Friday, August 10, 2012

សហ​គមន៍​ដែល​មាន​បញ្ហា​ដី​ធ្លី​ ជំរុញ​ឲ្យ​អង្គ​ការ​គាំ​ទ្រ​រដ្ឋា​ភិបាល​មួយ​បញ្ជាក់​ទី​តាំង​ដើម្បី​សុំ​ អន្តរាគមន៍

សហ​គមន៍​​ដែល​មាន​ជម្លោះ​ដី​ធ្លី​ចំនួន​ប្រាំ​នៅ​រាជ​ធា​នីភ្នំពេញ​​ ជំរុញ​ឲ្យ​អង្គ​ការ​សង្គ​ម​ស៊ីវិល​មួយ​​ ដែល​ពួក​គេ​អះ​អាង​ថា ​គាំទ្រ​រដ្ឋា​ភិបាល​បង្ហាញ​ទី​តាំង​ជាក់​លាក់ ​ដើម្បី​ងា​​យ​ស្រួល​សម្រាប់​ពួក​គេ ​ស្វែង​​​រក​​​​អន្ត​​រ​គ​​​ម​​ន៍ ​ជួយ​រក​ដំណោះ​ស្រាយ​រឿង​ជម្លោះ​ដី​ធ្លី​ ។
ថ្លែង​ក្នុង​សន្និ​សីទ​សារ​ព័ត៌​មាន​នៅ​ក្រោយ​ស្ថាន​ទូត​បារាំង​ប្រចាំ​ កម្ពុជា​ស្ថិត​ក្នុង​តំបន់​បឹង​កក់ ​នៅ​ថ្ងៃ​​​​ពុធ​ទី៨​ខែ​សីហា​នេះ ​ក្រុម​សហ​គមន៍​នៅ​បឹង​កក់​ បុរី​កីឡា ​បឹង​ឈូក ​សហ​គមន៍​៣៤៧​ និង​សហ​​​គម​​ន៍​​​​ពោ​​​​ធិ៍​​​​​​​ចិ​​ន​តុង ​ដែល​ជា​សហ​គម​ន៍​រ​ង​ផល​ប៉ះ​ពាល់​ផ្នែក​ដី​ធ្លី​បាន​ឲ្យ​អ្នក​សារ​ព័ត៌​ដឹង ​ថា​ ពួក​​គេ​​ព្យា​យា​​ម​​​ទា​​​​ក់​​​ទង​​ទៅ​អង្គ​​ការ​សហ​ព័ន្ធ​សិទ្ធិ​មនុស្ស ​ និង​អភិវឌ្ឍន៍​​​កម្ពុជា​ជា​​​ច្រើន​​​ថ្ងៃ​ ​​ដើម្បី​​​ដាក់​​​​​ញត្តិ ​សុំ​​​​អន្ត​​​រាគ​​មន៍​ ជួយ​រក​ដំណោះ​ស្រា​យ​​រឿង​ដី​ធ្លី​រ​បស់​ពួក​​​គេ​ដែ​​ល​អូស​​​បន្លាយ​ច្រើ​ ​​ន​ឆ្នាំ​មក​​​ហើយ។​​​
ពួក​គេ​ថា ​ការ​ដែល​ពួក​គេ​ស្វែង​រក​អ​​ន្ត​រាគមន៍​ពីអ​ង្គ​ការ​នោះ​ ដោយ​​​សារ​ពួក​គេ​មើ​​ល​​ទូរទស្ស​​ន៍​​​ឃើញ​​​​​​លោក​ ចៅ​​ វាសនា ​ជា​ប្រធាន​អង្គកា​រមួ​យ​នេះ ​រិះគ​ន់​អង្គ​ការ​សង្គម​ស៊ី​វិល​នៅ​ក្នុង​ស្រុកថា​ ជា​​​អ្នក​​​​​ញុះ​ញង់​ពល​រដ្ឋ​ឲ្យ​តវ៉ា​ដើម្បី​ប្រឆាំង​អាជ្ញា​ធរ  ​ទើប​ពួក​គេ​ចង់​ស្វែង​ទីតាំង​របស់​​​អង្គ​​​ការ​​មួ​​យ​នេះ ​ដើ​ម្បី​​​​​ស្វែង​​​រក​អន្ត​រាគមន៍​រឿង​​ដី​ធ្លី​ជូន​ពួក​គាត់​ ក្រែង​មាន​ប្រសិទ្ធ​ភាព​ជា​ង ប៉ុ​ន្តែ​ពួក​​​គេ​​​​​ថា ​​​​​​ប្រធា​ន​អង្គ​​​ការ​​​​​​​មួយ​​​​នោះ​​បែរ​ជា​មិន​ប្រាប់​​​ពី​​អាស័យ ​ដ្ឋាន​ទៅ​វិញ​​៖"
ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​នេះ​ ប្រធាន​អង្គ​ការ​សហព័ន្ធ​សិទ្ធិ​មនុស្ស ​និង​អភិវឌ្ឍន៍​​​កម្ពុជា​​​លោ​ក​​​ ចៅ​ វាសនា ​មាន​ប្រសាសន៍​ថា​ ការ​ប្រាប់​អាស័យ​ដ្ឋានរបស់​អ​​ង្គ​ការ​របស់​​លោ​​ក​ទៅ​ប្រជា​ពល​រដ្ឋ ​​​ គឺ​​មិន​​ចាំ​​បាច់​​ ដោយ​លោក​បញ្ជាក់​ថា​​ អង្គ​កា​រ​លោក​​មិន​​​ផ្តោត​​​លើជ​​​ម្លោះ​​​ដី​​​ធ្លី​​​ទេ​ ៖”
នាយក​លេខា​ធិការ​ដ្ឋា​ន​នៃ​ក្រុម​កា​រ​ងារ​ពិសេស​សិទ្ធិ​លំនៅ​ឋាន​លោក ​សៀ​​ ភារម្យ ​មាន​ប្រ​​សា​​ស​​ន៍​ថា ​ក្នុង​នាម​អង្គ​ការ​សង្គម​ស៊ីវិល ​គួរ​ណាស់​បង្ហាញ​ទីតាំង​ជាក់​លាក់​របស់​ខ្លួន​ឲ្យ​ពល​រដ្ឋ​​​ដឹង​ ដើ​​​​ម្បី​ ងាយ​​​​​ស្រួល​ពល​រដ្ឋ​ស្វែង​រក​ប្រឹក្សា​ផ្នែក​ច្បាប់​នានា ​ឬ​ជំរុញ​ឲ្យ​មាន​ការ​គោរព​សិទ្ធិ​មនុស្ស​ ។​​
គួរ​បញ្ជាក់​ថា ​តំណាង​ពលរដ្ឋ​នៅ​តំបន់​បឹង​កក់​​ជាច្រើន​​នាក់​ត្រូវ​បាន​តុលា​ការ​ចាប់​ ដាក់​ពន្ធ​នា​គារ​ ដោយ​​​សា​​រ​​​​ត​​​​​​វ៉ា​រឿង​ដី​ធ្លី​ អ្នក​ភូមិបុ​រី​កីឡា​រាប់រ​យ​គ្រួសារ​ត្រូវ​គេ​បញ្ជូន​ទាំង​បង្ខំ​ទៅ​រស់​នៅ ​ជាយ​ក្រុង​ ដោ​​យ​មិន​មាន​​ប្រព័ន្ធ​​​​​ទឹក​ស្អាត​ប្រើប្រាស់​ ​គ្មាន​ផ្លូវ​គមនាគមន៍ ​​និង​ជាង​មួយ​រយ​​​គ្រួសារ​ទៀ​​ត​កំពុង​រស់​​​នៅ​គំ​​​នរ​សំរាម​ ជិត​សហគមន៍​ចាស់​របស់​ខ្លួន​ ហើយ​កំពុង​តវ៉ា​ស្វែ​​ង​រក​ដំ​​ណោះ​​​​ស្រាយ​​​។

No comments:

Post a Comment