សម្តេចហ៊ុន សែន ៖ ជម្លោះដីធ្លី បើមានបក្សនយោបាយ និងNGO ពាក់ព័ន្ធ មិនដោះស្រាយឲ្យទេ
ចុះ សែន ឯងដែលជាអ្នកព្រុះហ្នឹង មិន មែនជាមនុស្សមកពី គណបក្សនយោបា យទេអី សែន ឬ សែន ឯងគិតថា ខ្លួន មិនពាក់ពន្ធ័និងបក្សនយោបាយ តែខ្លួនជា កូន សុនខ ព្រុះឲ្យយួន ?
www.akt-media.com
ប្រមុខរដ្ឋាភិបាល ប្រកាសថា នឹងមិនដោះស្រាយ ឬអន្តរាគមន៍លើបញ្ហាដីធ្លីណា ដែលមានគណបក្សនយោបាយ និងអង្គការសង្គមស៊ីវិល ចូលពាក់ព័ន្ធ និងឡូកឡំក្នុងជម្លោះដីធ្លីនោះ ខណៈដែលនៅខេត្តព្រះវិហារ មានករណីជម្លោះដណ្តើមដីធ្លីមួយរបស់អង្គការអេដស៍ មានការតវ៉ាជាពីរក្រុម ហើយមួយក្រុម ដឹកនាំដោយអង្គការក្រៅរដ្ឋាភិបាលមួយ ឡើងទៅតវ៉ាដល់ផ្ទះរបស់សម្តេច នៅភ្នំពេញ។
ក្នុងពិធីចែកប័ណ្ណកម្មសិទ្ធិដល់ប្រជាពលរដ្ឋ នៅខេត្តព្រះវិហារ នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១២ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា បើចង់ឲ្យសម្តេចជួយដោះស្រាយបញ្ហាដីធ្លី សូមកុំឲ្យមាននយោបាយឡូកឡំ។ សម្តេចសូមជូនសារពីទីនេះទៅតែម្តង។ បើមានអ្នកនយោបាយ ចូលឡូកឡំ អង្គការក្រៅរដ្ឋាភិបាល ឬបក្សនយោបាយចូលឡូកឡំហើយ សម្តេចនឹងមិនដោះស្រាយទេ។ សូមបង្កកទុកមួយកន្លែង ព្រោះបើកាលណា មាននយោបាយចូលឡូកឡំហើយ ដោះមិនចេញទេ។ ដោះងាប់ទាំងខ្លួនទៀត ក៏ដោះមិនចេញដែរ។ ដូច្នេះ ម្តេចសូមជូនសារ បើថា ចង់ឲ្យសម្តេចជួយដោះស្រាយ កុំឲ្យអ្នកនយោបាយចូលឡូកឡំ កុំឲ្យអង្គការក្រៅរដ្ឋាភិបាលប្រឆាំង ចូលឡូកឡំ ឲ្យសោះ។
ក្នុងឧិកាសនោះដែរ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសជាថ្មីម្តងទៀតថា នៅក្នុងប្រទេសកម្ពុជា មិនមានអ្នកទោសនយោបាយណាម្នាក់ទេ។ តែមានតែអ្នកនយោបាយ ទៅប្រព្រឹត្តកំហុស ខុសច្បាប់ ត្រូវតុលាការកាត់ទោស ឲ្យជាប់ពន្ធនាគារ។ ក្នុងរឿងនោះ សម្តេចក៏មិនអាច ទៅអន្តរាគមន៍ លើប្រព័ន្ធតុលាការ ដែលសម្តេចថា ជាស្ថាប័នឯករាជ្យ ឲ្យមានការដោះលែងអ្នកទោសបានទេ។
សម្តេច ហ៊ុន សែន បានលើកឡើងថា អង្គការក្រៅរដ្ឋាភិបាលខ្លះ ក៏មានការក្លែងឯកសារ និងស្នាមមេដៃ ក្នុងរឿងដីធ្លី ហើយនៅពេលរដ្ឋាភិបាល រកឃើញកំហុស ក៏ជាប់ទោស ហើយដល់ជាប់ទោស តាំងចាប់ផ្តើមរកអន្តរាគមន៍។ សម្តេចប្រាប់ហើយថា កម្ពុជាអត់មានអ្នកទោសនយោបាយទេវ៉ើ មានតែអ្នកនយោបាយជាប់ទោសព្រហ្មទណ្ឌតែប៉ុណ្ណោះ។ ចង់ឲ្យសម្តេចធ្វើអន្តរាគមន៍ ហើយចោទថា សម្តេចកំពុងត្រួតត្រាតុលាការ។ ដូច្នេះ បើឲ្យសម្តេចទៅអន្តរាគមន៍ដោះលែងអ្នកទោស គឺសម្តេច មិនដូចអ្នកនោះថា ។បើសម្តេចទៅដោះលែងអ្នកទោស តើសម្តេចទៅធ្វើម៉េចជាមួយតុលាការ ព្រោះតុលាការ គេឯករាជ្យរបស់គេ។ យើងធ្វើខុស ក៏ត្រូវតុលាការ គេកាត់ទោសដែរ។ គ្មាននរណាមួយ អាចនៅលើច្បាប់បានទេ៕

No comments:
Post a Comment