RFA/Khe Sonorng
១៦-កុម្ភៈ-២០១២៖
អ្នកភូមិបុរីកីឡាផ្ដុំគ្នារស់នៅក្រោមសំយាបផ្ទះគេ
បន្ទាប់ពីត្រូវគេបណ្ដេញចេញពីលំនៅ។
ដោយ ទេព សុរ៉ាវី
2012-07-23
ក្រុមអ្នកភូមិបុរី
កីឡា និងអ្នកភូមិបឹងកក់ ជិត ២០០នាក់
ដាក់លិខិតសុំកិច្ចអន្តរាគមន៍ទៅតុលាការរាជធានីភ្នំពេញ និងទៅលោក
ហ៊ុន ម៉ានិត កូនប្រុសទី២ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
ដែលទើបទទួលតំណែងថ្មីជាអគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋាន
ជាតិ។
ក្រុមអ្នកភូមិបុរីកីឡាបានសុំឲ្យដោះស្រាយទំនាស់ដីធ្លីនៅ
ព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១២
ឲ្យជួយពន្លឿនរកដោះស្រាយរឿងទំនាស់ដីធ្លីជាមួយក្រុមហ៊ុនឯកជនចំនួន
២។
តំណាងអ្នកភូមិបុរី
កីឡា អ្នកស្រី ស ស៊ន ថាកុមារតូចៗរបស់អ្នកភូមិបុរីកីឡាជាង ១០នាក់
ដែលបច្ចុប្បន្នកំពុងរស់នៅក្រោមតង់ និងសំយាបផ្ទះគេ
នៅក្នុងតំបន់បុរីកីឡា
ដែលរង់ចាំដំណោះស្រាយរឿងទំនាស់ដីធ្លីជាមួយក្រុមហ៊ុនផានអ៊ីម៉ិច
(Phanimex) កំពុងកើតជំងឺប្រភេទថ្មី EV-71
ហើយពួកគេនិងអ្នកភូមិត្រូវការចាំបាច់ដំណោះស្រាយផ្ទះសម្បែង
សមរម្យ។
យ៉ាងហោចណាស់មានអ្នកភូមិបុរីកីឡា
ចំនួន ១១៧គ្រួសារ
ដែលនៅក្រាញននៀលទាមទារសុំការអភិវឌ្ឍនៅនឹងកន្លែង
ក្រោមគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ច
ដែលរដ្ឋាភិបាលប្រគល់ឲ្យក្រុមហ៊ុនផានអ៊ីម៉ិច
ខណៈដែលអ្នកភូមិជាច្រើនគ្រួសារទៀត ត្រូវបានអាជ្ញាធរ
និងក្រុមហ៊ុនឈូសឆាយបណ្ដេញចេញដោយបង្ខំឲ្យទៅរស់នៅតំបន់ភ្នំបាត
និងនៅទួលសំបួរ កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១២ កន្លងទៅ៕
No comments:
Post a Comment