ដោយ ស៊ុន ណារិន ថ្ងៃព្រហស្បតិ៍ ទី30 សីហា ឆ្នាំ2012 ម៉ោង16:37

លោក សូរិន្ទ ពិតសុវណ្ណ អគ្គលេខាធិការអាស៊ាន (រូបថត ពៅ មេត្តា)
ស្តាប់សម្លេង៖ លោកមានប្រសាសន៍បន្ថែមថា សហរដ្ឋអាមេរិកនៅតែជាដៃគូសំខាន់សម្រាប់អាស៊ាន ដែលតម្លៃនៃការនាំចេញ និងនាំចូលរវាងអាស៊ាន និងសហរដ្ឋអាមេរិកមានការកើនឡើងគួរឲ្យកត់សម្គាល់។ ឯកអគ្គរដ្ឋទូតអាមេរិក លោក ដេវិដ ខាដិន(Devid Khaden) មានប្រសាសន៍ថា សហរដ្ឋអាមេរិកនឹងខិតខំពង្រឹង និងពង្រីកទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងអាស៊ាន ៖”ហើយអាមេរិក សន្យាចូលរួមជាមួយអាស៊ានក្នុងការធ្វើឲ្យមានការកែលម្អបរិយាកាស សេដ្ឋកិច្ច ដែលពាណិជ្ជកម្មផ្ដល់ផលប្រយោជន៍ដល់វិនិយោគនិងសេដ្ឋកិច្ច ដើម្បីធានាឌីជីថល និងគោលនយោបាយកែច្នៃមិនមានការរើសអើង” ។ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា លោក ចម ប្រសិទ្ធ ថ្លែងថា នេះជាលើកទីមួយ ដែលរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានទាំងអស់បានជួបពិភាក្សាគ្នា ដោយមានវត្តមានសហរដ្ឋអាមេរិក។ លោកសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកដើរតួនាទីសំខាន់ក្នុងទំនាក់ទំនងសេដ្ឋកិច្ចជាមួយ អាស៊ាន ហើយអាស៊ានក៏ដើរតួនាទីសំខាន់ដែរ សម្រាប់សហរដ្ឋអាមេរិក។ លោកបន្ថែមថា សមាជិកអាស៊ានស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការ របស់អាមេរិកលើសេដ្ឋកិច្ចបែបឌីជីថល ៖”គឺពួកគេមិននិយាយពី សេដ្ឋកិច្ចឌីជីថលនៅឡើយទេ។ នេះគឺជាលើកទី១ដែលយើងចង់បន្តដើម្បីបង្កើតសេដ្ឋកិច្ចឌីជីថលនៅ ក្នុងអាស៊ាន ដែលលើកស្ទួយការប្រកួតប្រជែង។ដូច្នេះ ហេតុផលនេះយ៉ាងច្បាស់លាស់ ដែលយើងមិនអាចរងចាំដើម្បីអនុវត្តសេដ្ឋកិច្ចឌីជីថលរបស់យើង ហើយនិងអាស៊ានទាំងមូល” ។ គួរបញ្ជាក់ថា ពាណិជ្ជកម្មរវាងអាស៊ាន និងសហរដ្ឋអាមេរិកក្នុងឆ្នាំ២០១១ មានតម្លៃប្រមាណជា ១៩៨ពាន់លានដុល្លារ ចំណែកពាណិជ្ជកម្មរវាងអាស៊ាន និងចិន មានតម្លៃប្រហែលជាង២៩០ពាន់លានដុល្លារកាលពីឆ្នាំមុន៕
No comments:
Post a Comment