គោលនយោបាយ ស្តីពី សមភាពយេនឌ័រ មិនត្រូវបានអញ្ញាតឲ្យសកម្មជនស្ត្រី ១០ នាក់ ចូលរួមឡើយ
ថ្ងៃទី 12 កក្កដា 2012
ដោយ: លីនណា
Cambodia Express News
ភ្នំពេញ: សកម្មជនស្ត្រីចំនួន ១០នាក់ ដែលមកពីវិស័យផ្សេងគ្នា នៅកម្ពុជា បានស្វះស្វែង ដើម្បីចូលរួមក្នុងកិច្ចប្រជុំពិភាក្សាគោលនយោបាយស្តីពី សមភាពយេនឌ័រ និងការលើកកម្ពស់ភាពអង់អាចរបស់ស្ត្រី តែត្រូវបានហាមឃាត់ មិនឲ្យចូលរួមក្នុងកម្មវិធីនោះទេ ដោយសារតែមិនមានលិខិតអញ្ជើញ។
ដោយឡែកនៅ ថ្ងៃទី១៣ ខែក្កដា ឆ្នាំ២០១២ សកម្មជន ស្ត្រីទាំង ១០នាក់នោះ នឹងជួបជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោកស្រី ហ៊ីលឡារី គ្លីនតុន នៅខេត្តសៀមរាប។ នេះបើតាមការឲ្យដឹងពីលោក ឃុន ថារ៉ូ មន្ត្រីសម្របសម្រួល នៃមជ្ឈមណ្ឌលអាមេរិកកាំង សម្រាប់សាមគ្គីភាពការងារ នៅល្ងាចថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១២។
កិច្ចប្រជុំខាងលើ ជាគំនិតផ្ដួចផ្ដើមដោយក្រសួងការបរទេសអាមេរិក និងក្រសួងកិច្ចការនារី នៃព្រះរាជាណាចក្រកម្ពុជា នៅក្រោមក្របខ័ណ្ឌ នៃគំនិតផ្តួចផ្តើម នៃប្រទេសទន្លេមេគង្គក្រោម (LMI) ដើម្បីលើកកម្ពស់ស្ត្រីនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ នៅខេត្តសៀមរាប ក្នុងសណ្ឋាគារសូហ្វីតែល ធ្វើឡើងនៅថ្ងៃទី១២-១៣ ខែកក្កដា ឆ្នាំ២០១២ ដោយនឹងមានការចូលរួមពីលោកស្រី ហ៊ីលឡា រីគ្លីនតុន រដ្ឋមន្ត្រីក្រសួងការបរទេស រដ្ឋមន្ត្រីក្រសួងកិច្ចការនារីប្រទេសកម្ពុជា ថៃ វៀតណាម និងប្រទេសភូមា និងមន្ត្រីដែលពាក់ព័ន្ធ។
No comments:
Post a Comment