Friday, August 17, 2012

Borei Keila residents held a press conference to reject Suy Sophan's claim

ពលរដ្ឋបុរីកីឡា ធ្វើការតវ៉ាមុខសាលាដំបូងរាជធានីភ្នំពេញ សុំ​ឲ្យ​តុលាការ​ជួយ​រក​យុត្តិធម៌។​រូបថតម៉ៃ វិរៈ

ពលរដ្ឋ​​បុរី​កីឡាធ្វើ​សន្និសីទ​កាសែត​បដិសេធ ​សំដី​របស់​លោក​ស្រីស៊ុយ​ សុផាន

Friday, 17 August 2012
ឆាយ ច័ន្ទនីដា
The Phnom Penh Post

ភ្នំពេញៈពលរដ្ឋ​សហគមន៍​បុរី​កីឡា​ ដែល​រង​ការ​បណ្តេញ​ចេញ​ពី​លំនៅ​ដ្ឋាន​គ្មាន​ផ្ទះ​សម្បែង​សមរម្យ​រស់​នៅ បាន​ធ្វើ​សន្និសីទ​កាសែត​​កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ បដិសេធ​សំដី​របស់​លោក​ស្រី ស៊ុយ​ សុផាន ប្រធាន​ក្រុមហ៊ុន​ផាន​អ៊ីម៉ិច ចុះ​ផ្សាយ​ក្នុង​ទំព័រ​សារព័ត៌មាន​កាល​ពី​សប្តាហ៍​មុន។

អ្នក​ស្រី​ ជុំ​ ង៉ាន់ តំណាង​សហគមន៍​បុរី​កីឡា និង​ពលរដ្ឋ​១១៧​គ្រួសារ​ដែល​បាន​ប្តឹង​ក្រុមហ៊ុន​ផានអ៊ីម៉ិច​ឲ្យ​គោរព​កិច្ច ​សន្យា​សង់​អគារ​ឲ្យគ្រប់​១០​ល្វែង​ជូន​អ្នក​បុរី​កីឡា ​ក្នុង​ខណ្ឌ​៧​មករា​ ដើម្បី​បាន​រស់​នៅ​អភិវឌ្ឍន៍​នៅ​នឹង​កន្លែង ថ្លែង​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា លោក​ស្រី ស៊ុយ​ សុផាន បាន​និយាយ​តាម​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ចុះ​ថ្ងៃ​ទី​១០ សីហា​ថា លោក​ស្រី​នឹង​មិន​គិត​គូរ​ផ្តល់​ផ្ទះ​ឲ្យ​ អ្នក​ដែល​ត្រូវ​បាន​បណ្តេញ​ចេញ​នេះ​ទេ ព្រោះ​អ្នក​ទាំង​នេះ​បាន​ផ្ទះ​ពី​ក្រុម​ហ៊ុន​រួច​ហើយ​និង​លក់​ផ្ទះ​ឲ្យ​គេ​ បន្ត​ ដោយ​សារ​ជីវ​ភាព។

No comments:

Post a Comment