Wednesday, August 15, 2012

មន្ត្រី ​ក្រសួង​ដែនដី​បួន​នាក់​រួច​ខ្លួន​ពីឃុំ​ស្ងាត់ៗ​ [- ស៊ូត! កុំមាត់ អំពើពុករលួយ កំពុងដំណើរការ!]

08/14/12
By សុខ ខេមរា
វី អូ​ អេ ខ្មែរ

វ៉ាស៊ីនតោន៖ ជនសង្ស័យ​៤​ នាក់​ជា​មន្ត្រី​ក្រសួង​ដែនដី​នគ​រូបនីយកម្ម​និង​សំណង់​ដែល​ត្រូវ​ ចាប់ឃុំខ្លួន​ពី​បទសង្ស័យ​ថា​បាន​ប្រព្រឹត្ត​អំពើ​ពុករលួយ​ត្រូវ​តុលាការ​ ក្រុងភ្នំពេញ​សម្រេច​ដោះលែង​ ស្ងាត់ៗ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ក្រោយពី​ចាប់ខ្លួន​ជាង​មួយ​ សប្តាហ៍។​ នេះ​បើ​តាម​ប្រភព​ព័ត៌មាន​ស្និទ្ធ​នឹង​អាជ្ញាធរ​ប៉ូលិស​និងមន្ត្រី​ប្រឆាំង​ អំពើ​ពុករលួយ។

អាជ្ញាធរ​ប្រឆាំង​នឹង​អំពើ​ពុករលួយ​បាន​ចាប់​ខ្លួន​មន្ត្រី​៤​នាក់​នៃ​ ក្រសួង​ដែនដី​នគ​រូបនីយកម្ម​​និង​សំណង់​កាលពី​ថ្ងៃទី៦​ ខែសីហា​ពី​បទ​សង្ស័យ​ថា​បាន​កិបកេង​ប្រាក់​ទាក់ទង​នឹង​ដីធ្លី ​និង​ការសាងសង់​លំនៅដ្ឋាន​ដល់​យោធិន​ចូលនិវត្តន៍​ដែលជា​គម្រោង​របស់​រដ្ឋ។ មន្ត្រី​ទាំង​៤​ គឺ លោក​ ផូរ វុឌ្ឍី ​ប្រធាន​នាយកដ្ឋាន​ផែនការ​ សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ និង​អនុប្រធាន​របស់ ​លោក ​គឺ លោក​ ទុយ ឡាយឫទ្ធី​ និង​ប្រធាន​ការិយាល័យ​ មាស អ៊ីសារា។ អាជ្ញាធរ​ក៏​បាន​ចាប់ខ្លួន​លោក ​សារ៉េត បូរ៉ាម៉ី​ អគ្គ​នាយករង​ផង​ដែរ។​ ការដោះលែង​នេះ​ត្រូវគេ​ប្រៀបធៀប​ថា​ចៅក្រម​ដែល​ពាក់ព័ន្ធ​នឹង​លុយ​តែ​៥​ពាន់ ​ដុល្លារ​ត្រូវ​ចាប់​ឃុំ​ខ្លួន​បណ្តេញ​ចេញ​ពី​ការងារ​ តែរឿង​ពុករលួយ​ថ្មីៗ​នេះ​វិញ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​លុយ​ជាច្រើន​លាន​ ដុល្លារ​ត្រូវ​ដោះលែង​នឹង​គ្មាន​ការ​ចាប់​ខ្លួន​ដូចជា​អំពើ​ពុករលួយ​៥លាន​ ដុល្លារ​ដែល​មាន​ពាក់ព័ន្ធ​នឹង​មន្ត្រី​សង្គមកិច្ច​កាលពី​ពេល​ថ្មីៗ​នេះ។

ប្រភព​ព័ត៌មាន​ដដែល​បាន​បញ្ជាក់​ថា​ ចៅក្រម​តុលាការ​ក្រុងភ្នំពេញ​លោក លាង សំណាត់​បាន​សម្រេច​ដោះលែង​ជនសង្ស័យ​ទាំង​៤​នាក់​នៅថ្ងៃនេះ​ ដោយ​ពុំ​បាន​បញ្ជាក់​ពី​មូលហេតុ​ឲ្យដឹង​ជា​សាធារណៈ។

No comments:

Post a Comment