Friday, August 17, 2012

ក្មេងៗ​នៅ​បុរី​កីឡា​​​យំ​បោក​ខ្លួន​​​​ ខឹង​សម្បារ​នឹង​ក្រុម​ហ៊ុន​​ផាន​អ៊ី​មិច​ ដែល​វាយ​បំផ្លាញ​ផ្ទះ​ពួក​គេ

borikila-120817-khorn
កុមារៗនៅ​ តំបន់បុរីកីឡាស្រែកយំននៀលលើ​ថ្នល់ (រូបថត ញឹម សុខន)














កុមារ​តូចៗ​ របស់​អតីត​អ្នក​ភូមិ​បុរី​កីឡា​ ​បាន​ស្រែក​យំ​បោក​ខ្លួន​ទៅ​ថ្នល់​កៅ​ស៊ូ​​​ នៅ​ព្រឹក​​ថ្ងៃ​​សុក្រ​នេះ​ ដោយ​ខឹង​សម្បា​​រ​នឹង​​​ក្រុម​ហ៊ុ​​ន​ផាន​​​​អ៊ី​​​ម៉ិ​​ច​​​ ដែល​មិន​ទទួល​ស្គាល់​ពួក​គេ​​ជា​ជន​រង​​គ្រោះ​​ពិត​​​ប្រាកដ​ ក្នុង​​​ជ​​ម្លោះ​​​​​​ដី​ធ្លី​​​នៅ​តំបន់​នោះ ​​​បន្ទាប់​ពី​មាន​ការ​​​បណ្តេញ​ទាំ​​ង​បង្ខំ ​ដោយ​​អត់​ទាន់​​​មាន​ដំ​​​ណោះ​​​​ស្រាយ។​
កុមារ​តូចៗ​ភាគ​ច្រើន​អា​​យុ​ក្រោម​​​១០​ឆ្នាំ ​ប្រ​ហែល​ជាង​៣០​នាក់​​នេះ​ គឺ​​​ឪ​ពុ​​ក​​ម្តាយ​​ពួក​គេ​កំ​​ពុង​តាំង​លំ​​នៅ​ឋា​​ន​បណ្តោះ​​​​អាស​​ន្ន ​​ លើ​គំនរ​​សំរាម​ ក្បែរ​​របង​​ដី​ក្រុ​​ម​ហ៊ុន​​​​ផាន​​​​អ៊ី​​ម៉ិច ​ដើ​​ម្បី​​បន្ត​​​​ស្វែង​រ​​ក​យុ​​ត្តិ​ធម៌​​​តាម​​​ផ្លូវ​​​​​​ច្បាប់​ ។​
ស្ត្រី​ឈ្មោះ ​សេង​ គន្ធា ​អាយុ​៣៤​ឆ្នាំ ​ដែល​ស្ថិត​នៅ​កន្លែង​តវ៉ា​ បាន​ថ្លែង​ថា ​អ្នក​​ស្រី​​មាន​​ឯក​សារ​​ទទួល​ស្គាល់​​ពី​អាជ្ញា​ធរ​មូល​ដ្ឋាន​នៅ​តំបន់​ បុរី​កីឡា​នេះ ​ដូច​ពល​រដ្ឋ​ដទៃ​​ដែល​កំ​​ពុ​​ង​​​តវ៉ា​ដែរ​។ ​​ប៉ុន្តែ​អ្នក​ស្រី​ថា ​ក្រុម​​​ហ៊ុន​​​​​ផាន​អ៊ីម៉ិច ​មិន​ផ្តល់​​​សំណង​ជា​ផ្ទះ​ ជូន​ពួ​​ក​​​គាត់​​​តាម​​កិ​ច្ច​​​​​សន្យា​នោះ​ទេ​ តែ​​​ហើយ​​បែរ​​ជា​​ចោទ​ពួក​​គាត់​​ថា​ ​ជា​ម​​នុស្ស​​​​ខិ​ល​​​​ខូ​ច​​​ទៅវិញ​ ៖”ខ្ញុំ​ឈឺចាប់ណាស់ ខ្ញុំ​ឈឺ​ចាប់​ដោយ​សារ​​អី ដោយ​សារ​ម៉ែរស់​ដោយ​ម៉ែ​កូន​រស់​ដោយ​កូន​ ព្រាត់​ប្ដី​រស់​ដោយ​វេទនា រាល់​ថ្ងៃ​ខ្ញុំ​រស់​ដោយ​វេទនា ឈឺចាប់​បំផុត​ដោយសារ​អ្នក​ស្រី ស៊ុយ ស៊ីផាន។​ ជន​​​ជាតិ​​​ខ្មែរ​​​ដូច​គ្នា​​មិន​​គួរ​​ណា​​ប្រើ​​ប្រាក់​​ប្រើ​​អំណាច​​ ធ្វើ​បាប​ពួក​​ខ្ញុំ​ កំទេច​ផ្ទះ​ពួក​ខ្ញុំ​ចោល​ ដេញ​ពួក​​ខ្ញុំ​ឲ្យ​ទៅ​នៅខាង​ផ្សារ​ទួល​ទំពូង ពួក​ខ្ញុំ​មិន​អាច​ទទួល​យក​បាន​ទេ” ។
