ប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ, ពលរដ្ឋបុរីកីឡា និងបឹងកក់ សុំឲ្យដោះលែង លោកស្រី យ៉ោម បុប្ជា និងលោកស្រី ទឹម សក្តិមុនី
ភ្នំពេញ: ប្រជាពលរដ្ឋសហគមន៍ដីធ្លី បានជួបជុំគ្នាប្រារព្ធពិធីអបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិ ថ្ងៃ១០ធ្នូ លើកទី៦៤ នៅបុរីកីឡា កាលពីព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១២។ ពិធីជួបជុំនៅសហគមន៍បុរីកីឡា ក្នុងរាជធានីភ្នំពេញ ពុំមានការរំខានពីអាជ្ញាធរមូលដ្ឋានទេ។
នៅក្នុងពិធីប្រារព្ធពិធីសិទ្ធិមនុស្ស ១០ធ្នូនោះ មានការអ្នកចូលរួមប្រមាណ ១០០ នាក់ ដែលមកពីបណ្តាសហគមន៍ដីធ្លីនានា ដូចជាសហគមន៍៣៤៧ អ្នកភូមិបឹងកក់ សហគមន៍ថ្មគោល សហគមន៍ឃ្លាំងសាំង ឬស្សីកែវ និងសហគមន៍ត្រពាំងអញ្ចាញ ព្រមទាំងសកម្មជនសិទ្ធិមនុស្សមួយចំនួន។
នៅក្នុងពិធីនោះ តំណាងសហគមន៍ដីធ្លីនិមួយៗ បានឡើងមានមតិស្រដៀងគ្នា ដូចជា អ្នកស្រី ទេព វន្នី តំណាងសហគមន៍បឹងកក់ បានស្នើសុំឲ្យអាជ្ញារធរគោពសិទ្ធិមនុស្ស អនុវត្តឲ្យបានត្រឹមត្រូវ ក្នុងការគោរពច្បាប់ និងបញ្ឈប់ការបណ្តេញប្រជាពលរដ្ឋ ចេញពីលំនៅដា្នន ដែលគ្មានការផ្តល់សំណងសមរម្យ ផ្តល់កម្មសិទ្ធិដីនៅតំបន់បឹងកក់ និងស្នើយ៉ាងទទូច សុំឲ្យមានការដោះលែងអ្នកស្រី យ៉ោម បុប្ជា តំណាងប្រជាពលរដ្ឋបឹងកក់ និងដោះលែងអ្នកស្រី ទឹម សក្តិមុនី តំណាងសហគមន៍បុរីកីឡា ចេញពីពន្ធនាគារ។
តំណាងស្ត្រីបឹងកក់ ក៏បានស្នើឲ្យមានការបញ្ឈប់នូវអំពើហឹង្សា លើកុមារ និងស្ត្រី ផងដែរ។
សូមបញ្ជាក់ដែរថា នៅថ្ងៃអាទិត្យ ទី៩ ខែធ្នូ ឆ្នាំ២០១២ ប្រជាពលរដ្ឋនៅសហគមន៍ដីធ្លីភូមិស្វាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ត្រូវបានអាជ្ញាធរមូដ្ឋាន រារាំងមិនឲ្យធ្វើពិធីអបអរទិវាសិទ្ធិមនុស្សអន្តរជាតិ ថ្ងៃ១០ធ្នូ ឡើយ។
ដើម្បីសាទរទិវាសិទ្ធិមនុស្សអន្តរជាតិ ថ្ងៃ១០ធ្នូ នៅថ្ងៃច័ន្ទស្អែកនេះ ក្រុមសកម្មជនសិទ្ធិមនុស្សជាតិ និងអន្តរជាតិ នឹងជួបជុំហែក្បួនសិទ្ធិមនុស្ស ទ្រង់ទ្រាយធំ មុននឹងជួបជុំ នៅរាជធានីភ្នំពេញ៕

No comments:
Post a Comment