Wednesday, June 20, 2012

អ្នក​ភូមិបឹង​កក់​ជំរុញ​ឲ្យសាលាឧទ្ធរណ៍​កាត់​ក្តី​ដោយ​ឯករាជ្យ​​

ដោយ ញឹមសុខន និង អ៊ឹង ប៊ុនថន ថ្ងៃពុធ ទី20 មិថុនា ឆ្នាំ2012 ម៉ោង11:55 អ្នក​ភូមិ​បឹង​កក់​ជិត ​៦០នាក់ ដែល​សេស​សល់​ពី​អាជ្ញាធរ​ចាប់​ខ្លួន​ បាន​​​​បន្ត​ត​​វ៉ា​​​​​ យ៉ាង​ស្ងៀម​​​​ស្កាត់​ ​​​​​​​នៅ​មុខ​​សាលា​ឧទ្ធរណ៍ ​ដោយ​លើក​​បដា​ជាច្រើន​ផ្ទាំង​ ក្នុង​ន័យ​ជំរុញ​ឲ្យ​តុលាការមួ​​​យ​​​​​​​​​​​​​​​​​នេះ កាត់​ក្តី​តំ​ណាង​​ពួកគេ​ ១៣នាក់ ដោយ​យុត្តិធម៌ និង​ឈរលើ​គោល​​ការណ៏​​ឯករាជ្យ​​​​​​​​​​​​​។
ការ​ជំរុញ​នេះ ​បាន​ធ្វើ​ឡើង​មុន​មួយ​សប្តាហ៍​ប៉ុណ្ណោះ ​​​ដែល​​សាលា​ឧទ្ធរណ៍​គ្រោង​បើក​សន​​វការ​​ជំនុំ​ជម្រះ​ក្តី​លើ​តំណាង​អ្នក​ ​បឹង​កក់ទាំង​ ១៣នាក់ ​ដែលសា​លាដំបូង​រាជធានី​ភ្នំពេញ ​កាត់​​ទោស​ដាក់​​​ពន្ធនា​​​គារ​​​​​ព្រៃ​​ស​​នោះ​​។​
ថ្លែងប្រាប់អ្នកសារព័ត៌មាននៅមុខសាលារឧទ្ធរណ៍ នៅព្រឹកថ្ងៃពុធ ទី២០ ខែមិថុនានេះ តំ​​ណាង​​​​​​​​អ្នកភូមិ ​បាន​ឲ្យ​ដឹង​ថា ​ការ​ចាប់​ពលរដ្ឋ​ដាក់​ពន្ធនាគារ ក្នុង​ជម្លោះដីធ្លី ​ពី​សំណាក់​អាជ្ញាធរ​ នៅពេល​​​​នេះ​​​ហាក់​បង្ហាញ​ថា ​យុទ្ធសាស្ត្រ​របស់​រដ្ឋា​ភិបាល​ ស្តី​ពី​ការ​កែ​ទំរង់​បញ្ហា​​​ដីធ្លី​នៅ​កម្ពុ​​ជា​​មិន​ត្រូ​វ​​​​បាន​​​ គោរព។ ពួកគេ​អំពាវ​នាវ​​​ឲ្យ​សាលាឧទ្ធរណ៍​ពិចារ​​ណា​ដោះលែង​អ្ន​​កភូមិ​ទាំង​​​នោះ ​ឲ្យ​មា​​ន​​សេ​រីភាព​វិញ ​​នៅ​​​​ពេល​សវនាការនៅថ្ងៃទី២៧ ខែមិថុនានេះ។
សាលារាជ​ធានី​ភ្នំពេញ ​នៅដើម​សប្តាហ៍​នេះ​​ បាន​ចេញ​សេក្តី​ប្រកាស​មួយ ដោ​យចោទ​ ប្រ​​កាន់​​​ថា​​ការ​ដែល​​អ្នក​ភូមិ​បឹង​​​កក់​ ចេញ​​មុខ​តវ៉ា​ឥត​ឈប់​ឈរ​នេះ​​ដោយសារ​មា​​ន​ការ​ញុះញ៉ង់​ពី​​​សង្គម​​​​​ ស៊ីវិល​ជា​​តិ ​​និង​​​​​​អន្តរ​ជាតិ​​​​មួយ​ចំនួន​​ដែល​ព្យាយាម​ទំលាក់​កំហុស​ដាក់​រដ្ឋា​ ភិបាល។​ ប៉ុន្តែ​​សង្គម​​ស៊ីវិល​ បាន​​ច្រាន​​ចោល​​​​ការ​ចោទ​​ប្រកាន់​របស់​​សាលា​រាជ​ធានីភ្នំពេញនេះ។
មន្ត្រី​ស៊ើប​អង្តេត​ជាន់​ខ្ពស់​ នៅអង្គការ​លីកាដូ ​លោក អំ សំអាត​ មាន​​​​​ប្រសាសន៍​ថា​ អ្នក​​ភូមិ​បឹង​កក់ ​ដែល​កំពុង​ឃុំខ្លួន​នោះ​នឹង​អាច​មាន​សេរី​ភាព​វិញ ​បើ​​សាលា​ឧទ្ធរណ៍​​​កាត់​​ក្តី​​ដោយ​​ឯក​រាជ្យ។​
សំនុំរឿងអ្នកបឹងកក់នេះ កាលពីសប្តាហ៍មុន ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បាន​ជំរុញ​ឲ្យរដ្ឋាភិបាលកម្ពុ​​ជា​​ពិនិ​​​ត្យ និងដោះលែ​​​ង​តំណាងអ្នកភូមិបឹងកក់ទាំង ១៥​ ដែលអាជ្ញាធរចាប់​ឃុំខ្លួននោះ ឲ្យ​​​មាន​​សេ​​រីភាព​​វិញ។ ក្រោយមកអ្នក​​ភូមិ​​​​ពីរ​​នាក់ ដែ​​ល​​​តុ​​លា​​ការមិន​ទាន់​កា​​ត់​ទោសតែ​បាន​ឃុំខ្លួន​ដែរ​នោះ ត្រូវ​បាន​​ដោះ​​លែង​​ឲ្យ​នៅ​​​​​ក្រៅ​​ឃុំជា​​បណ្តោះ​​អាសន្ន​កាល​ពីថ្ងៃ​ សុក្រចុងសប្តាហ៍មុន។ ប៉ុន្តែ​ស្ត្រី​អ្នក​ភូមិ​បឹងកក់​​ចំនួន ១៣​នាក់ ​​ទៀត​​​​កំពុង​ស្ថិត​​ក្នុង​​ការឃុំខ្លួន​នៅ​ឡើយ  ដោយសាលាដំបូង បាន​កាត់​ទោស​ដាក់​​ពន្ធនាគារ​ម្នាក់ៗ ពី១ឆ្នាំ​ទៅ​២ឆ្នាំកន្លះ ទាក់ទង​ជម្លោះ​ដី ដែល​អូស​បន្លាយច្រើន​ឆ្នាំ​មក​នេះ​៕​

អ្នក​ភូមិបឹង​កក់​ជំរុញ​ឲ្យសាលាឧទ្ធរណ៍​កាត់​ក្តី​ដោយ​ឯករាជ្យ​​

No comments:

Post a Comment