ប្រជាពលរដ្ឋ ១៥០ នាក់ សុំអាជ្ញាធរខេត្តពោធិ៍សាត់ ចុះបញ្ជីដីធ្លី
ជាមួយករណីនេះ នៅក្នុងពេលចុះបញ្ជីដីធ្លីនោះ គឺធ្វើឡើងបានតែមួយចំហៀងទេ គឺនៅក្នុងភូមិចម្ការចេក ប៉ែកខាងកើត ដោយឡែកក្នុងភូមិដដែល នៅប៉ែកខាងលិច គេមិនធ្វើឲ្យទេ។
ក្រុម ប្រជាពលរដ្ឋបានអះអាងថា ពួកគាត់បានមករស់នៅក្នុងភូមិចម្ការចេក តាំងពីឆ្នាំ១៩៧៩ មកម៉្លេះ។
ពួកគាត់មកខាងមុខសាលាខេត្តពោធិ៍សាត់ នេះ ក្នុងគោលបំណង ស្នើសុំឲ្យអាជ្ញាធរចុះបញ្ជីដីធ្លីឲ្យគាត់ផង ពីព្រោះពួកគាត់បានរស់នៅយូរហើយ។
ប្រជាពលរដ្ឋ បានទន្ទឹងរង់ចាំនៅខាងមុខសាលាខេត្តពោធិ៍សាត់ ដោយគេមិនឲ្យចូលទៅខាងក្នុងទេ គេអនុញ្ញាតឲ្យតែតំណាងចំនួន ៥ នាក់ ចូលទៅខាងក្នុងសាលាខេត្ត ដើម្បីធ្វើការដោះស្រាយតាមច្បាប់។
ក្រុមប្រជាពលរដ្ឋ បានឲ្យដឹងទៀតថា រហូតមកដល់វេលាម៉ោង ៩ និង ៣០ នាទីព្រឹកថ្ងៃដដែលនេះ មិនទាន់បានលទ្ធផលយ៉ាងណានៅឡើយទេ ព្រោះតំណាងប្រជាពលរដ្ឋទាំង ៥ នាក់នោះមិនទាន់ចេញពីសាលាខេត្តទេ។
ទោះជាយ៉ាងណាក៏ដោយ គេហទំព័រ CEN បានធ្វើការទំនាក់ទំនងសុំការបំភ្លឺក្នុងករណីនេះជាមួយលោក ខូយ សុខា អភិបាលខេត្តពោធិ៍សាត់ ប៉ុន្តែពុំមានអ្នកលើកទូរស័ព្ទ៕
No comments:
Post a Comment