Friday, August 17, 2012

Borei Keila children cry in the streets to demand for promised housing




ក្រុម​កុមារ​បុរី​កីឡា យំ​ននៀល​ដី ទាមទារ​ឲ្យ​ក្រុមហ៊ុន​សង់​អគារ​ពីរ​បន្ថែម​តាម​កិច្ចសន្យា​

ថ្ងៃទី 17 សីហា 2012 | ដោយ: រតនា
Cambodia Express News

ភ្នំពេញ: ​ពលរដ្ឋ​ បុរី​កីឡា​ប្រមាណ ៥០​នាក់ និង​ក្រុម​កុមារ​តូចៗ​ផង​នោះ បាននាំគ្នា​មក​ធ្វើការ​តវ៉ា កាលពី​ព្រឹក​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០១២ នៅក្បែរ​ស្នាក់ការ​ក្រុមហ៊ុន​ផាន​អ៊ី​ម៉ិច ដោយ​ទាមទារ​ឲ្យ​ក្រុមហ៊ុន​គោរព​ទៅតាម​កិច្ចសន្យា សង់​អគារ​ពីរ​បន្ថែម ឲ្យ​បាន​គ្រប់​ដប់​អគារ​។​

​នៅក្នុង​សកម្មភាព​តវ៉ា ដែលមាន​ការចូលរួម​ពី​សំណាក់​កុមារ ​តូចៗ​ដែរនោះ ពួកគេ​បាន​យំ ​ននៀល​នៅលើ​ដី ស្រែក​ទាមទារ​ឲ្យ​ក្រុមហ៊ុន​គោរព​តាម​កិច្ចសន្យា សង់​ពីរ​អគារ​បន្ថែមទៀត ពីព្រោះ​មកដល់ពេលនេះ ឪពុកម្តាយ​ពួកគេ​មួយចំនួន នៅ​មិនទាន់បាន​ចំណែក​អគារ​ស្នាក់​នៅទេ​។ កា​រយំ​ននៀល​របស់​ក្រុម​កុមារី​ទាំងនេះ បានធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង ពី​សំណាក់​បណ្តាញសារព័ត៌មាន​ជាតិ និង​អន្តរជាតិ ព្រមទាំង​អង្គការសិទ្ធិមនុស្ស​ផងដែរ​។

​ប្រជាពលរដ្ឋ​បុរី​កីឡា សូម​ធ្វើការ​បដិសេធ​ទាំងស្រុង ចំពោះ​ការលើកឡើង​របស់លោក​ស្រី ស៊ុយ សុផាន ប្រធាន​ក្រុមហ៊ុន​ផាន​អ៊ី​ម៉ិច កាលពី​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០១២ តាមរយៈ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ដែល​លោកស្រី​បាន​ចោទប្រកាន់ថា “​ពួកយើងខ្ញុំ​ដែល​កំពុងធ្វើការ​តវ៉ា​រាល់ថ្ងៃ គឺជា​ការទាមទារ​ជាថ្មី​របស់​ពួកយើង បន្ទាប់ពី​ទទួលបាន​ផ្ទះ ហើយ​បាន​លក់​ដោយសារតែ​ពួកយើង​ក្រ​ពេក និង​ជំពាក់​លុយ​គេ យើងខ្ញុំ​សូមបញ្ជាក់ថា ការលើកឡើង​នេះ គឺជា​រឿង​មិន​ពិត​ទេ​”​។​

No comments:

Post a Comment