ដោយ ញឹម សុខន និង អ៊ឹង ប៊ុនថន
ថ្ងៃអង្គារ ទី14 សីហា ឆ្នាំ2012 ម៉ោង17:54
យ៉ាងហោចណាស់ មានផ្ទះប្រជាពលរដ្ឋជិត ១០០ខ្នង នៅសង្កាត់លេខ១
ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ
ត្រូវបានវាយកំទេចចោល
នៅពេលកម្លាំងសមត្ថកិច្ចចុះអនុវត្តសាលក្រមនៅថ្ងៃ
អង្គារនេះ។
ប្រជាពលរដ្ឋនៅក្រុម១៦ ភូមិ៣ សង្កាត់លេខ១ បានឲ្យ VOD
ដឹងនៅថ្ងៃអង្គារ ទី១៤ ខែសីហានេះថា
មានកម្លាំងសមត្ថកិច្ចចំរុះរបស់ខេត្តនេះរាប់រយនាក់
ប្រដាប់ដោយអាវុធបានយកគ្រឿងចក្រមកឈូសកំទេចផ្ទះពួក
គេអស់ជិត ១០០ខ្នង ដោយអត់មានផ្តល់សំណងទេ
ហើយយកដីនោះប្រគល់ឲ្យមន្ត្រីម្នាក់នៅកំពង់ផែ លោក
ច័ន្ទ កាំង ជាអ្នកឈ្នះក្តី ៖ “ឈូសអស់ហើយ ឈូសផ្ទះប្រជាជន
ជិតមួយរយខ្នង ឈូសអស់ហើយទាំងតូចទាំងធំ ឈូសរលំដល់ដីអស់ហើយ
ប្រហែលជាល្ងាចហ្នឹង គេបញ្ជាអោយយើងចេញ
ហើយអត់ដឹងទៅដេកនៅឯណាទេ ប្រជាជន ថ្ងៃហ្នឹងមេឃភ្លៀងមេឃអីផង
ពិបាកណាស់ ទោះបីស្រែកក៏ស្រែកមិនកើត ដេកយំក៏យំមិនកើត
ធ្វើស្អីក៏ធ្វើមិនកើតដែរ គេអត់គិតពីសុវត្ថិភាពប្រជាជនទេ”។VOD មិនអាចសុំអត្ថាធិប្បាយពី លោក ច័ន្ទ កាំង ភាគីឈ្នះក្តីបានទេនៅរសៀលថ្ងៃអង្គារនេះ។ ចំណែកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះសីហនុ លោក ប៊ូ ប៊ុនហាង ក៏មិនធ្វើអត្ថាធិប្បាយដែរ ដោយរុញឲ្យទៅសួរចៅក្រម លិ សុខា ដែលមិនអាចទាក់ទងបាន។
មន្ត្រីសម្របសម្រួលរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក ប្រចាំខេត្តព្រះសីហនុ លោកស្រី ជៀប សុធារី អះអាងថា ពិតជាមានកម្លាំងសមត្ថកិច្ចចុះអនុវត្តសាលក្រម ហើយបានវាយកំទេចផ្ទះពលរដ្ឋនៅតំបន់នោះមែន ប៉ុន្តែអ្នកស្រីមិនដឹងច្បាស់ពីចំនួនខូចខាតទេ ៖ “ទោះបីយ៉ាងណាក៏ដោយ យើងនៅតែសំណូមពរសុំអោយអាជ្ញាធរហ្នឹង ទុកដីអោយពួកគាត់ផង ឥឡូវហ្នឹងផ្ទះសម្បែងវាអស់ហើយ ហើយបើសិនជាថា ដីដែលថាដោះគោលនយោបាយ អោយពួកគាត់ហ្នឹង បែរជាមិនអោយគាត់វិញហ្នឹង គាត់វារឹតតែវឹកវរជាងហ្នឹងទៀត ឥឡូវហ្នឹងវាគ្រាន់តែអត់ផ្ទះនៅទេ ប៉ុន្តែបើវាអស់ដីទៀត មានអីទៀត ផ្ទះក៏អស់ ដីក៏អត់ មានលុយឯណាធ្វើ”។
មន្ត្រីអាដហុកដដែល បានឲ្យដឹងថា ទំនាស់ដីទំហំជាង ៥ហិកតានេះ បានអូសបន្លាយតាំងពីឆ្នាំ២០០៦ ហើយពលរដ្ឋធ្លាប់ប្តឹងទាស់ និងសាលក្រមនេះម្តងរួចមកហើយ ប៉ុន្តែលោកស្រីអះអាងថា ដោយពលរដ្ឋទាំងនោះមិនមានលុយបង់ពន្ធប្រថាប់ក្តី លើបណ្តឹងទាស់របស់ខ្លួន ទើបធ្វើឲ្យសាលក្រម ចូលជាស្ថាពរ៕
No comments:
Post a Comment