សម្តេចហ៊ុនសែន នឹងអញ្ជើញទៅចូលរួមកិច្ចប្រជុំ G20 នៅដើមសប្តាហ៍ក្រោយ
ភ្នំពេញ: សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាប្រធានអាស៊ាន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់មួយក្រុម អញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូល G20 ដែលនឹងប្រព្រឹត្តិទៅ ពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១២ នៅទីក្រុង ឡូសកាបូស ប្រទេស មិចស៊ីកូ។ ដំណើររបស់សម្តេចហ៊ុនសែន ទៅកាន់តុប្រជុំ G20 ធ្វើឡើង តាមការអញ្ជើញរបស់លោក ហ្វីលីព កាល់ដឺរូន ហីណូហ្ចូសា ( FELIPE CALDERÓN HINOJOSA ) ប្រធានាធិបតី មិចស៊ីកូ។
សេចក្តីជូន ព័ត៌មាន របស់ក្រសួងការបរទេស ចុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១២ បង្ហាញថា គណៈប្រតិភូអមដំណើរសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅចូលរួមកិច្ចប្រជុំ G-20 រួមមាន៖ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងសមាជិកដទៃទៀត នៃរាជរដ្ឋាភិបាលកម្ពុជា។
សេចក្តីជូនព័ត៌មានដដែល ក៏បានលើកឡើងថា កិច្ចប្រជុំកំពូលនេះ នឹងពិភាក្សាអំពីសេដ្ឋកិច្ចសកល និងក្របខ័ណ្ឌសម្រាប់កំណើនរឹងមាំ មានចីរភាព និងតុល្យភាព ពង្រឹងរចនាសម្ព័ន្ធហិរញ្ញវត្ថុ និងប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិ និងជំរុញការពង្រីកសេវាកម្មហិរញ្ញវត្ថុ ឲ្យដល់មជ្ឈដ្ឋានខ្សត់ខ្សោយ ការអភិវឌ្ឍន៍កំណើនបៃតង ហេដ្ឋារចនាសម្ព័ន្ធ និងសន្តិសុខស្បៀង ពាណិជ្ជកម្ម និងការបង្កើតការងារ។
សេចក្តីជូនព័ត៌មានដដែល ក៏បានលើកឡើងថា អំឡុងពេលនៃកិច្ចប្រជុំកំពូល G-20 សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងថ្លែងសុន្ទរកថា ស្តីពី វិសមភាពរវាងតំលៃស្បៀង និងប្រេងឥន្ធនៈ និងពង្រឹងធនធាន និងអភិបាលកិច្ចហិរញ្ញវត្ថុសកល។
អំឡុងពេលកិច្ចប្រជុំ G-20 នៅប្រទេសមិចស៊ីកូ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏នឹងជួបពិភាក្សាការងារជាមួយលោក ហ្វីលីព កាល់ដឺរូន ហីណូហ្ចូសា ប្រធានាធិបតី មិចស៊ីកូ ផងដែរ៕

No comments:
Post a Comment