Wednesday, July 18, 2012

សកម្ម​ជន​ដី​ធ្លី​សហ​គមន៍​៧៨ ​រំលឹក​ព្រឹត្តិ​ការណ៍​ឈឺ​ចាប់​ នៃ​ការ​បណ្តេញ​ចេញ​ពី​លំ​នៅ​ដ្ឋាន​

comunce-78-khorn
ពលរដ្ឋ​សហគមន៍​៧៨ បឹង​កក់ បុរីកីឡា និង​សហគមន៍ផ្សេង​ទៀត ធ្វើពិធីរំលឹក​ខួប​៣​ឆ្នាំ (រូបថត)
អតីត ​សហគមន៍​​ ​​៧៨ ​​នៅ​​រាជ​ធានី​​ភ្នំពេញ​​​​ ត្អូញ​​ត្អែរ​ពី​ការ​លំបាក​របស់​ពួក​គេ​ នៅ​ពេល​​ដែ​ល​​ពួក​​គេ​​​ទៅ​​​​រស់​​នៅ​​ជាយ​​ក្រុង​ តាម​​ការ​​បណ្តេញ​​ចេញ​​ទាំង​​បង្ខំ​ ដោយ​ពុំ​មាន​សំណង​​សម​រម្យ​ កាល​​ពី​​៣​​ឆ្នាំមុ​​ន​ ​ក្រោម​​​​រូប​​​ភាព​អភិវឌ្ឍន៍​។ ថ្លែង​ប្រាប់​អ្នក​សារ​ព័ត៌​មាន​នៅ​ក្នុង​​ពិធី​​រំលឹក​ខួប​៣​ឆ្នាំ​ នៃ​ការ​បណ្តេញ​ចេញ​ ​ក្នុង​សង្កាត់​​ទន្លេ​​បាសាក់​​ ខណ្ឌ​​​ចំការ​​​មន ​រាជ​​ធានី​ភ្នំពេញ​ នៅ​ថ្ងៃ​​​ទី​១៧ ​ខែ​​​កក្កដា​​នេះ​ ប្រជា​ពល​​រដ្ឋ​​ថា​​ បើ​​ទោះ​​​បី​ព្រឹត្តិ​ការណ៍​​​នោះ​​​បាន​​​កន្លង​​ទៅ​​៣​ឆ្នាំ​ហើយ​​ក៏​ដោយ ក៏​មិន​ទាន់​មាន​សំណង​សម​រ​​ម្យ​ណាមួ​​យ​សម្រាប់​ពួក​គេ​ទេ​។ ពួក​​​​គេ​ថា ​ពេល​​​នេះ​មាន​តែ​វ​ត្ថុ​សក្តិ​​​សិទ្ធិ​​​ទេ​ ដែល​អាចជ​ម្រុ​ញ​​ឲ្យ​ក្រុម​ហ៊ុន​និង​​​អាជ្ញា​​​ធរ​ពាក់​​ព័​​ន្ធ​​​ងាក​​​ មក​​គិត​ពី​យុត្តិ​ធម៌​សង្គម​​  គឺ​តាម​រយៈ​ការ​បន់​ស្រន់​នៅ​ថ្ងៃ​នេះ​ ៖ “បើ​នៅ​នេះ​ស្រ​ណុក​រក​ស៊ី ដេញ​ទៅ​នោះ​គ្មាន​មុខ​របរ​អី​រក​ស៊ី អាជីព​នៅនេះ​លក់ដូរ​ ហើយ​បើ​ទៅ​នោះ​ម៉ូតូ​មួយ​ម៉ឺន​ ទៅ​ពី​ភ្នំ​ពេញទៅ​ដល់​កន្លែង​ខ្ញុំ​នៅ​ហ្នឹង ហើយ​​ទៅ​មក​ពីរ​ម៉ឺន។​ អភិវឌ្ឍន៍​ទី​នេះ​ គឺ​គេ​បណ្តេញ​ចេញ​អោយ​ពួក​ខ្ញុំ​បង្ហូរ​ទឹក​ភ្នែក​ អោយ​ពួក​ខ្ញុំ​​អត់មានទី​ជំរក​នៅ ហើយប្រើ​ពាក្យ​អភិវឌ្ឍន៍​ដែរ អត់​ត្រូវ ខ្ញុំ​​អត់​ទទួល​យក​នូវ​ចំនុច​នេះ"​។
ស្តាប់សម្លេង៖​   
មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​នៅ​អង្គការ​លីកាដូ​ លោក ​អំ ​សំអាត​ មាន​ប្រសាសន៍​នៅ​កន្លែង​​​បន់​​ស្រន់​​​នោះ​​​ថា​ ការ​ធ្វើ​ពិធី​បន់​ស្រន់​បែប​នេះ ​អាច​ជួយ​បំបាត់​ការ​​ឈឺ​​ចាប់​ខ្លះ​​ពី​​ភាព​​អយុត្តិ​ធ​ម៌​​ ដែល​ពួក​​គាត់​ជួ​ប​ប្រ​ទេះ​ និង​ក៏​ជា​កា​រ​ដាស់​ស្មារតី​​​ដល់​មន្ត្រី​ពា​​ក់​ព័ន្ធ​ឲ្យ​​​​ងាក​​មក​ គិត​គូរ​​​​ករណី​​នេះ​​ឡើ​​ង​​វិ​ញ​​​ ៖ “យើង​គិត​ថា អាការ​យក​រូប​ភាព​អភិវឌ្ឍន៍​នេះ គឺ​គ្រាន់​តែ​ជា​រូប​ភាព​មួយ ដើម្បី​បិទ​បាំង​មុខ​​ហើយ​ក្នុង​ការ​បណ្តេញ​​ប្រ​ជា​ពលរដ្ឋ​ចេញ​ទេ អញ្ចឹង​បានជា​សំណូម​ពរ​របស់​សង្គម​ស៊ីវិល គឺ​ថា​យើង​សុំ​អោយ​​​មាន​ការ​​ឈប់​បណ្តេញ​ចេញ ការ​ឈប់​ប្រើ​ប្រាស់​នូវ​អំពើ​ហឹង្សា​គ្រប់​រូប​ភាព សុំ​​អោយ​មាន​ការ​ដោះស្រាយ​ តាម​គោល​ការណ៍នៃ​ការ​អភិវឌ្ឍ​របស់​អន្តរ​ជាតិ បាន​ន័យ​ថា​ ការ​អភិវឌ្ឍ​​គឺ​ភាគី​ទាំង​អស់​ត្រូវ​ទទួល​បាន​​ផល​ប្រ​យោជន៍​ទាំង​អស់​ គ្នា”។
ជាមួយ​គ្នានោះ​ដែរ​ អ្នក​វិ​ភាគ​សង្គម​ លោក​បណ្ឌិត​ ​ឡៅ ម៉ុងហៃ ​ដែល​បាន​ឃ្លាំ​មើល​ព្រឹត្តិ​ការណ៍​​ដែរ​នោះ​ មាន​ប្រសាសន៍​​ថា ​បញ្ហាជម្លោះដីធ្លី​ជារឿង​សំខាន់​​ដែល​ធ្វើ​ឲ្យ​រដ្ឋា​​​ភិបាល​​អាច​​បាត់​ បង់​​សំឡេង​​​គាំ​​ទ្រ​ បើមិន​មាន​វិធានការ​ណ៍​​ជាក់​​​លាក់ ​​ដោយ​លោក​​លើក​យក​បទ​ពិសោធន៍​ក្នុង​សម័យ​ខ្មែ​រ​​ក្រហម​ ​ដែល​​ផ្តើម​បង្កើត​កម្លាំង​​ទ័ព​នៅ​ខេត្ត​បាត់​ដំបង ​ចេញ​ពី​ជម្លោះ​ដី​ធ្លី ​៖ “ជំនាន់​សង្គម​រាស្ត្រ​និយម​​ហ្នឹង ហ្នឹង​ដែល​​ជា​មូល​ហេតុ​មួយ​ ធ្វើ​អោយ​មាន​ចល​នា​ខ្មែរ​ក្រហម បើ​អញ្ជើញ​ទៅ​ស្តាប់​​ នួន ជា និយាយ​នៅ​មុខ​តុលាការ​​ហ្នឹង គឺ​គាត់​បាន​និយាយម្តង គឺ​រឿង​​ការ​ជិះ​ជាន់​ពី​​នាយ​ទន់​ទៅ​លើ​ប្រ​ជា​​ពលរដ្ឋ​ទន់​ខ្សោយ​ នៅបាត់​ដំបូង នៅ​សំឡូត”។
បើ​តាម​អតីត​​​តំណាង​​សហគ​មន៍​៧៨​ បាន​ឲ្យ​ដឹង​ថា​ ពល​រដ្ឋ​នៅ​សហ​គមន៍​នេះ​ មាន ​១៤៥​​គ្រួសារ​ ត្រូវ​បាន​​​បណ្តេញ​​ទាំង​​បង្ខំ​តាំង​​ពី​ឆ្នាំ​​២០០៩​ ហើយ​មួយ​ចំនួន​​បាន​ទទួល​យក​​សំណង​​ទាំង​បង្ខំ​ចិត្ត​ មួយ​ចំនួន​ទៀត​មិន​ទទួល​យក​ ដោយ​ប​​ន្ត​ដាក់​ពាក្យ​ប្តឹង​​​ទៅ​ស្ថាប័​ន​ពាក់​ព័ន្ធ​​​ស្វែង​រ​ក​យុត្តិ​ ធម៌ ​តាំង​​ពី​​មុន​​​​ការ​បណ្តេញ​​ចេញ ​ប៉ុន្តែ​មក​ដល់​ពេល​នេះ តំណាង​​សហគមន៍​​រូប​​នោះ​ ​អះ​អា​ង​ថា​​ ពុំ​ទាន់​មាន​​​ដំណោះ​ស្រាយ​​​ណា​មួយ​ជុំវិញ​បណ្តឹង​​ពល​​រដ្ឋ​​​​នោះ​​​ទេ ​ក្រៅ​ពី​តុលា​ការ​​​កោះ​​ហៅ​ពួក​គេ​​ឲ្យ​ដក​​ពាក្យ​​បណ្តឹង​​នោះ​វិញ ​៕

No comments:

Post a Comment