Wednesday, June 20, 2012
កញ្ញា តឹក នីម
ក្នុងវ័យ២៨ឆ្នាំ ដែលជាសមាជិករបស់គណបក្សសម រង្ស៊ី និងជាបេក្ខភាពលេខ រៀងទី១
នៅក្នុងឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ
ដែលធ្លាប់បានទទួលការលួងលោមទិញទឹក ចិត្តពីសំណាក់ សមាជិករបស់គណបក្សប្រជាជន
នៅមុនពេលបោះឆ្នោតឃុំ-សង្កាត់នោះ ឥលូវនេះកញ្ញា តឹក នីម បានទទួល ជោគជ័យ ក្នុងការ
ដណ្តើម ជាមេឃុំ អមលាំង ពីគណបក្ស ប្រជាជន របស់លោក ហ៊ុន សែន ហើយ ។
បេក្ខភាពលេខរៀងទី១របស់គណបក្ស សម រង្ស៊ី ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ដែលត្រូវបានសមាជិកគណបក្សប្រជាជន លួងលោម ទិញទឹកចិត្តមុនបោះឆ្នោត បានជាប់ជាមេឃុំ
Tuesday, June 19, 2012
CKN-Media
ភាពជោគជ័យរបស់កញ្ញា តឹក នីម សមាជិករបស់គណបក្ស សម រង្ស៊ី គឺជាជោគជ័យរបស់ប្រជា ពលរដ្ឋនៅ ក្នុង ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ដែលបានរើខ្លួនរួចពីការជិះជាន់ គាបសង្កត់ពីសំណាក់ មេឃុំចាស់ ដែល ជា មនុស្សរបស់ គណបក្ស ប្រជាជន ដែលតែងតែ ធ្វើបាប ប្រជាបលរដ្ឋ គ្មានពេលល្ហែរ ដើម្បី ផ្គាប់ចិត្ត ឈ្មួញ និងក្រុម ហ៊ុនទុច្ចរឹត ដែលបាន រំលោភ យកដី របស់ ប្រជាពល រដ្ឋទាំងកុំរោល នោះ ដោយគេ មិនបាន ខ្វាយខ្វល់ ពីអ្វីទាំងអស់ ។
កញ្ញា តឹក នីម បន្ទាប់ពីបានជាប់ជាមេឃុំហើយនោះ គឺតែងតែធ្វើសកម្មភាពយ៉ាងស្វាហាប់ដើម្បី បំពេញតំរូវការ របស់បងប្អូនប្រជាពលរដ្ឋនៅក្នុងឃុំ ដូចអ្វីដែលលោកស្រីមេឃុំបានធ្វើការសន្យា ជាមួយនិងប្រជាពលរដ្ឋកាល ពីអំឡុងពេលឃោសនាយ៉ាងដូច្នោះដែរ ។ លោកស្រីមេឃុំទើបជាប់ឆ្នោតបាន ប្រាប់ថា លោកស្រី មានការ សប្បាយចិត្ត ខ្លាំង ណាស់ ដែល ប្រជាពលរដ្ឋ នៅក្នុងឃុំ បានផ្តល់ទំនុក ចិត្តមកលើរូបគាត់ ហើយគាត់ និងខិតខំ ធ្វើការងារគ្រប់ បែបយ៉ាង នៅក្នុងឃុំ ដើម្បីប្រយោជន៏ របស់ប្រជាពលរដ្ឋ និងដើម្បី កេរ្តិ៏ឃុំអមលាំង មួយនេះផងដែរ ។ លោកស្រី មេឃុំ បានបន្តរ ទៀតថា សូមឲ្យ ស្មារតីរបស់ ប្រជាពលរដ្ឋ ទាំងអស់នៅទូទាំង ប្រទេស ដែលត្រូវ ទទួល រង នូវការ រំលោភដីធ្លី ផ្ទះសម្បែង