ពលរដ្ឋនៅភ្នំពេញ ប្រមូលផ្តុំគ្នាបួងសួងសុំសន្តិភាពសម្រាប់កម្ពុជា
ដោយ ញឹម សុខន និងស៊ុន ណារិន ថ្ងៃសុក្រ ទី21 កញ្ញា ឆ្នាំ2012 ម៉ោង11:40

ការប្រារព្ធទិវា សន្តិភាពពិភពលោក នៅក្បែរព្រះអង្គដងកើ (រូបថត CCHR)
ស្តាប់សំឡេង៖ ជាមួយគ្នានោះដែរ តំណាងអ្នកកាន់សាសនានីមួយៗមានអ្នកកាន់សាសនាព្រះពុទ្ធសាស នាឥស្លាម និងអ្នកកាន់សាសនាគ្រឹស្ត ក៏បានឡើងចាប់អារម្មណ៍ផងដែរ ៖”ដំបូងបំផុតយើងត្រូវឲ្យ ស្គាល់សីល កាលណាយើងមានសីលហើយ យើងអាចលះបង់នៅលោភៈ ទោសៈ ពីសណ្ដានជាហេតុនាំមកនៅទីស្ងប់ទាំងអស់គ្នា។ ព្រះគម្ពីរដែលព្រះអង្គបង្ហាញអំពីទិសដៅផ្សាយរបស់ព្រះយេស៊ូ គ្រិស្ត ដែលព្រះអង្គចង់ឲ្យមនុស្សគ្រប់គ្នា ប្រកាន់គោលនយោបាយ និងនិន្នាការ ស្រឡាញ់គ្នាទៅវិញទៅមក។ ពាក្យទូន្មាននិងស្ដាប់នៅក្នុងគម្ពីរអាកូអាន ដែលព្រះអាឡោះជាម្ចាស់ បានមានបន្ទូលថា គ្មានជនណាម្នាក់ អាចរំលោភបំពានលើជនដែលមិនបំពានលើរូបពួកគេនៅក្នុងសាសនា ក៏ដូចជា មិនបានបណ្ដេញពីគេចេញពីផ្ទះសម្បែងពួកគេ” ។ ប្រធានបណ្តាញយុវជនកម្ពុជា លោក ទឹម មាល័យ ឲ្យដឹងដែរថា ការជួបជុំគ្នានៅថ្ងៃនេះ ជាសារមួយបន្ថែមទៀតទៅរដ្ឋាភិបាល និងប្រជាពលរដ្ឋទាំងអស់ឲ្យចេះរួមគ្នា ពង្រឹងសាមគ្គីភាព ក្នុងសង្គម បើទោះបីអ្នកទាំងនោះប្រកាន់សាសនាផ្សេងៗគ្នាក៏ដោយ ៖”ជាពិសេស ចង់បណ្ដុះផ្នត់គំនិតយុវជន និងសាសនាផ្សេងៗគ្នាឲ្យចេះស្រឡាញ់គ្នា។ មិនមានសង្គ្រាមខាងសាសនា មិនមានសង្គ្រាមខាងផ្សេងៗ ប៉ុន្តែបញ្ហាផ្លូវចិត្ត ឬបញ្ហាទាំងអស់នេះនោះទេ ។ ធ្វើឲ្យគាត់ចូលរួមពង្រឹងសន្ដិភាពនេះបន្តទៀត”។ មន្រ្តីស៊ើបអង្កេតជាន់ខ្ពស់នៅអង្គការលីកាដូ អំ សំអាត ដែលឃ្លាំមើលការប្រមូលផ្តុំបានសាទរទៅនឹងការប្រមូលផ្តុំ ដោយសន្តិវិធីនេះ ប៉ុន្តែលោកសោកស្តាយនៅពេលដែលសាលារាជធានីភ្នំពេញ រឹតបន្តឹងសេរីភាពក្រុមអ្នកបញ្ចេញមតិមិនឲ្យដង្ហែក្បួន ៖”ខ្ញុំ គិតថាបើសិនជាបើកឲ្យទូលាយនេះ ជាការជួយទៅដល់រាជរដ្ឋាភិបាលទៅវិញទេ។ បើសិនជារដ្ឋាភិបាលលោកមិនមានពេលក្នុងការប្រារព្ធពិធីសន្តិភាព ពិភពលោកនេះ គួរតែអនុញ្ញាតឲ្យសាធារណជន ដែលលោកមានបំណងក្នុងការប្រារព្ធនេះ។ ប្រារព្ធឲ្យបានទូលំទូលាយ បង្ហាញទៅអ្នកដទៃទៀតគាត់យកគំរូដើរតាមតែសន្តិភាព កុំប្រើប្រាស់អំពើហិង្សាជាបន្តទៀត”។ នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ សាលារាជធានីភ្នំពេញ បានជូនដំណឹងហាមក្រុមការងារនេះ ប្រារព្ធទិវាសន្តិភាពអន្តរជាតិនៅវត្តភ្នំ និងដង្ហែក្បួនតាមការគ្រោងទុកដោយមិនបញ្ជាក់មូលហេតុ។
បើតាមក្រុមការងារដើម្បីសន្តិភាពនេះ បានឲ្យដឹងដែរថា កម្ពុជាបានប្រារព្ធពិធីនេះនៅ ៨ខេត្តក្រុង គឺមាននៅភ្នំពេញ កំពង់ធំ កំពង់ចាម សៀមរាប កំពង់ស្ពឺ បាត់ដំបង បន្ទាយមានជ័យ និងព្រះវិហារ៕
No comments:
Post a Comment