សៀ ភារម្យ អគ្គលេខាធិការដ្ឋានសិទ្ឋិលំនៅដ្ឋាន ត្រូវបាន ហ៊ុន សែន បញ្ជាឲ្យក្រុមក្មេងវត្តទាត់ក្មេងវាំងគម្រាមជាសាធារណៈ
ដោយ. ឆាំ ឆានី
២៣ កញ្ញា ២០១២
ការគម្រាមជាសាធារណៈរបស់ក្រុមក្មេងវត្តដែលគេដឹងថា ជាក្រុមដែលរៀបចំឡើងដោយលោក ហ៊ុន សែន សំរាប់បង្រ្កាបបាតុកម្មដោយសន្តិវិធីរបស់សកម្មជនប្រជាធិបតេយ្យ អង្គការសង្គមស៊ីវីល សហជីព និស្សិតបញ្ញវន្ត័ និងគណបក្សប្រឆាំង ជាដើម ។ នៅពេលនេះបានចេញសេចក្តីថ្លែងការណ៍គម្រាមដល់អាយុជីវិតរបស់លោក សៀ ភារម្យ អគ្គលេខាធិការដ្ឋានសិទ្ឋិលំនៅដ្ឋាន បន្ទាប់ពីលោក បានផ្តល់បទសម្ភាសន៍ឲ្យវិទ្យុអាស៊ីសេរីស្តីការប្រើប្រាស់កម្លាំងយុវជនទៅវាស់ដីជូនប្រជាពល រដ្ឋ ។ការគម្រាបរបស់ក្រុមក្មេងវត្តមកលើលោក សៀ ភារម្យ នេះមិនត្រូវបានអាជ្ញាធរចាត់វិធានការតាមផ្លូវច្បាប់ ចំពោះបទល្មើសរបស់ក្រុមក្មេងវត្តនោះទេ តែអ្វីគួរឲ្យកត់សម្គាល់នោះគឺ វិទ្យុ ទូរទស្សជាតិ និងឯកជន នៅទូទាំងប្រទេសកម្ពុជា បានជួយផ្សព្វផ្សាយនូវការគម្រាមនេះយ៉ាងទូលំទូលាយទៀត ។ ទាំងនេះជាការបញ្ជាក់ឲ្យឃើញថា វប្បធម៌និទណ្ឌភាពបាននិងកំពុងលើកទឹកចិត្តដល់ក្រុមដែលគាំទ្រលោក ហ៊ុន សែន ក្នុងកាគម្រាម សម្លាប់ អាយុជីវិតសកម្មជនប្រជាធិបតេយ្យ អង្គការសង្គមស៊ីវីល ដែលធ្វើការទាមទារនូវសិទ្ឋិសេរីភាពជូនប្រជាពលរដ្ឋខ្មែរ ៕
No comments:
Post a Comment