រួមជាមួយ និងការ រិះជាន់ ធ្វើបាប មួយចំនួនទៀត ពីសំណាក់ មន្រ្តី ខិចខូច ក្រុមហ៊ុន និង ឈ្មួញទុច្ចរឹតនោះ សូមចូលរួមជា មួយនិងគណបក្ស សម រង្ស៊ី ដើម្បីយើង រើខ្លួនចេញ ឲ្យផុតពីទុក្ខ លំបាកវេទនា នេះ ទៀត ដូចជាប្រជាពលរដ្ឋនៅក្នុងឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ជាគំរូ បានធ្វើបង្ហាញឲ្យយើង ទាំងអស់ គ្នាបានឃើញស្រាប់ ។
សូមរំលឹកផងដែរថា កាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១២ វេលាម៉ោង៣ និង៥៣នាទីរសៀល កញ្ញា តឹក នីម ត្រូវបានសមាជិករបស់គណបក្សប្រជាជន ទូរស័ព្ទមកដើម្បីឲ្យដកពាក្យដែលឈរឈ្មោះជាបេក្ខភាពលេខរៀងទី១ និងឲ្យលាឈប់ពីសកម្មជនរបស់គណបក្ស សម រង្ស៊ី ។ ប្រសិនបើកញ្ញា តឹក នីម យល់ព្រមជាមួយនិងគេនោះ គេ និងផ្តល់ថវិការដល់កញ្ញា ចាប់ពី៥០០ដុល្លា ១,០០០ដុល្លា ១៥,០០០ដុល្លា ឬអាចលើសពីនេះ តាមតែ កញ្ញា តឹក នីម ចង់បាន ។ តឹក នីម បានបន្តរទៀតផងដែរថា អ្នកដែលទូរស័ព្ទមក កញ្ញានោះជាមនុស្សប្រុស ដោយបានប្រាប់ថាគេ ឈ្នោះ សំណាង និងមិនបានប្រាប់ពីអាស័យដ្ឋានរបស់គេដល់កញ្ញានោះទេ បើទោះបីជាកញ្ញាជជីកសួរដេញដោលយ៉ាងណាក៏ដោយ ក្រៅតែពីគេនិយាយពាក្យដដែលជាដដែល ឲ្យកញ្ញាដកពាក្យ ជាបេក្ខភាពលេខរៀងទី១ របស់គណបក្ស សម រង្ស៊ី និងឲ្យលាឈប់ពីគណបក្សតែប៉ុណ្ណោះ ។
អ្វីដែលបានយកមកជំរាបជូនខាងលើនេះ គឺជាទង្វើដ៏ខ្មៅកខ្វក់របស់គណបក្សប្រជាជន ដែលគេ បានធ្វើជា រៀងរាល់ពេលមានការបោះឆ្នោតម្តងៗនោះ ប៉ុន្តែទោះជាយ៉ាងណាកលល្បិចដ៏អាក្រក់ របស់ពួកគេមិនអាច ធ្វើទៅរួចនោះឡើយ ។ ដូចនេះប្រជាពលរដ្ឋនៅឃុំអមលាំង ពិតជាមាន មនសិការ ខ្ពស់ក្នុងការគិតគូ ពី អនា គត់របស់ខ្លួននិងប្រទេសជាតិ ដូចនេះសូមឲ្យស្មារតីទាំងអស់ នេះ ស្ថិតនៅក្នុងដួងចិត្តរបស់ប្រជាពល រដ្ឋខ្មែរ គ្រប់រូប ហើយនៅពេលបោះឆ្នោតថ្នាក់ជាតិ ខែកក្កដា ឆ្នាំ២០១៣ សូមបងប្អូនទាំងអស់គ្នា បោះឆ្នោតគាំ ទ្រ គណបក្សសម រង្ស៊ី ដើម្បីយើងធ្វើការសង្គ្រោះប្រទេសជាតិរបស់យើងទាំងអស់គ្នា ពីកណ្តាប់ដៃដ៏កំណាច ឃោរឃៅរបស់គណបក្សប្រជាជន ៕
No comments:
Post a Comment