របាយការណ៍ស្រាវជ្រាវ ស្តីពី ការផ្លាស់ប្តូរទីលំនៅរបស់ប្រជាជនកម្ពុជា ពីតំបន់ជនបទ ទៅតំបន់ទីប្រជុំជន ឆ្នាំ២០១១ ត្រូវបានធ្វើឡើងដោយក្រសួងផែនការ និងអង្គការមូលនិធិសហប្រជាជាតិ សំរាប់ប្រជាជនប្រចាំប្រទេសកម្ពុជា UNFPA។ របាយការណ៍នោះ ត្រូវបានផ្សព្វផ្សាយ កាលពីព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១២ នៅក្នុងទីក្រុងភ្នំពេញ។ របាយការណ៍បង្ហាញថា ប្រជាជនកម្ពុជាប្រមាណ ៥០ ភាគរយ បានចាកចេញពីស្រុកភូមិនៅជនបទ ចូលមករស់នៅទីក្រុងភ្នំពេញ។ របាយការណ៍ក៏បានបង្ហាញថា ប្រជាជនរស់នៅទីក្រុងភ្នំពេញ សព្វថ្ងៃ បានកើនឡើងដល់ទ្វេដង បើធៀបនឹងជំរឿន កាលពីឆ្នាំ១៩៩៨។ ពោលគឺក្នុងចំណោមប្រជាជនកម្ពុជា ១០នាក់ មានម្នាក់ រស់នៅក្នុងទីក្រុងភ្នំពេញ។
ការសិក្សាស្រាវជ្រាវនោះ បានធ្វើឡើង ក្នុងសំណាកភូមិគំរូ នៅតំបន់ជនបទ ចំនួន ៣៧៥ ភូមិ។ លទ្ធផលនៃការសិក្សាស្រាជ្រាវ ក៏បានបង្ហាញថា ក្នុងចំណោមជន ដែលបានធ្វើចំណាកស្រុកភាគច្រើន គឺជាប្រជាជនវ័យក្មេង នៅក្នុងក្រុមអាយុពី ១៥ ទៅ ២៩ ឆ្នាំ។ នេះជាមូលហេតុមួយ ដែលធ្វើឲ្យអត្រាមនុស្សចាស់ នៅក្នុងភូមិ កាន់តែមានកម្រិតខ្ពស់។ ចំពោះទិដ្ឋភាពយ៉េនឌ័រ ការសិក្សាស្រាវជ្រាវបង្ហាញថា គម្លាតយ៉េនឌ័រ បានកើតមានឡើង នៅក្នុងការផ្លាស់ប្តូរទីលំនៅនៅកម្ពុជា ដោយស្តែងឡើងតាមរូបភាពជាច្រើន។ ក៏ប៉ុន្តែស្ត្រី ដែលបានធ្វើការផ្លាស់ប្តូរទីលំនៅ ហើយរកចំណូល បានតិចជាងបុរស បែរជាស្ត្រីនោះ បានផ្ញើប្រាក់មកក្រុមគ្រួសារនៅស្រុកកំណើត ច្រើនជាងបុរស។
ចំពោះគោលបំណង នៃការផ្លាស់ប្តូរទីលំនៅ ឬចំណាកស្រុកពីជនបទ ចូលមកកាន់ទីក្រុងភ្នំពេញ ត្រូវបានរបាយការណ៍ លើកឡើងថា ភាគច្រើន មកស្វែងរកការងារធ្វើ ដើម្បីរកប្រាក់ចំណូល ជួយផ្គត់ផ្គង់ដល់គ្រួសារ ដែលកំពុងរស់នៅស្រុកកំណើត។ តាមរយៈការអង្កេតជាមួយនឹងមេភូមិ បានបង្ហាញថា ការបាត់បង់កម្លាំងពលកម្មក្នុងភូមិ គឺជាផលប៉ះពាល់អវិជ្ជមានមួយ ដែលបណ្តាលមកពីការធ្វើចំណាកស្រុករបស់ប្រជាជន នៅតាមមូលដ្ឋានទាំងនោះ។
លោកទេសរដ្ឋមន្ត្រី ឆាយ ថន រដ្ឋមន្ត្រីក្រសួងផែនការបានលើកឡើងថា អត្ថប្រយោជន៍នៃការសិក្សាស្រាវជ្រាវនេះ គឺការធ្វើឲ្យមានប្រភពព័ត៌មាន ដែលផ្អែកលើភស្តុតាង សម្រាប់ការរៀបចំគោលនយោបាយ ការធ្វើផែនការ និងការរៀបចំកម្មវិធីវិនិយោគ សំដៅដោះស្រាយនូវផលវិបាកទាំងឡាយរបស់បាតុភូតសង្គម ឬការធ្វើចំណាកស្រុករបស់ប្រជាជនកម្ពុជា។ ចំណែកប្រធានមូលនិធិសហប្រជាជាតិ សំរាប់ប្រជាជន ប្រចាំនៅកម្ពុជា UNFPA បានលើកឡើងថា របាយការណ៍ថ្មីនេះ អាចជួយឲ្យរដ្ឋាភិបាលកម្ពុជា អ្នកតាក់តែងច្បាប់ ម្ចាស់ជំនួយ និងអ្នករួមចំណែកដទៃទៀត សម្រាប់ធ្វើផែនការអភិវឌ្ឍ និងស្វែងរកដោះស្រាយ៕

No comments:
Post a Comment