Wednesday, August 22, 2012

អាជ្ញាធរ ​ក្រុង​ប៉ោយប៉ែត រន្ថាន់​​ប្រជាពល​រដ្ឋ​ឲ្យ​រុះ​លំនៅ​ដ្ឋាន​​ចេញ​ពី​ក្បែរ​ផ្លូវ​​រថភ្លើង​

ដោយៈមាស មុន្នី

Wednesday 22 August 2012 - 8:36 am អាជា្ញធរ​ក្រុង​ប៉ោយ​​ប៉ែត​ បាន​ដាក់​ការ​ជម្រុញ​​យ៉ាង​រន្ថាន់​​ជា​ថ្មី​ទៀត ឲ្យ​​ប្រជាពលរដ្ឋ​​មាន​​ទី​លំនៅ​សង្ខាង ផ្លូវ​រថភ្លើ​ង​​ដែល​នៅ​សេសសល់​១១១គ្រួសារ​ រុះរើ​ផ្ទះសម្បែង​​របស់​ពួក​គេ​ចេញ​ ដើម្បី​បើ​ក​ផ្លូវ​ឲ្យ​ការ​ជួសជុល​ និង ស្ដារ​ផ្លូវ​ដែក​​ដ៏​ជរា​​​ នេះ ។
ផ្លូវ រថភ្លើង កម្ពុជា កាល នៅ ជួសជុល ដោយ ក្រុម ហ៊ុន Toll ពី ប្រទេស អូស្ត្រាលី
ផ្អែក​តាម​សេចក្ដី​ជូនដំណឹង​​លេខ ០​៤៦ស.ជ.ណ​ចុះថ្ងៃ​ទី ១១ កក្កដា ឆ្នាំ ២០១២ បាន​ឲ្យ​ដឹង​ថា លំ​នៅ​​ដ្ឋាន និង សំណង់​ផ្សេងៗ ស្ថិត​ក្នុង​ភូមិ​​ចំនួន​៥ ( ភូមិ ផ្សារកណ្ដាល ភូមិ គីឡូម៉ែត្រលេខ៤ ភូមិ អូរជ្រៅ ភូមិ ក្បាលកោះ និង ភូមិ ប៉ោយប៉ែត )នឹង តម្រូវ​​ឲ្យ​​រុះរើ​​រយៈ​ពេល​៣ថ្ងៃ ។
ប៉ុន្តែ​បើ​ទោះ​​​ជា​មាន​សេចក្ដី​ជូន​ដំណឹង​​និង​ការ​ចុះ​មក​ជម្រុញ​​ដោយ ​​ផ្ទាល់​​​​ពី​មន្ត្រី​អាជ្ញាធរ​​ជា​ញឹក​ញាប់​ក្ដី​ ក៏​ការ​និយាយ​​មិន​ត្រូវ​គ្នា​​រូវ​ខាង​តម្លៃ បាន​ធ្វើ​​ឲ្យ​​ប្រជាពលរដ្ឋ​បដិសេធ​​ការ​រុះ​រើ​ ហើយ​​បន្ត​រស់​នៅ​ក្នុង​លំនៅ​ដ្ឋាន​របស់​គេ​​​​​រហូត​​មក​​ដល់​ពេល​នេះ ខណៈ​​ដែល​មាន​​ប្រជាពលរដ្ឋ​​ប្រមាណ​ជាង​​៦រយ​​គ្រួសារ​បាន​​យល់ព្រម​​ចាកចេញ ​កាល​ពី​លើក​មុន​ ជា​ថ្នូរ​នឹង​ការ​ទទួល​បាន​​ដី​​ទំហំ ៧ ម៉ែត្រ គុណ និង១៥​ម៉ែត្រ ដែល​មាន​​ចម្ងាយ ៧រយ ម៉ែត្រពីទីតាំង​ចាស់​ ។
ការ​រន្ថាន់​​ឲ្យ​​មាន​ការ​រុះរើ​លំនៅដ្ឋាន​ជា​ថ្មី​នេះ បាន​ធ្វើ​ឡើង​​ខណៈ​ដែល​​ក្រុម​ហ៊ុន Rail Cervics (Cambodia)Ltd ​ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល​ចិន​​បាន​ដា​ក់​សំណើទៅ​​ រ​ដ្ឋាភិបាល​សុំ​ស្ដារ​ផ្លួវ​រថភ្លើង​ដែល​មាន​ស្រាប់​​ទាំង​នេះ ជា​មួយ​ប្រាក់​គម្រោង​​៨៥០​លាន​ដុល្លារ​ បន្ទាប់​ពី​ការ​​ដក​​ខ្លួន​​ចេញ​​របស់​ក្រុមហ៊ុន​Toll ពី​ប្រទេស​អូស្ត្រាលី​ ដោយ​សារ​បញ្ហា​ការ​ដោះស្រាយ​សំណង​លំនៅ​​ដ្ឋាន​ដល់​ប្រជាពលរដ្ឋ​ដែល​ ពាក់ព័ន្ធ​ទាំង​នោះ៕

No comments:

Post a Comment