ដោយ ណាត សុភាព និង អ៊ឹង ប៊ុនថន ថ្ងៃសុក្រ ទី07 កញ្ញា ឆ្នាំ2012 ម៉ោង12:03
យ៉ាងហោចណាស់ កម្មកររោងចក្រហ័ររ៉ស់ ៣នាក់រងរបួស ដោយសារប៉ះទង្គិចជាមួយនឹងក្រុមសមត្ថកិច្ចខណៈពួកគេហែក្បួនបាតុ កម្ម មកសុំអន្តរាគមន៍ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជំរុញឲ្យថៅកែផ្តល់ប្រាក់អត្ថប្រយោជន៍តាមច្បាប់ការងារ។ការប៉ះទង្គិចគ្នានោះ បានកើតឡើងនៅចំនុចគល់ស្ពានស្ទឹងមានជ័យ នៅគ្រាកម្មករជាង១០០នាក់ និងប៉ូលីសប្រហែល៥០នាក់ រារាំងកម្មករកុំឲ្យហែក្បួន ទៅកាន់ផ្ទះលោកនាយករដ្ឋមន្រ្តី។
កម្មការិនី ស៊ឹម ខាន់ អាយុ៣២ឆ្នាំ ដែលរងរបួសជើងម្ខាង និយាយថា នាងត្រូវសមត្ថកិច្ចច្រានពួកគាត់បញ្ចូលឡានដែលកំពុងធ្វើចរា ចរណ៏ ៖ "
ស្តាប់សំឡេង៖ កម្មករម្នាក់ទៀត លោក វ៉ា សារិន អាយុ៤៣ឆ្នាំ ប្រាប់អ្នកយកព័ត៌មានVODនៅទីនោះថា បាតុកម្មនេះ ដើម្បីទាមទារប្រាក់អត្ថប្រយោជន៍ពីក្រុមហ៊ុនចំនួន៥ចំណុច ប៉ុន្តែត្រូវសមត្ថកិច្ចយកអេកូម វាយគាត់ឲ្យរងរបួសចំក ៖ "
ក្រុមសមត្ថកិច្ចទាំងនោះ មិនផ្តល់អត្ថាធិប្បាយដល់អ្នកសារព័ត៌មានទេ។ ចំណែកស្នងការនគរបាលរាជធានីភ្នំពេញ លោក ទូច ណារ៉ុថ មិនអាចសុំការបំភ្លឺបានទេ។
ប្រធានរដ្ឋបាលរោងចក្រហ័ររ៉ស់ លោក ម៉ម ក្រវ៉ាន់ មានប្រសាសន៍ថា ក្រសួងសង្គមកិច្ច ហៅលោកទៅពិភាក្សាពីអ្វីដែលកម្មករទាមទារនេះ នៅម៉ោង៣រសៀលថ្ងៃនេះ។
ប្រធានសហព័ន្ធសហជីពកម្មករប្រជាធិបតេយ្យខ្មែរ លោក រឹម បូរ៉ា មានប្រសាសន៍ថា ដោយសារតែប្រធានក្រុមហ៊ុន មិនដោះស្រាយជូនពួកគាត់ ដែលសុំកុំឲ្យកាត់ប្រាក់អត្ថប្រយោជន៍ សុំកុំចល័តកម្មករ កុំបង្ខំកម្មករផ្តិតមេដៃទទួលកំហុសជាដើមនោះ ទើបកម្មករសម្រេចចិត្តដង្ហែក្បួន សុំការអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ៖ "
កម្មកររោងចក្រហ័ររ៉ស់ អតីតរោងចក្រផ្គួយ នៅខណ្ឌមានជ័យ ដែលធ្វើបាតុកម្មនេះ ធ្លាប់ដាក់ញ្ញតិ្តទៅខុទ្ទកាល័យនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១៤ ខែសីហា ម្តងរួចមកហើយ ដើម្បីឲ្យលោកជួយអន្តរាគមន៍ តែកម្មករថាមិនមានលទ្ធផលនោះទេ៕
No comments:
Post a Comment