Monday, September 3, 2012

អត្រា​ស្លាប់​របស់​កុមារ​ខ្ពស់​គំរាម​ដល់​ការ​អភិវឌ្ឍ | ភ្នំពេញ ប៉ុស្តិ៍


120903_02
កុមារ​កម្ពុជា ក្នុង​ខេត្ត​ឧត្តរ​មាន​ជ័យ​​ ចាក់​ថ្នាំ​វ៉ាក់​សាំង កាល​ពី​ឆ្នាំ​មុន​។ រូបថត ភី​ឡុង
























បណ្តា ​ប្រទេស​នៅ​អាស៊ី​អាគ្នេយ៍​កំពុង​តែ​មាន​កំណើន​សេដ្ឋកិច្ច​ដែល​មិន ធ្លាប់​មាន​ពី​មុន​មក បើ​ទោះបី​ជា​សេដ្ឋ​កិច្ច​ពិភព​លោក​មាន​អស្ថិរភាព​ក៏​ដោយ។
ដើម្បីអាច​ រក្សា​និន្នាការ​នៃ​កំណើន​នេះ​បាន បណ្តា​ប្រទេស​ទាំង​នោះ​ចាំ​បាច់​ត្រូវ​ធ្វើ​យ៉ាង​ណា​ឲ្យ​ពលរដ្ឋ​របស់ ខ្លួន មាន​សុខ​ភាព​ល្អ ជា​ពិសេស​គឺកុមារ។ ទោះ​ជា​យ៉ាង​ណា អត្រា​ស្លាប់​នៃ​កុមារ អាយុ​ក្រោម ៥ ឆ្នាំ​ខ្ពស់ គំរាម​កំហែង​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ទាំង​មូល​នៃ​តំបន់​នេះ។ កុមារ​ប្រហែល ១០ លាន​នាក់ ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ស្ថិត​ក្នុង​ហានិភ័យ​ខ្ពស់​ចំពោះ​ជំងឺ​នានា​ដូច​ជា ជំងឺ​កញ្ជ្រឹល ជំងឺ​ខាន់​ស្លាក់ ជំងឺ​ក្អក​ខ្លាំង ដែល​ជំងឺ​ទាំង​អស់​នេះ សុទ្ធ​តែ​អាច​បង្ការ​បាន តាម​រយៈ​ការ​ចាក់​វ៉ាក់សាំង។
ដូច្នេះ មូល​ហេតុ​អ្វី​បាន​ជា​តំបន់​អាស៊ី​អាគ្នេយ៍ ទុក​ចោល​កុមារ​ច្រើន​សន្ធឹក​សន្ធាប់​បែប​នេះ? សូម្បី​តែ​ក្នុង​បណ្តា​ប្រទេស​ដែល​មាន​អត្រា​ចាក់​ថ្នាំ​វ៉ាក់សាំង ៩០ ភាគ​រយក៏​ដោយ ក៏​ប៉ុន្តែ​បញ្ហា​ប្រឈម​នោះ​គឺ​សមភាព។ កុមារ​ដែល​ស្ថិត​ខាង​ក្រៅ​ខែល​ការពារ​ដោយ​វ៉ាក់​សាំង តែង​តែ​មាន​ជីវភាព​ក្រីក្រ និង​បាត់បង់​ឱកាស។ កុមារ​ទាំង​នេះ ងាយ​រង​គ្រោះ​មាន​ជំងឺ ដោយ​សារ​អាហារ​ជីវជាតិ​មិន​ល្អ ការ​រស់​នៅគ្មាន​អនាម័យ និង​គុណភាព​ទឹក​មិន​ល្អ។ នៅ​ពេល​ពួកគេ​ឈឺ ថ្លៃ​ចំណាយ​ព្យាបាល​ធ្វើ​ឲ្យ​គ្រួសារ​កាន់​តែ​ក្រីក្រ​ថែម​ទៀត។ ឪពុក​ម្តាយ ដែល​ធ្វើ​ការ​ពេល​ថ្ងៃ ត្រូវ​មើល​ថែ​ទាំ​កូន​ដែល​កំពុង​ឈឺ ខណៈ​ពេល​ដែល​ពួកគេ​ប្រើ​ប្រាស់​ប្រាក់​សន្សំ​របស់​ខ្លួន​អស់ និង​មិន​អាច​រក​ប្រាក់​ចំណូល​ប្រចាំ​ថ្ងៃ​បាន ជា​ហេតុ​រុញ​ច្រាន​ពួកគេ​ឲ្យ​ធ្លាក់​ចូល​ក្នុង​ភាព​ក្រីក្រ​កាន់​តែ ជ្រៅ​ទៅៗ។
ការចាក់ថ្នាំ​វ៉ាក់​សាំង​ជា​អន្តរា​គមន៍ សុខាភិបាល ដែល​ចំណាយ​តិច​បំផុត​មួយ ដែល​អាច​បង្ការ​កុមារ​រាប់​លាន​នាក់​កុំ​ឲ្យ​ឈឺ និង​បញ្ចៀស​ការ​ស្លាប់។
នៅ​ពេល​ប្រទេស​នានា ផ្តោត​លើ​អ្នក​ក្រីក្រី​បំផុត ក្នុង​ចំណោម​អ្នក​ក្រីក្រ ហើយ​ចាក់​ថ្នាំ​វ៉ាក់​សាំង​ដល់​កុមារ ដែល​បាត់​បង់​ឱកាស ប្រទេស​ទាំង​នោះ នឹង​ទទួល​បាន​ផល​សង្គមកិច្ច​និង​សេដ្ឋកិច្ច។
