Wednesday, August 15, 2012

ADHOC concerned about charges on Chan Soveth

​លោក ចាន់ សា​វ៉េ​ត ប្រធាន​ក្រុម​ស៊ើបអង្កេត​របស់​អង្គការសិទ្ធិមនុស្ស​អាដ​ហុក 
អាដហុក បង្ហាញ​ក្តីបារម្ភ ចំពោះ​ការប្តឹង​ចោទប្រកាន់​លោក ចាន់ សា​វ៉េ​ត​

ថ្ងៃទី 14 សីហា 2012
ដោយ: សុខ ភក្តី
Cambodia Express News

ភ្នំពេញ: អង្គការ អាដហុក បានបង្ហាញ​ក្តីបារម្ភ ចំពោះ​ការប្តឹង​ចោទប្រកាន់​លោក ចាន់ សា​វ៉េ​ត ប្រធាន​ក្រុម​ស៊ើបអង្កេត​របស់​អង្គការសិទ្ធិមនុស្ស​អាដ​ហុក ពាក់ព័ន្ធ​នឹង​ជម្លោះ​ដីធ្លី នៅ​ស្រុក​ឆ្លូង ខេត្ត​ក្រចេះ​។ អាដហុក បាន​កោះប្រជុំ​បន្ទាន់​មួយ នៅ​ល្ងាច​ថ្ងៃទី​១៤​សីហា ឆ្នាំ​២០១២ លើ​ករណី​នេះ​ផង​ដែរ​។​

​សេចក្តីថ្លែងការណ៍​ចំហ​ចុះ​ថ្ងៃ​ទី​១៤​សីហា ឆ្នាំ​២០១២ បង្ហាញថា សមាគម​អង្គការ​អាដហុក សូម​សំដែង​ការព្រួយបារម្ភ​យ៉ាង​ជ្រាលជ្រៅ​បំផុត ចំពោះ​ដីកា​បង្គាប់​ឲ្យចូល​ខ្លួន ដែល​ចេញ​ដោយ​លោក ឆែ វីរៈ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០១២​។ លោក​ចាន់​សា​វ៉េ​ត ជា​អ្នក​ស៊ើបអង្កេត​ជាន់ខ្ពស់ និង​ជា​អនុប្រធាន​ផ្នែក​ត្រួតពិនិត្យ​សិទ្ធិមនុស្ស របស់​សមាគម​អាដហុក ត្រូវ​បាន​កោះ​ហៅ​ឲ្យចូល​បំភ្លឺ​នៅ​មុខ​ចៅក្រម​ស៊ើបសួរ ឆែ វីរៈ នៅ​ម៉ោង ៨ និង ៣០ នាទី​ព្រឹក​ថ្ងៃទី​២៤ ខែ​សីហា ឆ្នាំ​២០១២​។​

​សេចក្តីថ្លែងការណ៍ លើកឡើងថា លោក​ចាន់​សា​វ៉េ​ត អាយុ ៤៤ ឆ្នាំ ត្រូវបាន​គេ​ចោទ​ប្រកាន់ថា បាន​ផ្តល់​ជំនួយ​ដល់​ចារី​ជាអាទិ៍ ( អ្នកប្រព្រឹត្ត​បទឧក្រិដ្ឋ ) ប្រព្រឹត្ត​នៅ​រាជធានី​​ភ្នំពេញ កាលពី​ខែ​ឧសភា ឆ្នាំ​២០១២ តាម​បញ្ញត្តិ មាត្រា ៥៤៤ នៃ​ក្រម​ព្រហ្ម​ទណ្ឌ​។ ការចោទប្រកាន់​នោះ អាច​នឹង​ឲ្យ​លោក​ចាន់​សា​វ៉េ​ត ជាប់​ពន្ធនាគារ​ពី ១ ឆ្នាំ ទៅ ៣ ឆ្នាំ​។​

No comments:

Post a Comment