ស្តាប់សម្លេង៖  
VOD​មិន​អា​ច​សុំ​អត្ថា​ធិប្បាយ​ពី​ប្រធាន​ក្រុម​ហ៊ុន​ផាន​អ៊ីម៉ិច​ លោក​ស្រី ​ស៊ុយ ​សុផាន ​បាន​ទេ​ ដោយ​​អ្នក​លើក​ទូរ​ស័ព្ទ​​អះ​អាង​ថា​ លោក​ស្រី​ចេញ​ទៅ​ក្រៅ​ប្រទេស​។ ​ប៉ុន្តែ​​​កន្លង​​​មក​ ​​​​ប្រ​​ធាន​​ក្រុម​​ហ៊ុន​​នេះ ​ធ្លាប់​ឲ្យ​ដឹង​ថា​ ក្រុម​ហ៊ុន​នៅ​មាន​ផ្ទះ​ច្រើន​​​ទៀត​ សម្រាប់​ជូន​ព​ល​​​រ​​ដ្ឋ​ដែ​​ល​​​មាន​​​​ឯក​​​​​សារ​​គ្រប់​​គ្រាន់​​ដោយ​ មិន​បាច់​សង់​អាគារ​បន្ថែម។​​
សម្រាប់​នាយក​លេខា​ធិការ​ដ្ឋាន​នៃ​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅ​ឋាន​​ លោក ​សៀ​ ភារម្យ​​​ ពន្យ​ល់​​ថា ​ភាគី​​​ក្រុម​​​ហ៊ុន​ និង​អាជ្ញា​ធរ​ពាក់​​ព័ន្ធ​​​​គួរ​ចុះ​​​សិ​​ក្សា​ករណី​នេះ​ឡើង​វិញ ​ដើម្បី​ស្វែង​​​រក​​​ដំ​​​ណោះ​​​​​​​ស្រាយ​សម​រម្យ​ជូន​ពលរដ្ឋ​ជា​អ្នក​រង​ គ្រោះ​ ៖ ”បាទ​!​ ខ្ញុំ​គិត​ថា រដ្ឋាភិបាល​​គួរ​សម្រប​សម្រួល​បញ្ហា​ហ្នឹង​ឲ្យ​បាន​ឆាប់​រហ័ស​ កុំ​ឲ្យ​ទុក​បន្ត​នៅ​រ៉ាំ​រ៉ៃ​អញ្ចឹង វាធ្វើ​ឲ្យ​ផល​ប៉ះ​ពាល់​ទៅ​លើ​ស្ត្រី​ក៏​ដូចជា​កុមារ ជា​ពិសេស​​គាត់​​អត់​​មាន​​ពេល​​ទៅ​​រៀន​​សូត្រ អត់​មាន​ពេល​រក​ប្រាក់​ចំណូល​អី​សម្រាប់​ទ្រទ្រង់​សេដ្ឋ​កិច្ច​គ្រួសារ​”​ ។
សេចក្តី​ថ្លែង​កាណ៍​​​របស់​អ្នក​ភូមិ ​​បាន​ឲ្យ​ដឹង​ថា​ កាល​ពី​ថ្ងៃ​ទី​១០ ​ខែ​សីហា ​ប្រធា​​ន​ក្រុម​​​ហ៊ុន​​​ផាន​អ៊ីម៉ិច​​​ បាន​ផ្តល់​បទ​សម្ភាស​ន៍​ជា​មួយ​កាសែត​ក្នុង​ស្រុក​មួយ​​ដោយ​ចោទ ​ពួក​គេ​​​ចំនួន​១១៧​​​​​គ្រួសារ​​​ ដែ​​ល​​​​​ប​​ន្ត​តវ៉ា​​​នៅ​គ្រប់​​​​​ទី​​កន្លែង​រ​ហូត​សព្វ​​ថ្ងៃ​នេះ​ ថា​ជា​អ្នក​អត់​មាន​​ឯក​សារ​​​គ្រប់​​​គ្រា​​ន់ ​ស​​ម្រាប់​​​ទទួ​​ល​​​បាន​​​​សំណង​ពី​ក្រុម​ហ៊ុន​នោះ​ទេ​​។ ប៉ុន្តែ​ព​​ល​​​រដ្ឋ​នៅ​តំបន់​នេះ​​អះ​អាងថា​ ក្រុម​​​​ហ៊ុន​​​​ទៅ​​​វិញ​ទេ​ ដែល​​​មិ​​​ន​បា​​ន​ធ្វើ​​​អាគារ​ជូន​​ពួក​​គេ​ចំនួន​១​​​​​០​ខ្នង​ តាម​កិច្ច​ស​​ន្យា ​កាល​ពី​ឆ្នាំ​២០០៤​ ជា​ថ្នូ​​រ​នឹ​ង​ទទួល​​​បាន​ដី​​​​របស់​ពួក​គេ​មួយ​ចំនួន​នៅ​តំបន់​នេះ ​៕

No comments:

Post a Comment