ដោយៈ សិលាពល
Wednesday 22 August 2012 - 7:16 am បើទោះបីជានាយករដ្ឋមន្ត្រីខ្មែរ បានប្រកាសដោយមាត់ខ្លួនឯងពីការផ្អាកជាបណ្ដោះអាសន្ននូវការ ផ្ដល់ដីសម្បទានសេដ្ឋកិច្ច ដោយគ្មានពេលកំណត់ក្ដី ក៏ជាបន្តបន្ទាប់គេរកឃើញថា មានផ្ទៃដីរាប់សែនហិកតាត្រូវបានផ្ដល់ទៅឲ្យក្រុមហ៊ុន ។ ហើយគ្រាន់តែនៅក្នុងខែសីហានេះ មានផ្ទៃដី២៣១៨២ហិកតា ក្នុងខេត្ត ព្រះវិហារ ត្រូវបានកាត់ទៅឲ្យក្រុមហ៊ុនចំនួន៣ ។
ផ្ទៃដីព្រៃឈើ
ដែលរដ្ឋាភិបាល ហ៊ុន សែន បាន ផ្ដល់ ទៅ ឲ្យ ក្រុម ហ៊ុន ឯកជន ក្រោម របស់ ដែល
ហៅ ថា សម្បទាន សេដ្ឋកិច្ច
ការធ្វើសម្បទានដីសេដ្ឋកិច្ច ទៅឲ្យក្រុមហ៊ុនឯកជននេះ ម្ដងហើយម្ដងទៀត ត្រូវបានក្រុមអង្គការសង្គមស៊ីវិល និង បក្សប្រឆាំងបន្ទរការរិៈគន់យ៉ាងខ្លាំងក្លា អំពីភាពហន្តរាយ ព្រៃឈើ សត្វព្រៃ និង បង្កឲ្យមានជម្លោះដីធ្លីស្ទើរតែទូទាំងប្រទេស ៕
No comments:
Post a Comment