែនរដ្ឋាភិបាល និងសង្គមស៊ីវិល។ អស់លោកបង្អាប់មន្ត្រីរបស់ខ្ញុំ ជ្រុលពេកហើយ"។
ជាមួយនឹងការលើកឡើងដូច្នេះ សម្តេចហ៊ុនសែន ក៏បានធ្វើការអំពាវនាវជាថ្មីម្តងទៀត ចំពោះប្រជាពលរដ្ឋទាំងអស់ សុំកុំលេងវិធានការរបស់ពួកប្រឆាំង ដែលថា "ឈ្នះបានដី ចាញ់បានលុយ" ដើម្បីរំលោកចូលដីសម្បទាន ដែលរដ្ឋបានប្រគល់ទៅឲ្យក្រុមហ៊ុនឲ្យសោះ។
សូមរម្លឹកថា កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១២ សន្តិសុខក្រុមហ៊ុនធីធីវ៉ាយ របស់ឧកញ៉ា ណា ម៉ារឌី ដែលជាទីប្រឹក្សាសម្តេចនាយករដ្ឋមន្ត្រី បានបាញ់រះលើប្រជាពលរដ្ឋនៅខេត្តក្រចេះ ដែលបានតវ៉ា ប្រឆាំងនឹងការឈូសឆាយដីដាំកៅស៊ូ។ ព្រឹត្តិការណ៍នោះ បណ្តាលឲ្យពលរដ្ឋ ៤ នាក់រងរបួស។
កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១២ ក្នុងពេលបើកសម្ពោធផ្លូវ នៅខេត្តមណ្ឌលគិរី សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាផ្ទាល់មាត់ ឲ្យមានការតាមចាប់ខ្លួនជនដៃដល់ យកមកផ្តន្ទាទោសតាមច្បាប់។ សម្តេចក៏បានព្រមានដល់ក្រុមហ៊ុនឯកជន ដែលទទួលដីសម្បទានទាំងអស់ កុំឲ្យកើតមានអំពើហិង្សាលើប្រជាពលរដ្ឋផងដែរ។
រហូតដល់ព្រឹក ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១២ ក្រុមប៉ូលិសបានចាប់ខ្លួនសន្តិសុខពីរនាក់ របស់ក្រុមហ៊ុនធីធីវ៉ាយ ដោយនាំខ្លួនពីភ្នំពេញ ទៅកាន់ខេត្តក្រចេះ ដើម្បីផ្តន្ទាទោសតាមច្បាប់៕

No comments:
Post a Comment