បើទោះបីជា មូល​ហេតុ​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​កុមារ​មិន​ទទួល​បាន​ថ្នាំ​វ៉ាក់​សាំង មាន​លក្ខណៈ​ដូច​គ្នា​ចំពោះ​ប្រទេស​ទាំង​អស់ ប្រទេស​នីមួយៗ មាន​បញ្ហា​ប្រឈម​ពិសេស​របស់​ខ្លួន ហើយ​ត្រូវ​រក​វិធី​សាស្រ្ត​ផ្ទាល់​ខ្លួន ដើម្បីដោះ​ស្រាយ​បញ្ហា​នោះ។ ចាំ​បាច់​ត្រូវ​សម្រួល​ការ​ផ្តល់​សេវា​សុខា​ភិបាល ដើម្បី​ឲ្យ​អ្នករក​ចំណូល​ប្រចាំ​ថ្ងៃ អាច​នាំ​កុមារ មក​ចាក់​ថ្នាំ​វ៉ាក់​សាំង​បាន ដោយ​ពួកគេ មិន​បាត់​បង់​ប្រាក់​ចំណូល​របស់​ខ្លួន​ឡើយ។ ការ​បង្កើន​ចំនួន​មណ្ឌល​ចាក់​ថ្នាំ​វ៉ាក់​សាំង និង​ភាព​ញឹក​ញាប់ នៃ​ពេល​វេលា​ចាក់​ថ្នាំ​វ៉ាក់​សាំង ព្រម​ទាំង​ការ​ពង្រឹង​ហេដ្ឋា​រចនា​សម្ព័ន្ធ ដូច​ជា​ការ​រក្សា​ថ្នាំ​វ៉ាក់​សាំង ឲ្យ​ត្រជាក់ និង​ការ​ដឹក​ជញ្ជូន​នឹង​ជួយ​ប្រទេស​នានា​ឲ្យ​សម្រេច​បាន​នូវ​គោល​ដៅ​ចាក់ ថ្នាំ​វ៉ាក់​សាំង​របស់​ខ្លួន។
ដោយយល់​ដឹង​អំពី​ផល​ប៉ះពាល់​នៃ គម្លាត​សមភាព​នេះ មក​លើការ​ចាក់​ថ្នាំ​វ៉ាក់​សាំង​លើ​កុមារ ប្រទេស​ទាំង ១១ នៅ​តំបន់​អាស៊ី​អាគ្នេយ៍​របស់​អង្គការ​សុខ​ភាព​ពិភព​លោក បាន​សម្រេច​ចិត្ត​ផ្តោត​កិច្ច​ខិតខំ​ប្រឹង​ប្រែង​របស់​ខ្លួន លើ​កុមារ​ក្នុង​តំបន់ ដែល​ការ​ចាក់​ថ្នាំ​វ៉ាក់​សាំង​ស្ថិត​ក្រោម ៨០ ភាគរយ។ ជម្លោះ និង​អំពើ​ហិង្សា បាន​រារាំង​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ប្រទេស​មួយ​ចំនួន ក្នុង​ការចូល​ទៅ​ដល់ និង​ចាក់​ថ្នាំ​វ៉ាក់​សាំង​ឲ្យ​កុមារ។ កត្តា​ភូមិ​សាស្រ្ត មាន​ផល​ប៉ះ​ពាល់​លើ​ការ​ចាក់​ថ្នាំ​វ៉ាក់​សាំង ក្នុង​ប្រទេស​ជា​ច្រើន។ ប្រទេស​មួយ​ចំនួន​ក៏​កំពុង​ជួប​ការ​លំបាក​ក្នុង​ការ​ផ្តល់​ហិរញ្ញវត្ថុ ដល់​ការ​ចាក់​ថ្នាំ​វ៉ាក់​សាំង ដែល​បាន​ជ្រើស​រើស​ដាក់​បញ្ចូល​ក្នុង​កម្មវិធី​ចាក់​ថ្នាំ​វ៉ាក់​សាំងរបស់ ខ្លួន​ផង​ដែរ។ វា​ជា​ការ​សំខាន់​ដែល​ត្រូវ​មាន​មូលនិធិ​គ្រប់​គ្រាន់​សម្រាប់​ថ្នាំ វ៉ាក់​សាំង​ទាំង​នេះ។
អសមត្ថភាព​ក្នុង​ការ​ផ្តល់​សេវា​សុខា​ភិបាល ធ្វើ​ឲ្យ​យឺតយ៉ាវ​ដល់​វឌ្ឍនភាព​សេដ្ឋកិច្ច ហើយ​ការ​ចាក់​ថ្នាំ​វ៉ាក់​សាំង​ គឺ​ជា​ឧបករណ៍​សំខាន់​មួយក្នុង​ការ​បង្ការ​ករណី​ឆ្លង​​ជំងឺ និង​ស្លាប់​បាត់​បង់​ជីវិត។
ពេលវេលា​មក​ដល់​ហើយដែល​ត្រូវ​វិនិយោគ លើ​សមភាព​ដើម្បី​ធានា​បន្ត​ការ​អភិវឌ្ឍ​សង្គម​កិច្ច​និង​សេដ្ឋកិច្ច នៅ​តំបន់​អាស៊ី​អាគ្នេយ៍។ TK /Bangkok Post
វេជ្ជ​បណ្ឌិត Samlee Plianbangchang ​ជា​នាយក​ប្រចាំ​តំបន់​ នៃ​អង្គ​ការ​សុខភាព​ពិភព​លោក (WHO) ​នៅអាស៊ី

No comments:

Post a Comment